រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកព្រឹត្ដិការណ៍ជិះកង់ ប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា មានអ្នកចូលរួមប្រមាណ ១ ០០០នាក់
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំបេីកព្រឹត្ដិការណ៍ជិះកង់ ដើម្បីប្រមូលថវិកាពីការចូលរួមរបស់សប្បុរសជន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដែលជាការផ្តួចផ្តើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាជួយសង្គ្រោះដល់កុមារកម្ពុជា។ ចំពោះព្រឹត្តិការណ៍នៃការជិះកង់នោះផងដែរ ក៏មានការចូលរួមពីបណ្ដាមហាជន មន្ទីរ អង្គភាព ប្រជាពលរដ្ឋសិស្សានុសិស្សបានចូលរួមជិះក្នុងព្រឹត្តិការណ៍នេះប្រមាណ ១ ០០០នាក់ ជិះជុំវិញក្រុងសិរីសោភ័ណ ធ្វេីឡេីងនៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ ២០២៥។ ថ្លែងក្នុងការបេីកព្រឹត្តការជិះកងនោះដែរ ឯកឧត្ដម អ៊ុំ រាត្រី បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ តាមរយៈយុទ្ធនាការជិះកង់នេះ គឺជាផ្នែកមួយដើម្បីរួមចំណែកក្នុងការចូលរួមយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារនៅកម្ពុជា ដែលយុទ្ធនាការនេះមានគោលបំណង ជំរុញចលនាកៀរគរការបរិច្ចាគឱ្យកាន់តែផុសផុល Read more

