មច្ចុរាជផ្លូវជាតិលេខ ៦ តែកុងឡានធំ បើកបំពានកន្លងផ្លូវ បុករះម៉ូតូពីរគ្រឿងស្លាប់មនុស្សបីនាក់ភ្លាមៗនៅស្រុកពួក

​ខេត្តសៀមរាប÷ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ដោយសារតែភាពខ្ជីខ្ជា និងការបើកបរខ្វះការទទួលខុសត្រូវរបស់តៃកុងរថយន្តធុនធំ បណ្តាលឱ្យមនុស្ស ៣នាក់ត្រូវបាត់បង់ជីវិតយ៉ាងអាណោចអាធ័មទាំងមិនដឹងខ្លួន។
​ហេតុការណ៍ដ៏ក្រៀមក្រំនេះ បានកើតឡើងកាលពីវេលាម៉ោង ១:២០នាទីរសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣៣៨-៣៣៩ ស្ថិតក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

ភាពអាត្មានិយមរបស់តៃកុងឡានធំនិងសោកនាដកម្មលើដងផ្លូវ ​យោងតាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុដែលនាំឱ្យមានការបង្ហូរឈាមលើដងផ្លូវនេះ គឺផ្តើមចេញពី “ការបើកបរមិនប្រកាន់ស្ដាំ”
របស់រថយន្តធុនធំម៉ាក HYUNDAI។ ភាពខ្វះខាតក្រមសីលធម៌ និងការមិនគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបររថយន្តធំ បានក្លាយជាអាវុធសម្លាប់មនុស្សយ៉ាងសាហាវ ដោយបានជ្រុលទៅបុករះម៉ូតូ ២គ្រឿង ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង។
​ផលវិបាកនៃការបើកបរដោយគ្មានការប្រុងប្រយ័ត្ននេះ បានធ្វើឱ្យ៖
​មនុស្ស៣នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ក្នុងស្ថានភាពដ៏គួរឱ្យសង្វេគ។
មកចូលបាយធ្វើដំណើរម៉ូតូទាំង ២គ្រឿងរងការខូចខាតខ្ទេចខ្ទីស្ទើរទាំងស្រុង ចំណែកឯរថយន្តបង្កហេតុខូចខាតស្រាល។
នេះមិនមែនជាលើកទីមួយទេ ដែលរថយន្តធុនធំបង្កសោកនាដកម្មដល់អ្នកធ្វើដំណើរតាមម៉ូតូ។ ភាពអាត្មានិយម បើកបរក្នុងល្បឿនលឿន មិនប្រកាន់គន្លងផ្លូវត្រឹមត្រូវ និងការអាងខ្លួនជាឡានធំ បាននិងកំពុងបំផ្លិចបំផ្លាញគ្រួសារជាច្រើនជារៀងរាល់ថ្ងៃ។ បើទោះជាមានការផ្សព្វផ្សាយ និងអប់រំច្បាប់ចរាចរណ៍យ៉ាងណាក៏ដោយ ក៏តៃកុងឡានធំមួយចំនួននៅតែបន្តមើលស្រាលអាយុជីវិតអ្នកដទៃតាមដងផ្លូវដដែល។

ចចាត់វិធានការផ្លូវច្បាប់និងការទាមទារឲ្យមានទណ្ឌកម្មធ្ងន់ធ្ងរ​ក្រោយកើតហេតុ ម្លាំងសមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងវាស់វែងទីតាំង រួចធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងទឹកភ្នែក និងការសោកស្តាយជាពន់ពេក។

​ចំពោះអ្នកបើកបររថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ទោះជាយ៉ាងណា មហាជនកំពុងតាមដានយ៉ាងដិតដល់ និង ស្នើសុំយ៉ាងបន្តួចដល់ស្ថាប័នតុលាការអនុវត្តច្បាប់និងដាក់ទោសទាន់លើ។អ្នកបើកបររូបនេះឲ្យបានធ្ងន់ធ្ងរបំផុតទៅតាមច្បាប់ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកគ្មានការយល់យកឬសម្របសម្រួលក្រៅប្រព័ន្ធច្បាប់ឡើយ ដើម្បីជាការផ្តល់យុត្តិធម៌ដល់អ្នកស្លាប់ និងជាសារព្រមានដល់តៃកុងឡានធំដទៃទៀត កុំឱ្យបើកបរអនាធិបតេយ្យបែបនេះបន្តទៀត៕ រាយការណ៍ ដោយលោក សឿន វ៉ាន់ម៉ាន់លីភ្នាក់ងារ ប្រម៉ាញ់ជាយដែន