មុខសញ្ញាលួចយ៉ាងសកម្មម្នាក់នៅក្រុងប៉ោយប៉ែត ដែលលួចរហូតដល់៩ដង ត្រូវកងរាជអាវុធហត្ថបញ្ជូនទៅតុលាការ ព្រមទាំងរកឃើញថ្នាំញៀនជាប់ខ្លួន​

​ខេត្តបន្ទាយមានជ័យ÷ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីសមត្ថកិច្ចក្រសោបបានទាំងវត្ថុតាង និងសារធាតុញៀនជាប់ខ្លួន។​យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា កិច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលសេចក្តីរាយការណ៍បន្ទាន់ពីប្រជាពលរដ្ឋថា មានករណីលួចមួយបានកើតឡើងនៅចំណុចអគារមួយកន្លែង ជាប់របងសាលាវិទ្យាល័យព្រហ្មនិមិត្ត ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចចូលធ្វើសកម្មភាពលួចយកសម្ភារៈនៅក្នុងទីតាំងខាងលើ។​ក្រោយទទួលបានព័ត៌មានភ្លាម លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះ យូ សុភាព ភេទប្រុស Read more

សំណងគ្មានច្បាប់ រំលោភចំណីផ្លូវជាតិ លេខ ៥៧ នៅស្រុកសំពៅលូនឌឺដង និងបទបញ្ជាផ្អាក តើម្ចាស់សំណង់ជានរណាទើបមានអំណាចធំជាងច្បាប់?

​ខេត្តបាត់ដំបង÷ប្រជាពលរដ្ឋនៅក្នុងស្រុកសំពៅលូន កំពុងផ្ទុះការរិះគន់យ៉ាងខ្លាំង និងសម្តែងការមិនពេញចិត្តចំពោះករណីសំណង់មួយកន្លែង ដែលត្រូវបានគេសង្ស័យថា «គ្មានលិខិតអនុញ្ញាតសាងសង់» បែរជាកំពុងបន្តសកម្មភាពសាងសង់យ៉ាងគគ្លើន រំលោភលើដីចំណីផ្លូវជាតិលេខ ៥៧ យ៉ាងបំពានច្បាប់។​ហេតុការណ៍នេះ បាននិងកំពុងកើតឡើងនៅត្រង់ចំណុចផ្លូវបត់ចូលផ្សារបុរីស្រីសុបិន ស្ថិតក្នុងភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ យោងតាមប្រភពព័ត៌មាន និងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅមូលដ្ឋាន បានឱ្យដឹងថា សំណង់នេះបានសង់លយរំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋជាង ១០ ម៉ែត្រ ថែមទាំងមានការចាក់ដីកម្រាស់ជិត ១ ម៉ែត្រ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភ័ណភាព បរិស្ថាន និងសុវត្ថិភាពផ្លូវថ្នល់។​ជាការកត់សម្គាល់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ហម សំខាន់ អភិបាលនៃគណៈអភិបាលស្រុកសំពៅលូន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាលោកបានចាត់អភិបាលរងស្រុក ឱ្យចុះទៅពិនិត្យផ្ទាល់ និងបានចេញបញ្ជាឱ្យផ្អាកសកម្មភាពសំណង់នេះរួចរាល់ហើយ។ ប៉ុន្តែផ្ទុយស្រឡះពីបទបញ្ជារបស់រដ្ឋបាលស្រុក នៅថ្ងៃទី២៩ ខែឧសភានេះ សកម្មភាពសាងសង់នៅតែបន្តដំណើរការយ៉ាងរលូនជិតរួចរាល់ជាស្ថាពរ Read more

បង្ក្រាបសម្បុក Scam ធំមួយកន្លែងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឈ្មោះចូលខុនដូ R&F ឃាត់ខ្លួនជាន់បរទេសជាច្រើននាក់និងដកហូត ឧបករណ៍បច្ចេកវិទ្យារាប់ពាន់គ្រឿង

