ខេត្តប៉ៃលិន÷ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ នេះ លោកជំទាវបណ្ឌិត បាន ស្រី មុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែ រវាងគណៈអភិបាលខេត្ត នាយករដ្ឋបាលខេត្ត និងការិយាល័យទីចាត់ការពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅសាលាខេត្តប៉ៃលិន។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
តាមដាននិងដោះស្រាយបញ្ហា ពិនិត្យឡើងវិញនូវលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយរួមមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។
ពង្រឹងសន្តិសុខមូលដ្ឋាន បន្តជំរុញការអនុវត្តគោលនយោបាយ ” ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព” ឱ្យកាន់តែសកម្ម ដើម្បីធានាបាននូវភាពសុខសាន្ត និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លើកកម្ពស់សេវាសាធារណៈ ជំរុញការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានកាន់តែ
លឿនរហ័សទាន់ពេលវេលា និងមានតម្លាភាព
កំណត់ទិសដៅអភិវឌ្ឍន៍ ដាក់ចេញនូវផែនការ និងទិសដៅការងារសំខាន់ៗសម្រាប់ខែបន្ទាប់ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តប៉ៃលិនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ដោយ លោក ស សារឿន

