ធ្លាយប្រព័ន្ធរាប់ក្បាលឡានចំរិតទារលុយមេគួយស្រុកព្រះស្ដេចរងការចោទថាពង្រាយជន់ស៊ីវិល ចាំប្រមូលលុយក្រៅច្បាប់ ផ្គើននិងយុទ្ធសាស្ត្រកែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាល

​ខេត្តព្រៃវែង÷ក្រុមអាជីវករ និងអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងដែនពីប្រទេសវៀតណាមចូលមកកម្ពុជា តាមភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង កំពុងតែទទូចសុំយ៉ាងទទូចដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យជួយពិនិត្យមើលជាបន្ទាន់ជុំវិញទង្វើមិនប្រក្រតីរបស់មេគយស្រុកព្រះស្ដេច ដែលកំពុងរងការរិះគន់ថា បានប្រើប្រាស់អំណាចតួនាទី បង្កើតប្រព័ន្ធជម្រិតទារប្រាក់ពីក្រុមអ្នករកស៊ីដឹកទំនិញយ៉ាងធ្ងន់ធ្ងរ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ជាជាងការប្រមូលពន្ធដារចូលថវិការដ្ឋ។

ល្បិចកលថ្មីពង្រាយជាន់ស៊ីវិលជាខ្នងបង្អែកដើម្បីគេចវេសពីភ្នែក”អ្នកសារព័ត៌មាន”​ប្រភពផ្ទៃក្នុងពីក្រុមអាជីវករបានខ្សឹបបង្ហើបថា បច្ចុប្បន្នមេគយស្រុកព្រះស្ដេចខេត្ដព្រៃវែង បានផ្លាស់ប្ដូរយុទ្ធសាស្ត្រ និងប្រព័ន្ធបង់លុយខុសពីមុន ដោយសារតែខ្លាចបែកធ្លាយការសម្ងាត់ ឬមានការលួចថតសកម្មភាពហុចលុយផ្ទាល់ដៃពីសំណាក់អ្នកបើកបរ និងអ្នកសារព័ត៌មាន។ ល្បិចកលថ្មីនេះ គឺការបោះពង្រាយមន្ត្រីជំនួយការ និងផ្ទេរភារកិច្ចឱ្យ” ជនស៊ីវិល” ដើរតួជាអ្នកចាំរាប់ក្បាលឡាន និងចាំទទួលប្រាក់ជំនួសវិញ។