​ភ្នំពេញ÷នៅក្នុងកិច្ចប្រតិបត្តិការដ៏ក្តៅគគុកមួយ រយៈពេលពីរថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាល និងឈានទៅបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដ៏ធំមួយ កន្លែង ស្ថិតនៅក្នុង អាគារខុនដូ R&F ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងក្រោមបទបញ្ជាដាច់ណាត់របស់ ឃួងស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះមានការចូលរួមសហការយ៉ាងសកម្មពីសំណាក់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ផ្ទាល់ពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញផងដែរ។ លទ្ធផលនៃការឆែកឆេរ ររកឃើញសំបុក÷Scams ចំនួន៣៧ បន្ទប់​ជាលទ្ធផលនៃការចុះអនុវត្តវិធានការច្បាប់ ក្រុមការងារចម្រុះបានរកឃើញបន្ទប់ខុនដូរដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបចំនួន៣៧បន្ទប់ ដែលត្រូវបានបែងចែកតាមបណ្តាអគារនានា ដូចខាងក្រោម៖​អាគារ អេ១.ចំនួន ៥ បន្ទប់​អាគារ អេ២ Read more

រត់បាតជើងសព្រាបចូល ព្រៃ! សមត្ថកិច្ចចម្រុះស្រុកម៉ាឡៃ លបស្ទាក់វាយឆ្មក់ ក្រុមឈ្មួញជួញដូរបារីខុសច្បាប់ឆ្លងដែន យ៉ាងក្តៅគគុក ឯមេខ្លោងលាក់មុខកំពុងញ័ររន្ធត់

​ខេត្តបន្ទាយមានជ័យ÷ក្រោមស្មារតីទទួលខុសត្រូវខ្ពស់លើកិច្ចការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន និងការទប់ស្កាត់បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ កម្លាំងសមត្ថកិច្ចចម្រុះស្រុកម៉ាឡៃ បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាពខ្ពស់ ទៅលើក្រុមស្វ័យប្រវត្តិដែលលួចលាក់ដឹកជញ្ជូនបារីខុសច្បាប់ឆ្លងដែនទៅកាន់ប្រទេសថៃ កាលពីវេលាម៉ោង ១៩:៥១ នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចចំការត្រង៉ែន មួយកន្លែង ស្ថិតនៅ ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ កិច្ចសហការ របស់កម្លាំងចម្រុះ ​ប្រតិបត្តិការលបកម្ទេចផែនការទុច្ចរិតនេះ មិនមែនជាការចៃដន្យឡើយ ប៉ុន្តែវាជាលទ្ធផលនៃការតាមដាន ស្រាវជ្រាវ និងក្តោបក្តាប់ព័ត៌មានយ៉ាងយកចិត្តទុកដាក់ជាយូរមកហើយ ពីសំណាក់កម្លាំងជំនាញ ប្រកបដោយវិជ្ជាជីវៈ និងការសម្ងាត់ខ្ពស់បំផុត។​ឈរលើបទបញ្ជាដ៏ម៉ឺងម៉ាត់ ប្រតិបត្តិការដឹកនាំផ្ទាល់ដោយ លោក ស្វាយ ជាអភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ ដោយមានការសហការគ្នាយ៉ាងស្អិតរមួត និងរៀបចំយុទ្ធសាស្ត្រយ៉ាងរៀបរយពី លោកវរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ Read more

គ្មានការលើកលែង! លោកជំទាវ បាន ស្រីមុំ ព្រមានម្ចាស់ទីតាំងដែលលាក់បំពួនជនបរទេសខុសច្បាប់ និងជាប់ពាក់ព័ន្ធនឹងបនល្បែងអនឡាញ

