កម្លាំងជំនាញនគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីលួចកាត់ខ្សែភ្លើងអ្នកស្រុកទាំងកណ្ដាលអាធ្រាត្រ

​ខេត្តបាត់ដំបង÷ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសន្តិភាព បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ករណីលួចកាត់ខ្សែភ្លើងប្រជាពលរដ្ឋមិនបានសម្រេច។​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៤:១០ ននាទីទៀបភ្លឺ ចំណុចមុខផ្ទះ ក្រុមទី០៥ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង​ជនរងគ្រោះ ឈ្មោះ ឃាង ប៊ុនធាង ភេទប្រុស អាយុ ៤០ ឆ្នាំ (រស់នៅភូមិ-ឃុំកើតហេតុ)​ជនសង្ស័យ ឈ្មោះ ម៉ុន ឆាវ ហៅ សុខ ភេទប្រុស អាយុ ២៦ ឆ្នាំមុនពេលកើតហេតុ ជនរងគ្រោះបានក្រោកពីដំណេកដើម្បីវាយម្សៅធ្វើនំ Read more

រដ្ឋបាលខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង ៣ប្រភេទ អភិបាល ក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ មេភូមិ យុវជន សសយក ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានអញ្ជើញចូលរួមដាំដើមឈើចម្រុះ ចំនួន ២៥០០ដើម ស្ថិតក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា Read more

ប៉ះចំប៉ូលីសពិត ក្រុមជនអន្តពាលពាក់ឯកសណ្ឋានប៉ូលីសក្លែងក្លាយ ស្ទាក់ធ្វើស៊ី មន្ត្រី ស៊យជាប់ខ្នោះភ្លាមៗ នៅខណ្ឌពោធិ៍សែនជ័យ

​ភ្នំពេញ÷អំពើល្មើសច្បាប់ដែលតែងតែដើរគំរាមកំហែង និងបង្កើតភាពភ័យខ្លាចដល់ប្រជាពលរដ្ឋស្លូតត្រង់តាមដងផ្លូវ ទីបំផុតត្រូវរលាយរលត់ទាំងអាប់យស បន្ទាប់ពីក្រុម «ប៉ូលីសក្លែងក្លាយ» មួយក្រុម បានប្រើល្បិចចាស់ស្ទាក់ឃាត់យានយន្ត បម្រុងធ្វើស៊ីជនរងគ្រោះ ប៉ុន្តែជាអកុសល បែរជាប៉ះចំមន្ត្រីនគរបាលពិតប្រាកដ ដែលជាលោកអធិការរងខណ្ឌម្នាក់ ធ្វើឲ្យផែនការបោកប្រាស់ត្រូវបរាជ័យយ៉ាងអស់ល័ក្ខ និងត្រូវសមត្ថកិច្ចក្របួចកបានចំនួន ៤នាក់ភ្លាមៗនៅកន្លែងកើតហេតុ។​ហេតុការណ៍ចៃដន្យតែជារឿងពិតនេះ បានកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្លូវបំបែកស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមជនសង្ស័យបានប្រើប្រាស់ឯកសណ្ឋានស្រដៀងនឹងមន្ត្រីនគរបាល និងប្រើប្រាស់វិធីសាស្ត្រកាងផ្លូវ ស្ទាក់ឃាត់យានយន្តរបស់អ្នកដំណើរនាពេលរាត្រី ដើម្បីគំរាមកំហែង បម្រុងជំរិតទារប្រាក់ ឬជម្រិតយកផលប្រយោជន៍ផ្សេងៗ ដោយរំពឹងថាជនរងគ្រោះនឹងមានការភ័យខ្លាច។មតិរិះគន់ និងការឆ្លុះបញ្ចាំង សកម្មភាពដើរធ្វើជាមន្ត្រីអនុវត្តច្បាប់បែបនេះ មិនត្រឹមតែជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែគឺជា «មហារីកសង្គម» ដែលបំផ្លាញសន្តិសុខសុវត្ថិភាពសង្គមយ៉ាងធ្ងន់ធ្ងរ។១ .បំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងប្រដាប់អាវុធ ការយកឯកសណ្ឋាន Read more

កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានក្រុមឃាតករដៃឆៅ បាញ់ប្រហារដោយអាវុធវែង នៅស្រុកបាទីខេត្តតាកែវ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់

​ខេត្តតាកែវ÷ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំផ្ទាល់ប្រកបដោយភាពចាស់ទុំ និងជំនាញខ្ពស់ពី លោកឧត្តមសេនីយ៍ឯក ង៉ែង ជួប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការយ៉ាងស្និទ្ធស្នាលជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ បង្ក្រាបបានជោគជ័យនូវករណីឃាតកម្មបាញ់ប្រហារយ៉ាងសាហាវឃោរឃៅដែលបានកើតឡើងនៅក្នុងស្រុកបាទី។​ប្រតិបត្តិការស្រាវជ្រាវយ៉ាងស្វិតស្វាញ និងលឿនរហ័សដូចផ្លេកបន្ទោរនេះ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយបានប្រើប្រាស់វិធានការជំនាញ និងនីតិវិធីយ៉ាងសុក្រឹត រហូតឈានទៅកំណត់អត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យបានទាំងស្រុង។​គួររំឭកផងដែរថា កាលពីអធ្រាត្រថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០០៖៣០នាទី មានករណីឃាតកម្មមួយបានកើតឡើងនៅចំណុចភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដោយក្រុមជនសង្ស័យបានប្រើប្រាស់អាវុធវែង Read more

បង្ក្រាបទាន់ហេតុការណ៍ អាវុធហត្ថខេត្តបន្ទាយមានជ័យជូនដំណឹងក្រុមក្មេងទំនើង ៧នាក់ កាត់លើមន្ត្រីយោធា ទៅកាន់តុលាការជាផ្លូវការ

ខេត្តបន្ទាយមានជ័យ÷​ប្រតិបត្តិការផ្លេកបន្ទោរ និងម៉ឺងម៉ាត់បំផុតរបស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបំបែកសំណុំរឿងក្តៅគគុកមួយ បន្ទាប់ពីក្រុមក្មេងទំនើងអនាធិបតេយ្យចំនួន ៧នាក់ ត្រូវបង្រ្កាប និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ ដើម្បីទទួលទោសទណ្ឌតាមច្បាប់ជាធរមាន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១:៣០នាទី យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវកៅស៊ូ ក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ។ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ដោយសហការយ៉ាងស្ជិតស្ជិតជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ កម្លាំងល្បាតបានស្ទាក់ និងឃាត់ខ្លួនក្រុមជនសង្ស័យភ្លាមៗ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិតខ្វែវ ដេញកាប់លើមន្ត្រីយោធាកំពុងបំពេញភារកិច្ចល្បាតការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជនសង្ស័យនិងវត្ថុតាងដើរដកហូបបានរួមមាន÷​ជនសង្ស័យទាំង៧នាក់១-ឈ្មោះ សុខា សុខន ១៦ឆ្នាំ២-ឈ្មោះ សុទ្ធ គឹមសៀង ២០ឆ្នាំ៣-ឈ្មោះ រួន រ៉ុង ២០ឆ្នាំ៤-ឈ្មោះ តូ Read more

សមត្ថកិច្ចស្រុកចន្ទ្រាបង្ក្រាបទីតាំងលួចកែច្នៃនិងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ រឹបអូសបានថ្នាំញៀនជាង ១គីឡូក្រាមនិងអាវុធ

​ខេត្តស្វាយរៀង÷ ផ្អែកតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុកចន្ទ្រាបានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន និងអាវុធខុសច្បាប់យ៉ាងមានប្រសិទ្ធភាព។​កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានដឹកនាំកម្លាំងជំនាញ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងមានការសម្របសម្រួលផ្នែកច្បាប់ពី ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានចុះពិនិត្យរដ្ឋបាល និងបង្ក្រាបទីតាំងលួចលាក់កែច្នៃ ជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ព្រមទាំងការកាន់កាប់អាវុធអាម៉ែតដោយគ្មានការអនុញ្ញាត ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា។​ក្នុងប្រតិបត្តិការដ៏ឆ្នើមនេះ Read more

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបង្ក្រាបទីតាំង Scams ធំៗ ២ កន្លែង នៅស្រុកចន្ទ្រា ឃាត់ខ្លួនមនុស្សជនបរទេស១១០នាក់ស្រី១៦នាក់

