​ធ្លាយរូបភាពក្ដៅៗ! សមត្ថកិច្ចប្រចាំ «ច្រករបៀងក្រសាំងជ្រំ» រងការចោទប្រកាន់ថា បើកដៃឱ្យឈ្មួញដឹកទំនិញគេចពន្ធពីវៀតណាមចូលកម្ពុជា ជាថ្នូរនឹងផលប្រយោជន៍

​ខេត្តស្វាយរៀង÷មានការបែកធ្លាយនូវរូបភាពជាក់ស្តែង និងប្រភពព័ត៌មានពីមូលដ្ឋាន ជុំវិញសកម្មភាពរបស់សមត្ថកិច្ចពាក់ព័ន្ធប្រចាំ “ច្រករបៀងក្រសាំងជ្រំ” ស្ថិតក្នុងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលត្រូវគេសង្ស័យថាបានប្រមូលប្រាក់ និងទទួលសំណូកពីក្រុមអាជីវករជាថ្នូរនឹងការអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញឆ្លងដែនខុសច្បាប់ និងគេចពន្ធចេញ-ចូលរវាងកម្ពុជា និងវៀតណាមយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ។
​ជាក់ស្តែង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអាជីវករត្រូវបានគេប្រទះឃើញកំពុងបង់ប្រាក់ឱ្យសមត្ថកិច្ចប្រចាំច្រករបៀងមួយនេះ ដើម្បីជាថ្នូរនឹងការនាំចូលទំនិញ ناوជ្រៅពីប្រទេសវៀតណាម មកផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុកដោយសេរី ដោយមិនបានឆ្លងកាត់ការបង់ពន្ធជូនរដ្ឋ ឬពិនិត្យគុណភាពឱ្យបានត្រឹមត្រូវឡើយ។
​តាមប្រភពព័ត៌មានបានឱ្យដឹងថា សព្វថ្ងៃនេះ ក្រុមឈ្មួញទាំងតូចទាំងធំកំពុងសម្រុកដឹកជញ្ជូនទំនិញចម្រុះយ៉ាងគគ្រឹកគគ្រេង រួមមាន៖ បន្លែ ផ្លែឈើ ត្រី សាច់ ពងមាន់ ពងទា គ្រឿងជ័រ និងអីវ៉ាន់ចាប់ហួយផ្សេងៗ ពីប្រទេសវៀតណាមចូលមកកម្ពុជា តាមច្រករបៀងក្រសាំងជ្រំនេះ។ សកម្មភាពគេចពន្ធនេះ មិនត្រឹមតែធ្វើឱ្យបាត់បង់ចំណូលថវិកាជាតិយ៉ាងសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាប្រភពចំណូលក្រៅប្រព័ន្ធច្បាប់យ៉ាងស្ងប់ស្ងាត់សម្រាប់មន្ត្រីខិលខូចមួយក្ដាប់តូចនៅតំបន់នោះផងដែរ។
​ទង្វើ និងសកម្មភាពមិនប្រក្រតីរបស់ក្រុមមន្ត្រីនៅ «ច្រករបៀងក្រសាំងជ្រំ» នេះ ត្រូវបានគេមើលឃើញថា កំពុងដើរផ្ទុយស្រឡះទាំងស្រុងពីអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែក្រើនរំលឹក និងតម្រង់ទិសដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ឱ្យប្រកាន់ខ្ជាប់នូវ អភិក្រមទាំង ៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ព្រមទាំង”យុទ្ធសាស្ត្របញ្កោណ” ដែលចាត់ទុកអភិបាលកិច្ចល្អ និងភាពស្អាតស្អំជាបេះដូង និងជាស្នូលនៃកែទម្រង់រដ្ឋបាលសាធារណៈ។
​ជុំវិញករណីខាងលើនេះ ដើម្បីធានាតម្លាភាព និងផ្តល់សិទ្ធិឆ្លើយតបគ្រប់ជ្រុងជ្រោយ (ចម្លើយទាំងសងខាង) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ អង្គភាពសារព័ត៌មានយើងខ្ញុំបានព្យាយាមស្វែងរកការបកស្រាយពី លោក ស៊ិន វិសាល នាយប៉ុស្តិ៍នគរបាលការពារព្រំដែន និង លោកឧត្តមសេនីយ៍ទោពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ផងដែរ ប៉ុន្តែមិនអាចទាក់ទងបានឡើយ ដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនង។
​ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ និងសាធារណជន សូមអំពាវនាវ និងស្នើសុំយ៉ាងទទូចដល់៖
លោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង
ឯកឧត្តមប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
​មេត្តាជួយពិនិត្យ និងចាត់វិធានការស្រាវជ្រាវ ស្រោចស្រង់ និង វះកាត់ លើក្រុមមន្ត្រីខិលខូចដែលយកតួនាទីទៅស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន បើកដៃឱ្យមានបទល្មើសគេចពន្ធធ្វើឱ្យខាតបង់ថវិការដ្ឋ និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល។
អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយព័ត៌មាននេះ ក្នុងន័យរិះគន់ដើម្បីស្ថាបនានិងធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងពីរថតភាពពិតសង្គម ចូលរួមចំណែកជាមួយថ្នាក់ដឹកនាំ និងសាធារណជនបានជ្រាបតែប៉ុណ្ណោះ។យើងខ្ញុំរង់ចាំ ទទួលការបកស្រាយនិងបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ ពេលវេលាម៉ោង ធ្វើការតាមរបបសារព័ត៌មាន និងក្រមសីលធម៌ អ្នកសារព័ត៌មាន។សូមអរគុណ