សេដ្ឋកិច្ចខេត្តប៉ៃលិនកើនឡើង ៤,៥%ក្នុងឆ្នាំ ២០២៥ សម្រេចបានទំហំទឹកប្រាក់ជិត១៨០លានដុល្លារខណៈប្រាក់ចំណូលមធ្យមម្នាក់ៗកើនឡើងដល់។២,២០០ដុល្លារ

​ខេត្តប៉ៃលិន÷ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ មន្ទីរផែនការខេត្តប៉ៃលិន បានរៀបចំពិធីប្រកាសផ្សព្វផ្សាយ «លទ្ធផលបឋមនៃការចងក្រងស្ថិតិផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២៥» ដើម្បីបង្ហាញពីសូចនាករសេដ្ឋកិច្ច និងទិសដៅអភិវឌ្ឍន៍សំខាន់ៗរបស់ខេត្ត។
​ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស្រី ឡូញ ឈាងអភិបាលរងខេត្តប៉ៃលិន (តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន) និង លោក វី សូវិល អគ្គនាយករងនៃវិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងមានការចូលរួមពីគណៈប្រតិភូ កងកម្លាំងប្រដាប់អាវុធ តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងមន្ត្រីជំនាញជាច្រើនរូប។

​សូចនាករសេដ្ឋកិច្ចសំខាន់ៗរបស់ខេត្តប៉ៃលិន ឆ្នាំ២០២៥៖
​យោងតាមរបាយការណ៍បឋមនៃការចងក្រងស្ថិតិគណនេយ្យជាតិ សេដ្ឋកិច្ចខេត្តប៉ៃលិនក្នុងឆ្នាំ២០២៥ រក្សាបាននូវសន្ទុះវិជ្ជមានប្រកបដោយចីរភាព៖ អត្រាកំណើនសេដ្ឋកិច្ច សម្រេចបាន ៤,៥%
ទំហំសេដ្ឋកិច្ចសរុប ប្រមាណ ៧១៨ ៤៩០លានរៀល (ស្មើនឹងប្រមាណ ១៧៩ លានដុល្លារអាមេរិក
ចំណូលមធ្យមភាគប្រចាំឆ្នាំម្នាក់ (GDP per capita)កើនឡើងដល់ ២២៥៤,៩ដុល្លារ (ប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ២ ១៣០,០ ដុល្លារ) ​រចនាសម្ព័ន្ធទ្រទ្រង់សេដ្ឋកិច្ចខេត្ត៖
​កំណើនសេដ្ឋកិច្ចរបស់ខេត្តប៉ៃលិន ទទួលបានការរួមចំណែកពីវិស័យសសរស្ដម្ភទាំង៣ រួមមាន៖វិស័យសេវាកម្ម(៥៨,០%
ជាក្បាលម៉ាស៊ីនចម្បងក្នុងការជរុញកំណើនសេដ្ឋកិច្ចខេត្ត។ វិស័យឧស្សាហកម្ម(២៣,៦% រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតតម្លៃបន្ថែម។ វិស័យឧស្សាហកម្ម(១៩,៦% ជាគ្រឹះយ៉ាងរឹងមាំសម្រាប់ទ្រទ្រង់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។

​ទស្សនវិស័យដឹកនាំ និងការកសាងគោលនយោបាយ​ក្នុងឱកាសនោះ លោក ស្រី ឡូញ ឈាង អភិបាលរងខេត្ត បានគូសបញ្ជាក់ថា សមិទ្ធផលសេដ្ឋកិច្ចដែលខេត្តសម្រេចបាននាពេលនេះ គឺកើតចេញពីផ្លែផ្កានៃ «សុខសន្តិភាព» ក្រោមនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន និងការបន្តដឹកនាំយ៉ាងស្វាហាប់ និងឈ្លាសវៃរបស់ សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ តាមរយៈ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» រាជរដ្ឋាភិបាលកំពុងផ្តោតលើ «ប្រសិទ្ធភាពសមិទ្ធកម្ម» ដើម្បីរៀបចំកម្ពុជាឱ្យចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច និងឈានទៅសម្រេចចក្ខុវិស័យជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការពង្រឹងគុណភាពទិន្នន័យដើម្បីទាក់ទាញការវិនិយោគ​ជាការឆ្លើយតប លោក វី សូវិល អគ្គនាយករងនៃវិទ្យាស្ថានជាតិស្ថិតិ បានលើកឡើងថា ទិន្នន័យ GDP និងអតិផរណាថ្នាក់ក្រោមជាតិ គឺជា «វាស់វែងសុខភាពសេដ្ឋកិច្ច» មិនអាចខ្វះបាន សម្រាប់ប្រើប្រាស់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងទាក់ទាញវិនិយោគិន។
​លោកបានអំពាវនាវបន្ថែមដល់គ្រប់មន្ទីរ-អង្គភាព អាជ្ញាធរដែនដី និងជាពិសេស វិស័យឯកជននិងសហគ្រាសគ្រួសារ ឱ្យចូលរួមផ្តល់ទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ និងសុក្រឹតបំផុត ព្រោះកន្លងមកទិន្នន័យភាគច្រើនបានមកតែពីស្ថាប័នរដ្ឋ ខណៈទិន្នន័យពីភាគីឯកជននៅមានកម្រិត ដែលទាមទារការចូលរួមបន្ថែមដើម្បីឱ្យការចងក្រងស្ថិតិកាន់តែមានភាពពេញលេញ និងឆ្លុះបញ្ចាំងពីតថភាពពិតនៃសេដ្ឋកិច្ចខេត្ត៕ដោយ លោក ស សារឿន