បាត់បង់ចំណូលជាតិរាប់លាន! គយចល័តចុះវាយឆ្មក់ឃ្លាំងទំនិញខុសច្បាប់ សរុបជាង ៣០តោន ធ្លាយរឿងខ្វះចន្លោះ និងការទទួលខុសត្រូវរបស់ប្រធានសាខាគយខេត្តកណ្តាល និងតាកែវ

​ភ្នំពេញ÷ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងរឹតបន្តឹងការប្រមូលថវិកាជាតិ ស្រាប់តែមានការធ្លាយចេញនូវភាពមិនប្រក្រតីដ៏ធំមួយ បង្ហាញពីខ្វះចន្លោះក្នុងការគ្រប់គ្រង និងការទទួលខុសត្រូវរបស់មន្ត្រីគយថ្នាក់ខេត្ត។ ជាក់ស្តែង កម្លាំងពិសេសនៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស (គយចល័ត) នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយព្រះរាជអាជ្ញា និងអាជ្ញាធរមូលដ្ឋាន ចុះវាយឆ្មក់ពិនិត្យទីតាំងស្តុកទំនិញសង្ស័យចំនួនពីរ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ដោយបានរកឃើញ និងឃាត់ទុកទំនិញគេចពន្ធ ក៏ដូចជាទំនិញបង់ពន្ធមិនគ្រប់ទម្ងន់ សរុបជាង ៣០តោន នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ។ ​ការចុះបង្ក្រាបជាបន្តបន្ទាប់របស់កម្លាំងគយចល័តទូទាំងប្រទេសនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវឃើញថា មានលំហូរទំនិញចម្រុះគេចពន្ធ និងបង់ពន្ធមិនគ្រប់ចំនួនរាប់សិបតោន បានលួចលាក់ឆ្លងដែនចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែននានា។ អ្វីដែលជាការកត់សម្គាល់ និងបង្កើតជាមន្ទិលសង្ស័យពីមហាជននោះគឺ ហេតុអ្វីបានជាទំនិញខុសច្បាប់វាយលុកចូលមកយ៉ាងគំហុកបែបនេះ បែរជាប្រធានសាខាគយ និងរដ្ឋាករខេត្តទាំងពីរ ហាក់រក្សាភាពស្ងៀមស្ងាត់ គ្មានវិធានការទប់ស្កាត់ ឬបង្ក្រាបទាល់តែសោះ? រហូតមានការរិះគន់ថា Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទំនើបកម្មព្រំដែន និងសន្តិសុខជាតិ

ខេត្តសៀមរាប ៖ ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ជំនាន់ទី២ (CBMS-2) និងមុខងារឌីជីថល បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកប្រព័ន្ធថ្មីនេះជាសមិទ្ធផលដ៏សំខាន់មួយទៀត កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្របតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ប្រព័ន្ធ CBMS-2 នេះ នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។ ការឈានទៅដល់ការប្រើប្រាស់ប្រព័ន្ធជំនាន់ទី២ នេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាល Read more

ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកកិច្ចប្រជុំសាមញ្ញាលើកទី ២៥ អាណត្តិទី ៥ដើម្បីពង្រឹងការងារអភិវឌ្ឍន៍និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ

​ខេត្តប៉ៃលិន÷នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ជាចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកជាច្រើនរូបផងដែរ។​ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៤។​ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែឧសភា ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត។​ពិនិត្យ និងអនុម័តដីកាស្តីពីប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេល ១២ខែ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។​ពិនិត្យ និងអនុម័តពាក្យសុំច្បាប់របស់សមាជិកក្រុមប្រឹក្សាខេត្ត និងពិភាក្សាលើបញ្ហាផ្សេងៗ។លលោកជំទាវបណ្ឌិតបានស្រីមុំបានមានប្រសាសន៍ក្រើនរំលឹកដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកចោលឡើយ។ ជាពិសេស ត្រូវគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរបស់បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដោយត្រូវសហការជួយសម្របសម្រួលស្វែងរកការងារធ្វើជូនពួកគាត់។​ជាមួយគ្នានេះ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានារបស់អង្គការកុមារកម្ពុជារីករាយ ស្ថិតនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តដល់អង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រកម្ពុជា និងកុមារងាយរងគ្រោះ ឱ្យទទួលបានការអប់រំជាថ្នាលឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព និងធនធានមនុស្ស ឱ្យកាន់តែមានគុណភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងចំពោះអង្គការកុមារកម្ពុជារីករាយ ដែលចាប់តាំងពីឆ្នាំ២០១៨មក បានពង្រីកការគាំទ្រវិស័យអប់រំ ទៅកាន់ខេត្តគោលដៅ ចំនួន ៩ និងបានវិនិយោគធនធានជាច្រើនក្នុងការលើកកម្ពស់គុណភាពអប់រំ និងឱកាសសិក្សារបស់កុមារកម្ពុជា ដែលនេះគឺជាការអនុវត្តដ៏ត្រឹមត្រូវ និងចំទិសដៅ ក្នុងការធានាថា កុមារងាយរងគ្រោះ និងក្រីក្រ នៅតាមតំបន់ដាច់ស្រយាល អាចអាន Read more

មហាជនរិះគន់ខ្លាំងៗសកម្មភាពចាក់ដីលុបដងស្ទឹងព្រែកត្នោត ក្បែរទ្វារទឹករលាំងជ្រៃ ខ្លាចបង្កើតមហន្តរាយ ទឹកជំនាន់ខណៈអាជ្ញាធររងការសង្ស័យថា មានការបើកដៃទើបរក្សាភាពស្ងៀមស្ងាត់

​ខេត្តកំពង់ស្ពឺ÷ថ្មីៗនេះ ប្រជាពលរដ្ឋ និងមហាជនជាច្រើន បានសម្តែងការព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពចាក់ដី និងគ្រួសរំលោភចូលទៅក្នុងដងស្ទឹងព្រែកត្នោតប្រវែងរាប់ម៉ែត្រ ដែលស្ថិតនៅប៉ែកខាងត្បូងនៃទ្វារទឹករលាំងជ្រៃ ក្នុងភូមិសាស្ត្រឃុំកហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សកម្មភាពល្មើសច្បាប់ស្តែងៗនេះ កំពុងតែបន្តកើតមានឡើងដោយមិនមានការរារាំង ឬអន្តរាគមន៍ទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាននោះឡើយ។​ទ្វារទឹករលាំងជ្រៃ គឺជាសំណង់ស្ទាក់ទឹក និងជាប្រព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយនៅលើដងស្ទឹងព្រែកត្នោត។ សំណង់ប្រវត្តិសាស្ត្រនេះដើរតួនាទីយ៉ាងគន្លឹះក្នុងការគ្រប់គ្រង និងបែងចែកប្រភពទឹកសម្រាប់បម្រើដល់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ។ អ្វីដែលរឹតតែសំខាន់ជាងនេះទៅទៀតនោះ វាគឺជាយន្តការយុទ្ធសាស្ត្រជាតិក្នុងការរំដោះទឹក ដើម្បីកាត់បន្ថយ និងទប់ស្កាត់គ្រោះទឹកជំនន់មិនឲ្យជន់លិចរាជធានីភ្នំពេញ ខេត្តកណ្តាល និងតំបន់ជុំវិញ។ ការរំលោភបំពានពីបុគ្គលខិលខូច ននិងមន្ទិលសង្ស័យលើចំណាត់ការអាជ្ញាធ ​ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នភាពនៃដងស្ទឹងដ៏សំខាន់មួយនេះ កំពុងតែរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បុគ្គលខិលខូចមួយចំនួន ដែលបាននិងកំពុងធ្វើសកម្មភាពចាក់ដីរំលោភយកផ្ទៃទឹកយ៉ាងរំភើយ។​ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានបង្ហាញថា សកម្មភាពចាក់ដី និងគ្រួសពង្រីកព្រំដែនដីគោកចូលទៅក្នុងដងស្ទឹងនេះ បានធ្វើឲ្យផ្លូវទឹកកាន់តែចង្អៀតទៅៗ។ មហាជនបានលើកឡើងជាមតិរួមថា តាមគោលការណ៍បច្ចេកទេស ផ្លូវទឹកកាន់តែធំ កាន់តែល្អសម្រាប់ការរំដោះទឹក។ ចុះបើបុគ្គលមួយចំនួនគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយហ៊ានចាក់ដីលុបដងស្ទឹងជាប់នឹងទ្វារទឹកបែបនេះ តើមិនខ្លាចបង្កើតជាមហន្តរាយដល់សង្គមជាតិទេឬ?​ករណីនេះបានបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំងពីសំណាក់មហាជន Read more

ហ៊ានម៉្លេះជាងទ្វារម្នាក់លួចកំប្រែងខ្លី ម៉ាកk59 របស់មន្ត្រីអាវុធហត្ថស្រុករុក្ខគីរីត្រូវសមត្ថកិច្ចក្របួចទាន់ហន់បានសម្រេច

​ខេត្តបាត់ដំបង÷មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងការិយាល័យជំនាញ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលហ៊ានធ្វើសកម្មភាពលួចអាវុធខ្លីរបស់មន្ត្រីកងរាជអាវុធហត្ថ។ ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ២០ និង ៣០ នាទី យប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។អត្តសញ្ញាណជនសង្ស័យ​ឈ្មោះ ញឹប ច័ន្ធូ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរជាជាងទ្វារ មានទីលំនៅបច្ចុប្បន្ននៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ម្ចាស់អាវុធដើមបណ្ដឹង÷ លោកនាយចំណង់ ជុំ ផល្លា ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបរជាមន្រ្តីអាវុធហត្ថស្រុករុក្ខគិរី។​ដំណើររឿងនៃកិច្ចប្រតិបត្តិការយោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា ករណីលួចអាវុធខ្លីនេះ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង Read more

ទាន់ហេតុការណ៍! មុខសញ្ញាលួចម៉ូតូយ៉ាងសកម្ម ៣នាក់ ត្រូវកម្លាំងព្រហ្មទណ្ឌក្រសោបជាប់ ត្រៀមបញ្ជូនទៅតុលាការ

​ភ្នំពេញ÷កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការយ៉ាងក្តៅគគុក ឆ្មក់បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្មនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។​ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ នៅវេលាម៉ោង ០០:៥០នាទីរំលងអាធ្រាត្រ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញផ្ទាល់ ចុះឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅផ្លូវលេខ១០៥ កែងផ្លូវលេខ១៥ ភូមិ០៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។អត្តសញ្ញាណជនសង្ស័យទាំងបីនាក់រួមមាន÷​១.ឈ្មោះ យឹម សំណាង ហហៅដូច ភេទប្រុស អាយុ ២៨ឆ្នាំ។២.ឈ្មោះ ហេង Read more

ពលរដ្ឋដាក់មន្ទិល តើមានការ បើកភ្លើងខៀវ ឬយ៉ាងណា ទើបសំណង់បេតុងគ្មានច្បាប់ អាចចាក់គ្រឹះរំលោភចូលចំណីទន្លេយ៉ាងរលូននៅក្រោយសាលាភូមិដួង ខណ្ឌព្រែកព្នៅ!

