ស្នាដៃធំ នគរបាលខេត្តកំពង់ស្ពឺវាយឆ្មក់បង្រ្កាបមេខ្លោងជួញដូរ និងកែច្នៃគ្រឿងញៀនពីនាក់ប្ដី ប្រពន្ធដកហូតថ្នាំញៀនជាង១០ គីឡូក្រាមនិងអាវុធមួយចំនួន

​ខេត្តកំពង់ស្ពឺ÷នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់យ៉ាងក្តៅគគុក កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការវាយឆ្មក់យ៉ាងជោគជ័យ ដោយបានបង្ក្រាប និងឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនដ៏សកម្មចំនួន ២នាក់ ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា ព្រមទាំងរឹបអូសបានគ្រឿងញៀនក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ជាង ១០គីឡូក្រាម រួមនឹងឧបករណ៍កែច្នៃ និងអាវុធមួយចំនួនទៀត។
​ប្រតិបត្តិការដ៏មុតស្រួច និងប្រកបដោយវិជ្ជាជីវៈខ្ពស់នេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
អត្តសញ្ញាណជនសង្ស័យ
​យោងតាមរបាយការណ៍ពីសមត្ថកិច្ចនគរបាលជំនាញ បានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់ប្តីប្រពន្ធដែលត្រូវឃាត់ខ្លួន រួមមាន៖
ឈ្មោះ វង់ ស៊ីថា ហៅ ញ៉ាញ់ ភេទប្រុស អាយុ ៣៥ឆ្នាំ (ជាប្តី)
ឈ្មោះឯមស្រីនាង ភេទស្រី អាយុ ៣៥ឆ្នាំ (ជាប្រពន្ធ)
​អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្ននៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
​នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្តែងនេះ សមត្ថកិច្ចបានត្រួតពិនិត្យ និងដកហូតវត្ថុតាងខុសច្បាប់ជាច្រើន រួមមាន៖ គគ្រឿងញៀនប្រភេទមេហ្វាតាមីន ចំនួន ៣២កញ្ចប់ (កញ្ចប់ធំ ១២ និងកញ្ចប់តូច ២០)
​ម្សៅ ខេ ចំនួន ០២កញ្ចប់
ប្រភេទ អ៊ឹមឌីអ៊ឹមអេ ថ្នាំគ្រវី
​ ចំនួន ៤៩កញ្ចប់
​ម្សៅប្រភេទ JMX ចំនួន ០៦កំប៉ុង
​ម្សៅមុនស្លឹកឈើ ចំនួន ០៤កញ្ចប់ធំ
​បារីអេឡិចត្រូនិច ចំនួន ៣៩ដើម
​ទឹកអាកុល÷ ចំនួន ៣លីត្រ ព្រមទាំងឧបករណ៍សម្រាប់កែច្នៃ ននិងផលិតគ្រឿងញៀនមួយចំនួនធំ
អាវុធនិងសម្ភារៈផ្សេងៗ÷ កាំបិត ០១ដើម, អាវុធកែច្នៃ ០១ដើម, វ៉ាលី ០២, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន, ទូរស័ព្ទដៃ ០២គ្រឿង និងម៉ូតូ ០១គ្រឿង។
កកោតសរសើរចំពោះសមត្ថកិច្ច
​ប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងកែច្នៃគ្រឿងញៀនដ៏ធំនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ភាពវៃឆ្លាត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្នុងការកម្ចាត់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងភូមិ-ឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ ការទប់ស្កាត់គ្រឿងញៀនជាង ១០គីឡូក្រាមនេះ មិនឱ្យរីករាលដាលចូលក្នុងសហគមន៍ គឺជាជោគជ័យដ៏ធំធេងមួយ ដែលគួរឱ្យកោតសរសើរជាពន់ពេក។
​បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធ រួមជាមួយវត្ថុតាងខុសច្បាប់ទាំងអស់ ត្រូវបានកម្លាំងការិយាល័យជំនាញចាត់ការកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការផ្តន្ទាទោសទៅតាមច្បាប់។សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន