ខេត្តស្វាយរៀង÷អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប៉េង ពោធី៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លើការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញ (Online Scams) នៅទូទាំងខេត្ត, កម្លាំងសមត្ថកិច្ច បានចុះប្រតិបត្តិការបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាបន្តបន្ទាប់។
ប្រតិបត្តិការនេះបានធ្វើឡើងនាេរៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដោយ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកងកម្លាំងជំនាញ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ខាំ សុ ផារី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង។
ទីតាំងប្រតិបត្តិការ ផ្ទះជួល និងផ្ទះសំណាក់ សរុបចំនួន ០២ទីតាំង ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
មនុស្សដែលត្រូវឃាត់ខ្លួនសរុប១១០នាក់ ស្រី១៦នាក់
ជនជាតិវៀតណាម៖ ៩១នាក់ (ស្រី ១៥នាក់)
ជនជាតិចិន៖ ១៤នាក់ (ប្រុស)
ជនជាតិខ្មែរ៖ ០៥នាក់ (ស្រី ០១នាក់)
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន÷ កុំព្យូទ័រយួរដៃ (Laptop), ទូរស័ព្ទដៃ, ថេបប្លេត (Tablet) និងសម្ភារប្រព្រឹត្តបទល្មើសមួយចំនួនធំទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង ១១០នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែក ទីតាំងប្រព្រឹត្តិបទល្មើសទាំងពីរ ត្រូវបានក្រុមការងារជំនាញសម្រេចបិទស៊ែលបណ្តោះអាសន្នរួចរាល់ហើយ៕សម្រួលអត្ថបទ ដោយលោក មុត ចិត្រា ប្រម៉ាញ់ជាយដែន




