ដុះស្លែហើយ ល្បែងបាញ់ត្រីនិងល្បែងស៊ីសងគ្រប់ធុន បើកលេងគគ្រឹកគគ្រេងនៅជាន់ទី ៣ផ្សារទំនើបអ៊ីអន១ អាជ្ញាធរខណ្ឌចំការមន រក្សាភាពស្ងៀមស្ងាត់ដូចចោរលួចចម្លងផ្កើន និងបទបញ្ជារាជរដ្ឋាភិបាល
ភ្នំពេញ÷ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែរឹតបន្តឹង និងចាត់វិធានការក្តៅគគុកក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទដើម្បីពង្រឹងសន្តិសុខសង្គម បែរជាមាន «ដំបៅមហារីក» មួយកន្លែង កំពុងកើតឡើងយ៉ាងអនាធិបតេយ្យនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ។ នោះគឺទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ និងល្បែងស៊ីសងជាច្រើនប្រភេទទៀត ដែលកំពុងបើកដំណើរការអូសទាញក្រុមអ្នកញៀនល្បែងឱ្យចូលលេងយ៉ាងពពាក់ពពូននៅជាន់ទី៣ នៃផ្សារទំនើបលំដាប់អន្តរជាតិ អ៊ីអន១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្តបំផុតនោះគឺ វត្តមានល្បែងស៊ីសងដ៏ធំនេះ បែរជាអាចដំណើរការទៅបានយ៉ាងរលូន ដោយគ្មានការរំខានពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបន្តិចសោះឡើយ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ក៏ដូចជាអាជីវករដែលរកស៊ីលក់ដូរនៅក្នុងផ្សារទំនើបអ៊ីអន១ បានទម្លាយឱ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់នៅជាន់ទី៣ នោះ បានដុះស្លែទៅហើយ ដោយមានមនុស្សម្នាចម្រុះវ័យ ទាំងក្មេង ទាំងចាស់ ស្រី ប្រុស ចូលទៅប្រមូលផ្តុំគ្នាភ្នាល់ចាក់លុយយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ។ ការណ៍នេះបានបង្កើតជាសំណួរចាក់ដោតមួយទៅកាន់អាជ្ញាធរខណ្ឌចំការមនថា៖ ” តើភ្នែកអាជ្ញាធរមើលមិនឃើញ ឬមួយក៏ត្រូវថ្នាំសណ្ដំអ្វីទើបបានជារក្សាភាពស្ងៀមស្ងាត់ដូចចោរលួចចម្លងបែបនេះ “។សកម្មភាពបណ្តោយឱ្យល្បែងស៊ីសងដុះស្លែក្នុងទឹកដីខណ្ឌចំការមននេះ ត្រូវបានគេមើលឃើញថា ជាការផ្គើនយ៉ាងចំហទៅនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត Read more










