ហ៊ានម៉្លេះជាងទ្វារម្នាក់លួចកំប្រែងខ្លី ម៉ាកk59 របស់មន្ត្រីអាវុធហត្ថស្រុករុក្ខគីរីត្រូវសមត្ថកិច្ចក្របួចទាន់ហន់បានសម្រេច

​ខេត្តបាត់ដំបង÷មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងការិយាល័យជំនាញ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលហ៊ានធ្វើសកម្មភាពលួចអាវុធខ្លីរបស់មន្ត្រីកងរាជអាវុធហត្ថ។ ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ២០ និង ៣០ នាទី យប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អត្តសញ្ញាណជនសង្ស័យ
ឈ្មោះ ញឹប ច័ន្ធូ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរជាជាងទ្វារ មានទីលំនៅបច្ចុប្បន្ននៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ម្ចាស់អាវុធដើមបណ្ដឹង÷ លោកនាយចំណង់ ជុំ ផល្លា ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបរជាមន្រ្តីអាវុធហត្ថស្រុករុក្ខគិរី។
​ដំណើររឿងនៃកិច្ចប្រតិបត្តិការ
យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា ករណីលួចអាវុធខ្លីនេះ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង ១៦ និង ០០ នាទី ល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
​ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងការិយាល័យជំនាញបានបើកការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានសម្រេចនៅយប់ថ្ងៃដដែល ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនត្រឡប់មកវិញ។
វត្ថុតាងដើរសមត្ថកិច្ចចាប់ដករហូតបានរួមមាន÷
​អាវុធខ្លីម៉ាក K59 ចំនួន ០១ ដើម
​ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
​ម៉ូតូ ចំនួន ០១ គ្រឿង

​បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់៕
សម្រួលអត្ថបទ ដោយលោក មុត ចិត្រា ប្រម៉ាញ់ជាយដែន