ល្បាតទាន់ហន់ នគរបាលស្រុកអង្គស្នូលក្រសោបបានមកសញ្ញាគ្រឿងញៀន៣នាក់ ផ្អើលម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល

​ខេត្តកណ្ដាល÷កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ខណៈម្នាក់ទៀតដឹងខ្លួនទាន់ រត់គេចខ្លួនបាត់ស្រមោល។ ប្រតិបត្តិការនេះបានធ្វើឡើងនៅលើផ្លូវបេតុង ស្ថិតក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។អត្តសញ្ញាណជនសង្ស័យទាំងប៤នាក់
​សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំងអស់មានសារធាតុញៀនក្នុងទឹកនោម (+) ដូចរាយនាមខាងក្រោម៖
១. ឈ្មោះ ចេង រតនៈ អាយុ ៣០ឆ្នាំ (កម្មកររោងចក្រ)៖ មុខសញ្ញារក្សាទុក និងប្រើប្រាស់គ្រឿងញៀនជិត ១០ឆ្នាំមកហើយ និងធ្លាប់ជាប់ពន្ធនាគារខេត្តតាកែវ រយៈពេល ២ឆ្នាំកន្លះ ពីបទល្មើសគ្រឿងញៀន។
២. ឈ្មោះ កាន់ កុសល អាយុ ៣៤ឆ្នាំ (កម្មករអនាម័យ)៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រហែល ៣ឆ្នាំ។
៣. ឈ្មោះ សាំង ណែតអាយុ ៤០ឆ្នាំ (កម្មករអនាម័យ)៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រហែល ៤ឆ្នាំ។៤.ឈ្មោះ វង រតនៈ ហៅខៃ អាយុ ២៦ឆ្នាំ (មុខរបរមិនពិតប្រាកដ)៖ មុខសញ្ញាជួញដូរធំជាងគេក្នុងក្រុម កំពុងរត់គេចខ្លួន ក្រោមការតាមប្រមាញ់របស់សមត្ថកិច្ច)។ជនសង្ស័យទាំងអស់ថ្នាក់នៅបន្ទប់ជួលក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល
ចង្វាក់នៃការបង្ក្រាបធ្លាយចេញពីការល្បាត។ដំណាក់កាលទី១ នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ក៏ប្រទះឃើញជនសង្ស័យឈ្មោះ ចេង រតនៈ
កំពុងអង្គុយមានការសង្ស័យ។ ពេលសុំត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញម្សៅក្រាមសថ្លា (ម៉ាទឹកកក) ១កញ្ចប់តូច និងសម្ភារសេពគ្រឿងញៀនមួយចំនួន លាក់ក្នុងកញ្ចប់បារី ទើបឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។ដំណាក់កាលទី២ ពន្លាតញែកខ្សែរយៈ
​ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ចេង រតនៈ
បានឆ្លើយសារភាពថា ថ្នាំញៀននោះខ្លួនទិញក្នុងតម្លៃ ២ម៉ឺនរៀល ពីឈ្មោះ កាន់ កុសល និងធ្លាប់ទិញពីឈ្មោះ សាំង ណែត ផងដែរ។
ដំណាក់កាលទី៣ ការបង្ក្រាបបន្តបន្ទាប់
នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៩៖៣០នាទី ផ្អែកលើចម្លើយសារភាព កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ បានបន្តស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត គឺឈ្មោះ កាន់ កុសល និងឈ្មោះ សាំង ណែត។ឆ្លើយសារភាពបកកន្ទុយដល់មេខ្លោង។
​ក្រោយការសាកសួរ៖ ឈ្មោះកាន់ កុសលសារភាពថាខ្លួនបានទិញថ្នាំ ពពីមុខសញ្ញាមិនស្គាល់ឈ្មោញ និងពីឈ្មោះ សាំង ណែត យកមកលក់បន្ត និងសេពខ្លួនឯង។
ឈ្មោះ សាំង ណែតបែរជាសារភាពបន្តថា ខ្លួនបានទិញថ្នាំញៀនទាំងអស់នោះពីឈ្មោះវង រតនៈ ហៅ ខៃ ដែលជាអ្នកចែកចាយបន្ត។ ប៉ុន្តែបច្ចុប្បន្នឈ្មោះ វង រតនៈ ហៅខៃ
ដឹងខ្លួនមុន បានរត់គេចខ្លួនបាត់ស្រមោល។
​បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្សពួកដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសជាធរមាន៕ សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន