ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អន្តរាគមន៍ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែត
កម្លាំងនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើអន្តរាគមន៍ជួយជនជាតិឥណ្ឌូនេស៊ី ចំនួន ៣នាក់ ចេញពីកន្លែងធ្វើការមួយនៅ ក្រុងប៉ោយប៉ែត ដោយសុវត្ថិភាព កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីពួកគេបានស្នើសុំជំនួយ ដោយអះអាងថា ម្ចាស់ទីតាំងមិនអនុញ្ញាតឱ្យពួកគេចាកចេញត្រឡប់ទៅប្រទេសកំណើតវិញ។ បើតាមសេចក្តីរាយការណ៍ ក្រោយទទួលបានព័ត៌មានស្នើសុំអន្តរាគមន៍ពីជនជាតិឥណ្ឌូនេស៊ីទាំង៣រូប ក្រុមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានផ្តល់ព័ត៌មានភ្លាមៗជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ កម្លាំងជំនាញចម្រុះ នៃក្រុមប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ បានចុះអនុវត្តវិធានការស៊ើបអង្កេតតាមរយៈប្រព័ន្ធ GPS ដែលមានក្នុងបណ្តឹង ក្រោមការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញទីតាំងស្នាក់នៅរបស់ជនទាំងនោះ ក្នុងអគារមួយស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយបានសម្រួលនាំជនជាតិឥណ្ឌូនេស៊ីទាំង៣នាក់ (ក្នុងនោះមានស្ត្រី ១នាក់) Read more