​ខេត្តប៉ៃលិន÷លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹង និងព្រមានជាឱសានវាទដល់ម្ចាស់ទីតាំងដែលទទួលជួលឱ្យភ្ញៀវអន្តរជាតិស្នាក់នៅដោយគ្មានឯកសារស្របច្បាប់ ព្រមទាំងទីតាំងដែលចូលរួមសហការបើកអាជីវកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Scam Online) នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។ ​នៅក្នុងវិធានការដាច់ណាត់នេះ លោកជំទាវអភិបាលខេត្តបានបញ្ជាក់ថា បើរកឃើញមានជនបរទេសស្នាក់នៅខុសច្បាប់ ម្ចាស់ទីតាំងនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ចំនួន ៤លានរៀល (ប្រហាក់ប្រហែល ១,០០០ដុល្លារ) ក្នុងម្នាក់។ លោកជំទាវបានសង្កត់ធ្ងន់ថា បើចំនួនអ្នកស្នាក់នៅខុសច្បាប់មានកាន់តែច្រើន ការពិន័យនឹងត្រូវគុណឡើងតាមនោះដែរ ដោយឡែកច្បាប់នេះក៏ត្រូវបានអនុវត្តចំពោះទីតាំងមួយចំនួនរួចរាល់ហើយដែរ ដោយគ្មានការលើកលែងជាដាច់ខាត។ លើសពីនេះ ប្រសិនបើពិនិត្យឃើញថាមានការសហការបើកទីតាំង Scam Online ទៀតនោះ ម្ចាស់ទីតាំងនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌបន្ថែមតាមច្បាប់ជាធរមាន។ ​លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «កុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួច ទៅបំផ្លាញកិត្តិយសខេត្ត និងកិត្តិយសជាតិយើងឱ្យសោះ ខ្ញុំនឹងតាមស្រាវជ្រាវបង្ក្រាបគ្រប់ទីកន្លែង។ ខ្ញុំបានសច្ចាធានាជូនសម្ដេចធិបតី នាយករដ្ឋមន្ត្រីរួចហើយ ក្នុងការប្ដេជ្ញាចិត្តចូលរួមសម្អាតអាជីវកម្ម Read more

គ្មានការលើកលែង! លោកជំទាវ បាន ស្រីមុំ ព្រមានម្ចាស់ទីតាំងដែលលាក់បំពួនជនបរទេសខុសច្បាប់ និងជាប់ពាក់ព័ន្ធនឹងបនល្បែងអនឡាញ

​ខេត្តប៉ៃលិន÷លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹង និងព្រមានជាឱសានវាទដល់ម្ចាស់ទីតាំងដែលទទួលជួលឱ្យភ្ញៀវអន្តរជាតិស្នាក់នៅដោយគ្មានឯកសារស្របច្បាប់ ព្រមទាំងទីតាំងដែលចូលរួមសហការបើកអាជីវកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Scam Online) នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។ ​នៅក្នុងវិធានការដាច់ណាត់នេះ លោកជំទាវអភិបាលខេត្តបានបញ្ជាក់ថា បើរកឃើញមានជនបរទេសស្នាក់នៅខុសច្បាប់ ម្ចាស់ទីតាំងនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ចំនួន ៤លានរៀល (ប្រហាក់ប្រហែល ១,០០០ដុល្លារ) ក្នុងម្នាក់។ លោកជំទាវបានសង្កត់ធ្ងន់ថា បើចំនួនអ្នកស្នាក់នៅខុសច្បាប់មានកាន់តែច្រើន ការពិន័យនឹងត្រូវគុណឡើងតាមនោះដែរ ដោយឡែកច្បាប់នេះក៏ត្រូវបានអនុវត្តចំពោះទីតាំងមួយចំនួនរួចរាល់ហើយដែរ ដោយគ្មានការលើកលែងជាដាច់ខាត។ លើសពីនេះ ប្រសិនបើពិនិត្យឃើញថាមានការសហការបើកទីតាំង Scam Online ទៀតនោះ ម្ចាស់ទីតាំងនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌបន្ថែមតាមច្បាប់ជាធរមាន។ ​លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «កុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួច ទៅបំផ្លាញកិត្តិយសខេត្ត និងកិត្តិយសជាតិយើងឱ្យសោះ ខ្ញុំនឹងតាមស្រាវជ្រាវបង្ក្រាបគ្រប់ទីកន្លែង។ ខ្ញុំបានសច្ចាធានាជូនសម្ដេចធិបតី នាយករដ្ឋមន្ត្រីរួចហើយ ក្នុងការប្ដេជ្ញាចិត្តចូលរួមសម្អាតអាជីវកម្ម Read more