​ខេត្តស្វាយរៀង÷អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប៉េង ពោធី៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លើការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញ (Online Scams) នៅទូទាំងខេត្ត, កម្លាំងសមត្ថកិច្ច បានចុះប្រតិបត្តិការបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាបន្តបន្ទាប់។​ប្រតិបត្តិការនេះបានធ្វើឡើងនាេរៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដោយ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកងកម្លាំងជំនាញ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ខាំ សុ ផារី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង។​ទីតាំងប្រតិបត្តិការ ផ្ទះជួល Read more

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបំបែកបទល្មើសគ្រឿងញៀននិងអាវុធខុសច្បាប់ទ្រង់ទ្រាយធំឃាត់ខ្លួនជនសង្ស័យបរទេស៤នាក់បញ្ជូនទៅតុលាការ

ខេត្តស្វាយរៀង÷​ក្រោមការចង្អុលបង្ហាញ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចជំនាញបានបង្កើតស្នាដៃធំមួយបន្ថែមទៀត ក្នុងការបង្រ្កាប និងលុបបំបាត់បទល្មើសគ្រឿងញៀន និងអាវុធខុសច្បាប់យ៉ាងមានប្រសិទ្ធភាព ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។​ជាក់ស្តែង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត Read more

នគរបាលវ័យក្មេងបីរូបឡើងកាន់តំណែងជាមេបញ្ជាការវរៈសេនាតូច ការពារព្រំដែនចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ÷នគរបាលវ័យក្មេងចំនួន ៣រូប ត្រូវបានតែងតាំង និងប្រគល់ភារកិច្ចឱ្យកាន់តួនាទីជាមេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោក ចំណុះស្នងការខេត្តបន្ទាយមានជ័យ ដើម្បីបន្តពង្រឹងការដឹកនាំ និងការពារសន្តិសុខតាមបណ្តោយព្រំដែន។ ក្នុងចំណោមនោះមាន ៖ លោកវរសេនីយ៍ទោ សេង ប្រាថ្នា ត្រូវបានតែងតាំងជាមេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១។ លោកវរៈសេនីយ៍ទោ ហុង ចាន់ ត្រូវបានតែងតាំងជាមេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨០៧។ លោកវរសេនីយ៍ឯក បោនសីហា ត្រូវបានតែងតាំងជាមេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១ ឡើងមុនលោកសេង ប្រាថ្នា និងលោក ហុង ចាន់ ។ ការឡើងកាន់តួនាទីរបស់មន្ត្រីនគរបាលវ័យក្មេងបន្តវេន ទាំង៣រូប ត្រូវបានចាត់ទុកថាជាការផ្តល់ឱកាសដល់មន្ត្រីជំនាន់ថ្មី ក្នុងការចូលរួមដឹកនាំកម្លាំង និងបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបូរណភាពទឹកដីតាមតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ៕

កម្លាំងនគរបាលស្រុកសំពៅលូនស្រាវជ្រាវបំបែករឿងក្តីលួចទូរសព្ទយ៉ាងរហ័ស ឃាត់ខ្លួនចោលដៃឆាតម្នាក់នឹងដកហូតទូរសព្ទបានមកវិញចំនួន៤គ្រឿង

​ខេត្តបាត់ដំបង÷ប្រតិបត្តិការយ៉ាងស្រួចស្រាវ និងប្រកបដោយជំនាញខ្ពស់ ក្រោមការដឹកនាំ និងចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកសំពៅលូន បានបំបែកករណីចោរកម្មបានយ៉ាងឆាប់រហ័ស ដោយបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានមកវិញនូវទូរស័ព្ទដៃចំនួន ៤គ្រឿង ជូនជនរងគ្រោះវិញ។​ហេតុការណ៍លួចនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ០២:១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅចំណុចចម្ការស្វាយ (ក្រុមទី៩ ភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង)។ ជនរងគ្រោះទាំង ២នាក់ រួមមានឈ្មោះ អិង វណ្ណយ៉ាន អាយុ ២៣ឆ្នាំ និងឈ្មោះ ស្រេង សុខលិន អាយុ ២៦ឆ្នាំ បានសាកថ្មទូរស័ព្ទដៃម៉ាក iPhone 12 Read more