ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបើកកិច្ចប្រជុំពង្រឹងការអនុវត្តដីការនិងសាលដីកាកំបាំងមុខរបស់ មហា អមយ្យការសាលាឧទ្ធរណ៍បាត់ដំបង

​ខេត្តប៉ៃលិន នៅព្រឹកថ្ងៃចន្ទ ៧ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២0២៦ វេលាម៉ោង ០៨:០០នាទី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ស្តីពី “ការចុះអធិការកិច្ចពង្រឹងការអនុវត្តដីការ និងការជូនដំណឹងអំពីសាលដីកាកំបាំងមុខរបស់មហាអមយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង”។
​កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត នួន សានអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងមានការអញ្ជើញចូលរួមផ្ទាល់ពី មកឧត្តមសេនីយ៍ទោសេងសុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សថេង អគ្គស្នងការនគរបាលជាតិ។
សមាសភាពចូលរួម ​កិច្ចប្រជុំដែលរៀបចំឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិននេះ ក៏មានការអញ្ជើញចូលរួមពី៖
​ឯកឧត្តម អគ្គព្រះរាជអាជ្ញារង
​ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន​ប្រតិភូអមដំណើរ
​លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ ​លោកអធិការនគរបាលក្រុង/ស្រុក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
អានុសាសន៍ណែនាំសំខាន់ៗ​ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តមបណ្ឌិតនួន សាន អគ្គព្រះរាជអាជ្ញា បានផ្ដល់ការណែនាំ និងដាក់ចេញនូវអនុសាសន៍គន្លឹះៗដល់កងកម្លាំងនគរបាលពាក់ព័ន្ធទាំងអស់ រួមមាន៖
​ ត្រូវបន្តពង្រឹងការអនុវត្តដីកាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមនីតិវិធីច្បាប់ជាធរមាន។
ធានាតម្លាភាព÷រាល់ការអនុវត្តការងារត្រូវធានាឱ្យបាននូវតម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌។
អនុវត្តសារដីកាកំបាំងមុខ÷ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជូនដំណឹងអំពីសាលដីកាកំបាំងមុខ ដើម្បីធានាថាការអនុវត្តនីតិវិធីរបស់តុលាការប្រព្រឹត្តទៅបានត្រឹមត្រូវ ចំទិសដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត៕ រាយការណ៍ដោយ លោក ស សារឿន