​មិនតែប៉ុណ្ណោះ ក្រុមមន្ត្រីគយទាំងនោះបានតម្រូវឱ្យម្ចាស់អាជីវកម្ម ទំនាក់ទំនងតាមទូរសព្ទផ្ទាល់ខ្លួន ដើម្បីណាត់ជួបបង់លុយជាលក្ខណៈ «ដាក់ខែ» ក្នុងបំណងបិទបាំងនូវទង្វើអំពើពុករលួយដ៏ជាំឈាមមួយនេះ។ ធធ្លាយតម្លៃក្បាលឡានជម្រិតទារលុយខ្ពស់កពស់គ្មានក្រដាសស្នាម ​តាមប្រភពដដែលបានឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រងថ្មីនេះបានគាបសង្កត់យករថយន្តដឹកទំនិញពីវៀតណាមចូលខ្មែរ ក្នុងតម្លៃកាន់តែខ្ពស់ជាងមុន ដែលជាហេតុធ្វើឱ្យអាជីវករស្ទើរតែរកប្រាក់ចំណេញលែងបាន៖
​រថយន្តធុនតូច តម្រូវឱ្យបង់បង្ខំ ២០ម៉ឺនរៀល ក្នុងមួយជើង។
​រថយន្តតូចមធ្យម តម្រូវឱ្យបង់ចាប់ពី ៣០ទៅ៥០ម៉ឺនរៀល ក្នុងមួយជើង។
​រថយន្តធុនធំ÷ តម្រូវឱ្យបង់ចាប់ពី ៥០ទៅ៨០ ម៉ឺនរៀល ក្នុងមួយជើង។ រថយន្តដឹកទំនិញធុនធ្ងន់(គ្រឿងដែកគ្រឿងម៉ាស៊ីន)តម្រូវឲ្យបងប្រាក់រហូតដល់រាប់រយដុល្លារក្នុងមួយជើងៗ។
​អ្វីដែលជាចំណុចគួរឱ្យកត់សម្គាល់នោះគឺ រាល់ការបង់ប្រាក់រាប់លានរៀល និងរាប់រយដុល្លារទាំងនោះ គឺមិនដែលមានការចេញក្រដាសស្នាមឬចង់សន្លឹកឬបង្កាន់ដៃបង់ពន្ធត្រឹមត្រូវចូលថវិការដ្ឋនោះឡើយ។
ទង្វើនេះធ្វើឡើងជាថ្នូរនឹងការបើកដៃឱ្យទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ អាចចរាចរណ៍ឆ្លងកាត់ទាំងថ្ងៃទាំងយប់យ៉ាងអនាធិបតេយ្យ។ ផ្គើននិងបទបញ្ជានិងយុទ្ធសាស្ត្របញ្ចកោណរបស់ប្រមុខរាជរដ្ឋាភិបាល ​សកម្មភាពអសកម្ម និងអំពើពុករលួយដែលរងការចោទប្រកាន់ខាងលើនេះ គឺកំពុងតែដើរផ្ទុយស្រឡះ និងផ្គើនយ៉ាងចំហទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែសង្កត់ធ្ងន់លើ “យុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១” ត្រង់មុំទី៥ គឺការកែទម្រង់ស្ថាប័ន និងការសំអាតរដ្ឋបាលសាធារណៈឱ្យស្អាតស្អំ។
” មមន្ត្រីរាជការទាំងអស់ត្រូវតែពង្រឹងអភិបាលកិច្ច លុបបំបាត់អំពើពុករលួយ និងបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។ ត្រូវអនុវត្តអភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីណាដែលប្រើប្រាស់អំណាចតួនាទីទៅឃុបឃិត បង្កើតផលប្រយោជន៍ផ្ទាល់ខ្លួន និងបំផ្លាញចំណូលជាតិ”។
ប្រសាសន៍គន្លឹះសម្ដេចបវរធិបតីហ៊ុនម៉ាណែត ​ការបណ្តែតបណ្តោយឱ្យមានការប្រមូលលុយក្រៅច្បាប់នៅច្រកព្រំដែនស្រុកព្រះស្តេចនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់អាជីវករ និងស្ថិរភាពតម្លៃទំនិញនៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឱ្យលេចធ្លាយថវិកាជាតិយ៉ាងធ្ងន់ធ្ងរ ដែលជាការរារាំងដល់ដំណើរការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាល។ សសេចក្តីសន្និដ្ឋាននិងការអំពាវនាវ÷
អង្គភាពសារព័ត៌មាន “គេហទំព័រប្រម៉ាញ់ជាយដែនTV” យើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះឡើង ក្នុងន័យរិះគន់ដើម្បីស្ថាបនា និងធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងការពិតជូនថ្នាក់ដឹកនាំ និងស្ថាប័នជំនាញថ្នាក់ជាតិ ជាពិសេស អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេត្តាបើកការស៊ើបអង្កេត និងមានវិធានការផ្លូវច្បាប់ ឬធ្វើការ «វះកាត់» ទៅលើមន្ត្រីអសកម្មនៅស្រុកព្រះស្តេច ខេត្តព្រៃវែងនេះ ដើម្បីស្តារទំនុកចិត្ត និងការពារចំណូលថវិការដ្ឋ។
​អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួនគ្រប់ពេលម៉ោងធ្វើការ ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមរបបច្បាប់ស្តីពីរបបសារព័ត៌មាន៕សូមអរគុណ