កងរាជអាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យ.ចិន.ខ្មែរ ៣ នាក់ ទៅតុលាការករណីលួចមានស្ថានទម្ងន់ទោសនិងទទួលផលចោរកម្ម
ខេត្តព្រះសីហនុ÷ក្រោមការអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង ឯកឧត្តម ម៉ាង ស៊ីណាត អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅកាន់តុលាការ។នៅវេលាម៉ោង ០៨:០០ នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នេះ កម្លាំងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ០៣នាក់ (ស្រី ០១នាក់) រួមនឹងវត្ថុតាងជាច្រើនទៅកាន់សាលាដំបូងខេត្ដព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណី ” លួចមានស្ថានទម្ងន់ទោស សមគំនិតនិងទទួលផលចោរកម្ម”។ អត្តសញ្ញាណជនសង្ស័យទាំង០៣នាក់រួមមាន÷១. ឈ្មោះ Read more










