ខេត្តបន្ទាយមានជ័យ÷ក្រុងប៉ោយប៉ែត នៅក្នុងកិច្ចប្រតិបត្តិការយ៉ាងក្តៅគគុក និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការលុបបំបាត់បទល្មើសនៅក្នុងមូលដ្ឋាន កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ៣កន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយ ដោយឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់រហូតដល់ទៅ ១២នាក់។
កិច្ចប្រតិបត្តិការដ៏ជោគជ័យ និងគួរឲ្យកោតសរសើរនេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមបទបញ្ជាណែនាំ និងចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពី ពីរលោកវរសេនីយ៍ទោ ព្រហ្មពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានសហការយ៉ាងស្អិតរមួតជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន រហូតឈានទៅដល់ការបំបែកសម្បុកក្រុមទុច្ចរិតទាំងនោះបានទាំងស្រុង។ សកម្មភាពបង្ក្រាបតាមបណ្ដាគោលដៅទាំង៣ទីតាំង÷
ទីតាំងទី១÷នៅចំណុចមណ្ឌល០៦.ភូមិប្រជាធម្មលិច.សង្កាត់ផ្សារកណ្ដាល
កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់៖
១. ឈ្មោះ ប៊ូ បុន នី ភេទប្រុស អាយុ ២៣ឆ្នាំ
២. ឈ្មោះ ឆន ពិសី ភេទប្រុស អាយុ ២៤ឆ្នាំ
៣. ឈ្មោះ សុីវ ម៉េង ភេទប្រុស អាយុ ២៨ឆ្នាំ
៤. ឈ្មោះ ឆាត ប៊ុនរ័ត្ន ភេទប្រុស អាយុ ១៦ឆ្នាំ
៥. ឈ្មោះ ណេត ចាន់ ណាន ភេទប្រុស អាយុ ១៩ឆ្នាំ
៦. ឈ្មោះ ឆៃ ដាំ ភេទប្រុស អាយុ ៣៣ឆ្នាំ។ទីតាំងទី២÷ នៅចំណុចផ្សារអគារថ្មីស្ថិតនៅក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ
កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ទៀត៖
១. ឈ្មោះ សុខ ចិត្ត ភេទប្រុស អាយុ ១៦ឆ្នាំ
២. ឈ្មោះ លាង ដារ៉ូ ភេទប្រុស អាយុ ២៦ឆ្នាំ
៣. ឈ្មោះ រៀ ចាន់ វាសនា.ភេទប្រុស អាយុ ២១ឆ្នាំ។ ទីតាំងទី ៣÷នៅចំណុចខាងក្រោយសាលាមនោរម្យស្ថិតនៅក្នុងភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅ
បន្តវាយឆ្មក់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់បន្ថែមទៀត៖
១. ឈ្មោះ អុី គឹម អៀង ភេទប្រុស អាយុ ១៧ឆ្នាំ
២. ឈ្មោះ យឿន សៀវទីន ភេទប្រុស អាយុ ១៦ឆ្នាំ
៣. ឈ្មោះ លឹម គឹម ហូវ ភេទប្រុស អាយុ ១៨ឆ្នាំ។
វត្ថុតាងដែលដកហូតបានរួមមាន÷
ម្សៅក្រាមពណ៌សថ្លា (សង្ស័យជាសារធាតុញៀន) ចំនួន ០៣ កូនថង់
ទូរស័ព្ទដៃចំនួន ០២ គ្រឿង
ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនធំ។ លទ្ធផលនៃការពិនិត្យដឹកនោម÷ក្រោយការឃាត់ខ្លួនកម្លាំងជំនាញបានធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមលើជនសង្ស័យទាំង ១២នាក់ខាងលើ ជាលទ្ធផលគឺ វិជ្ជមាន+ទាំងអស់(មានសារធានក្នុងខ្លួន)។
សកម្មភាពបង្ក្រាបយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់នេះ បានស្តែងឲ្យឃើញពីការយកចិត្តទុកដាក់ និងភាពឆ្លាតវៃរបស់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋព្រមទាំងភាពក្លាហាន មោះមុត មិនខ្លាចនឿយហត់របស់កម្លាំងនគរបាលក្រុងប៉ោយប៉ែតទាំងអស់ ក្នុងការដេញប្រកិត និងលុបបំបាត់បទល្មើសគ្រឿងញៀន ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ស្នាដៃនេះទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១២នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រៀបចំកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត៕ សម្រួលអត្ថបទ÷ដោយលោកមុត ចិត្រា ប្រម៉ាញ់ជាយដែន