​ភ្នំពេញ÷សកម្មភាពការដ្ឋានសំណង់ខុសច្បាប់មួយកន្លែង ដែលកំពុងបោះបោរចាក់គ្រឹះសសរបេតុងរំលោភចូលយ៉ាងជ្រៅក្នុងដីចំណីទន្លេ ត្រូវបានប្រជាពលរដ្ឋ និងមហាជនរាយការណ៍មកអង្គភាពសារព័ត៌មានយើង ទាំងការព្រួយបារម្ភជាខ្លាំងពីផលប៉ះពាល់ដល់សម្បត្តិសាធារណៈរបស់រដ្ឋ។ ករណីនេះ បានបង្កើតជាសញ្ញាសួរដ៏ធំមួយទៅលើចំណាត់ការ និងភាពតម្លាភាពរបស់អាជ្ញាធរមូលដ្ឋាន។​ជាក់ស្ដែង នៅថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២៦ នេះ គេសង្កេតឃើញសកម្មភាពការដ្ឋានខាងលើ កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយមានគ្រឿងចក្រស្ទូចខ្នាតធំ និងទូកសឡង់ចតនៅក្បែរនោះ ព្រមទាំងមានកម្មករជាច្រើននាក់កំពុងបំពេញការងារយ៉ាងសកម្ម ក្នុងការបោះសសរគ្រឹះបេតុងលៀនចូលទៅក្នុងផ្ទៃទឹកទន្លេ។​ទីតាំងការដ្ឋានដែលកំពុងរងការរិះគន់នេះ ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាភូមិដួង តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។​ជុំវិញករណីនេះ ប្រភពពីប្រជាពលរដ្ឋ និងមហាជនបានដាក់មន្ទិលសង្ស័យ និងរិះគន់ក្នុងន័យស្ថាបនាថា ប្រសិនបើគ្មានការ «ឃុបឃិត» ឬ «បើកភ្លើងខៀវ» ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋាននោះទេ តើបុគ្គលដែលមានទ្រព្យសម្បត្តិ និងអំណាច អាចមានសិទ្ធិធ្វើអ្វីៗតាមអំពើចិត្ត លើសពីច្បាប់រដ្ឋបែបនេះបានដែរឬទេ? ព្រោះសំណង់បេតុងដ៏រឹងមាំនេះ មិនត្រឹមតែរំលោភបំពានលើដីចំណីទន្លេយ៉ាងចំហរនោះទេ ប៉ុន្តែវាក៏កំពុងបំផ្លិចបំផ្លាញដល់បរិស្ថាន បំផ្លាញប្រព័ន្ធអេកូឡូស៊ី Read more

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យការប្រមូលផលផ្លែទុរេន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញរបស់ប្រជាកសិករ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ

ខេត្តប៉ៃលិន៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលការស្ថានភាពការប្រមូលផលផ្លែទុរេនរបស់កសិករ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមបង្កើតស្លាកសញ្ញាសំគាល់អត្តសញ្ញាណដែលបញ្ជាក់ពីប្រភពដើម ជាផលិតផលរបស់ខេត្តប៉ៃលិន ក្នុងការផ្គត់ ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជា ដែលមាន សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីជំនាញធ្វើការបណ្តុះ បណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាង ណា ឱ្យការដាំដុះរបស់ ប្រជា កសិករទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច Read more

បង្ក្រាបសំបុកគ្រឿងញៀន៣ កន្លែងក្នុងថ្ងៃតែមួយ ឃាត់ជនសង្ស័យចំនួន១២ នាក់ ក្រោមបញ្ជាផ្ទាល់របស់លោកអធិការព្រហ្មពិសិដ្ឋ

​ខេត្តបន្ទាយមានជ័យ÷ក្រុងប៉ោយប៉ែត នៅក្នុងកិច្ចប្រតិបត្តិការយ៉ាងក្តៅគគុក និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការលុបបំបាត់បទល្មើសនៅក្នុងមូលដ្ឋាន កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ៣កន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយ ដោយឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់រហូតដល់ទៅ ១២នាក់។​កិច្ចប្រតិបត្តិការដ៏ជោគជ័យ និងគួរឲ្យកោតសរសើរនេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមបទបញ្ជាណែនាំ និងចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពី ពីរលោកវរសេនីយ៍ទោ ព្រហ្មពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានសហការយ៉ាងស្អិតរមួតជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន រហូតឈានទៅដល់ការបំបែកសម្បុកក្រុមទុច្ចរិតទាំងនោះបានទាំងស្រុង។ សកម្មភាពបង្ក្រាបតាមបណ្ដាគោលដៅទាំង៣ទីតាំង÷​ទីតាំងទី១÷នៅចំណុចមណ្ឌល០៦.ភូមិប្រជាធម្មលិច.សង្កាត់ផ្សារកណ្ដាលកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់៖១. ឈ្មោះ ប៊ូ បុន នី ភេទប្រុស អាយុ ២៣ឆ្នាំ២. ឈ្មោះ ឆន ពិសី ភេទប្រុស អាយុ ២៤ឆ្នាំ៣. ឈ្មោះ សុីវ Read more