អាណាធិបតេយ្យដឹកអស់ព្រៃនៅស្រុកស្ទោងឡានកូរ៉េ 3A-14 97 ធ្វើសកម្មភាពយ៉ាងរំភើយតើមន្ត្រីជំនាញនិងបរិស្ថានកំពុងសំងំទទួលលាភសក្ការៈ ឬយ៉ាងណា
ខេត្តកំពង់ធំ÷ ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងណាក្តី ក៏សកម្មភាពកាប់ និងដឹកជញ្ជូនអុសព្រៃយ៉ាងអាណាធិបតេយ្យ ចេញពីតំបន់ដែនជម្រកបរិស្ថាន ស្ថិតក្នុងភូមិពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ដោយគ្មានការកោតញញើតច្បាប់បន្តិចសោះឡើយ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា ក្រុមឈ្មួញបាននិងកំពុងសម្រុកកាប់ អាជ្រៀក និងដឹកជញ្ជូនឈើ/អុសព្រៃយកទៅលក់យ៉ាងសុខស្រួល។ ជាក់ស្តែង កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ គេបានប្រទះឃើញរថយន្តកូរ៉េ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ 3A-1497 កំពុងធ្វើសកម្មភាពលើកអុសព្រៃដាក់លើរថយន្តយ៉ាងរំភើយ និងដឹកជញ្ជូនចេញដោយរលូន ហាក់បីដូចជាគ្មានការកោតខ្លាចច្បាប់ ឬសមត្ថកិច្ចជំនាញបន្តិចសោះឡើយ។ប្រជាពលរដ្ឋបានសម្តែងការងឿងឆ្ងល់ និងដាក់សំនួរចំៗថា “តើហេតុអ្វីបានជារថយន្តដឹកអូសព្រៃខុសច្បាប់ទាំងនេះអាចធ្វើសកម្មភាពបានជារៀងរាល់ថ្ងៃដោយ មិនដែលឃើញមន្ត្រីជំនាញឬមន្ត្រីបរិស្ថានប្រចាំការនៅក្បែរនោះ ចុះទុកកាត់ឬបង្ក្រាបទាល់តែសោះ” តើនេះជាចេតនាមើលមិនឃើញ ឬមួយក៏មានការ «ឃុបឃិតជាប្រព័ន្ធ» និង «សែនព្រេនមាន់ស្ងោរ»ទង្វើអសកម្ម និងការបើកដៃរបស់ក្រុមមន្ត្រីប្រចាំការទាំងនោះ កំពុងតែដើរផ្ទុយស្រឡះទាំងស្រុងពីអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា Read more










