កម្លាំងជំនាញនគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីលួចកាត់ខ្សែភ្លើងអ្នកស្រុកទាំងកណ្ដាលអាធ្រាត្រ
ខេត្តបាត់ដំបង÷ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសន្តិភាព បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ករណីលួចកាត់ខ្សែភ្លើងប្រជាពលរដ្ឋមិនបានសម្រេច។ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៤:១០ ននាទីទៀបភ្លឺ ចំណុចមុខផ្ទះ ក្រុមទី០៥ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងជនរងគ្រោះ ឈ្មោះ ឃាង ប៊ុនធាង ភេទប្រុស អាយុ ៤០ ឆ្នាំ (រស់នៅភូមិ-ឃុំកើតហេតុ)ជនសង្ស័យ ឈ្មោះ ម៉ុន ឆាវ ហៅ សុខ ភេទប្រុស អាយុ ២៦ ឆ្នាំមុនពេលកើតហេតុ ជនរងគ្រោះបានក្រោកពីដំណេកដើម្បីវាយម្សៅធ្វើនំ Read more










