ខេត្តបាត់ដំបង÷ក្រោមការដឹកនាំ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមានការចង្អុលបង្ហាញផ្ទាល់ពីលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនបានបន្តប្រកាន់ជំហរយ៉ាងស្រួចស្រាវ ក្នុងការល្បាត និងបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៣០នាទី ស្ថិតនៅចំណុចក្រុមទី០៨ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះប្រតិបត្តិការល្បាតក្នុងភូមិសាស្ត្រ និងបានឈានទៅបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន៖
១. ឈ្មោះ លឹម រិទ្ធី (ហៅ ធី) ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
២. ឈ្មោះ សុះ សំណាង (ហៅ ទន់) ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។៣ ៣ ឈ្មោះវ័ន្ត ដាវ៉ាន់ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
(ក្នុងប្រតិបត្តិការនេះ ពុំមានវត្ថុតាងចាប់យកនោះទេ)។
សកម្មភាពបង្ក្រាបបានទាន់ពេលវេលានេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់ ភាពស្វាហាប់ និងភាពប៉ិនប្រសប់របស់កម្លាំងនគរបាលស្រុកសំពៅលូន ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភូមិ-ឃុំមានសុវត្ថិភាព ដោយមិនទុកឱកាសឱ្យមុខសញ្ញាគ្រឿងញៀនធ្វើសកម្មភាពបង្កភាពវឹកវរក្នុងមូលដ្ឋានឡើយ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ ត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕សម្រស់អត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់ ជាយ ដែន


