ពិធីប្រកាសបិទផ្សាយជាសាធារណៈនៅឯកសារវិនិច្ឆ័យក្បាលដី ក្នុង ឃុំពេជ្រចិន្ដាស្រុកភ្នំព្រឹក ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីធានាសុវត្ថិភាពដីធ្លីជូនប្រជាពលរដ្ឋ
ខេត្តបាត់ដំបង÷នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ត្រូវបានរៀបចំប្រារព្ធធ្វើឡើងយ៉ាងឱឡារិក នៅបរិវេណវត្តជម្ពូវ័នអង្គអែម (ហៅវត្តផ្លូវ៥) ស្ថិតក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការអមដំណើរពីសំណាក់លោកអភិបាលស្រុកភ្នំព្រឹក ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ការប្រកាសបិទផ្សាយនាពេលនេះ គឺធ្វើឡើងសម្រាប់ភូមិចំនួន ៤ នៅក្នុងឃុំពេជ្រចិន្តា រួមមាន៖ភូមិអូរតាសុខភូមិអូរតាប៉ុនភូមិស្នួលភូមិសាមគ្គី ការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យក្បាលដីនេះ គឺជានីតិវិធីស្របច្បាប់ដ៏សំខាន់ និងជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួន ឱ្យបានត្រឹមត្រូវទាំងឈ្មោះ ស្ថានភាពគ្រួសារ និងទំហំដី មុននឹងមន្ទីររៀបចំដែនដី នគរូបនីយកម្ម Read more