អាវុធពេញដៃ! កម្លាំងនគរបាលស្រុកគង់ពិសីឈ្មោះឃាត់ខ្លួនក្រុមក្មេងស្ទាវ០៥នាក់ អង្គុយសម្ងំ យប់ជ្រៅ ជាប់ផ្លូវជាតិ

​ខេត្តកំពង់ស្ពឺ÷ ក្រុមក្មេងស្ទាវមានស្ពាយទាំងកាំបិតផ្គាក់ ដាវកែច្នៃ និងដែកទីប បម្រុងធ្វើសកម្មភាពទាំងកណ្តាលអធ្រាត្រ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ល្បាតប្រទះឃើញ និងឃាត់ខ្លួនបានទាន់ពេលវេលា។ ​ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ០១:៣០ នាទីដំឡូងអាធ្រាតឈានចូលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ២០-២១ លើផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិប្រវឹងពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ការបង្ក្រាបនេះធ្វើឡើងក្រោមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឃីមសុកខ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី។អត្តសញ្ញាណជាន់សង្ស័យទាំង ៥ នាក់÷​១. សុផល ភត្រា ភេទប្រុស អាយុ ២១ ឆ្នាំ (ភូមិព្រៃទើ ឃុំព្រៃញាតិ)២. អុល តាប់ ភេទប្រុស Read more

មិនរួចខ្លួនឡើយ! មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវអាវុធហត្តរាជធានីភ្នំពេញក្រសោបបាន។ជាមួយថ្នាំញៀនជាង១គីឡូក្រាមបញ្ជូនទៅតុលាការ

​ភ្នំពេញ÷ ក្រោយពីបានបើកការស្រាវជ្រាវ និងតាមដានយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនថ្ងៃមក ម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់។ ​ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវលំ ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឌីគឹមលាង ភេទប្រុស អាយុ ២៩ឆ្នាំ។​នៅក្នុងកិច្ចប្រតិបត្តិការនោះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងសរុបរួមមាន៖សសារភាពញៀនក្រាមពណ៌ស ចំនួន ២១កញ្ចប់ (ធំ-តូច) ដែលមានទម្ងន់សរុបរហូតដល់ ១២១១,៤០ក្រាម (ស្មើនឹង ១គីឡូក្រាម ២ខាំ និង ១១,៤០ក្រាម)។ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន÷ ចំនួន ០៣គ្រឿង។ដបសម្រាប់ជក់គ្រឿងញៀន÷ ចំនួន ០១ Read more

អនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព! នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

​ខេត្តបន្ទាយមានជ័យ÷អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការរឹតបន្តឹង និងជំរុញគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល កម្លាំងនគរបាលស្រុកស្វាយចេក បានបើកប្រតិបត្តិការចុះបង្ក្រាបករណីបទល្មើសគ្រឿងញៀនយ៉ាងក្តៅគគុក។ ​ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ និងមានការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ទោ អុន កា ថន អធិការនគរបាលស្រុកស្វាយចេក។ ​នៅក្នុងឱកាសចុះអនុវត្តច្បាប់នោះ លោកវរសេនីយ៍ទោ គក់ សុភ័ក្រ្ត អធិការរង និងលោកវរសេនីយ៍ត្រី ដារតន: អធិការរង បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញចំណុះអធិការដ្ឋាននគរបាលស្រុកស្វាយចេក ធ្វើការស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាបជាក់ស្តែង នូវករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។​ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងនាំខ្លួនជនសង្ស័យបានចំនួន Read more

លោកស្នងការរងពីររូប ដឹកនាំមន្ត្រីនគរបាលខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom ស្តីពីការបើកផ្តល់បៀវត្ស ននិងប្រាក់ឧបត្ថម្​

​ខេត្តប៉ៃលិន÷នារសៀលថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញផ្ទាល់ពី ពីលោកឧត្តមសេនីយ៍ទោសេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។​នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុកម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស និងលោកឧត្តមសេនីយ៍ត្រី ឃុនជី វន្ត ស្នងការរងទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីវិធានការអនុវត្តលើការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភគោលនយោបាយ ជូនមន្ត្រីនគរបាលជាតិកម្ពុជា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom)។​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្រោមសហធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តចារ្យ Read more