បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់មន្ត្រីក្រោមឱវាទ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការ វរៈសេនាតូចការពារព្រំដែន លេខ៨១៧ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ពេជ្យ កុសល់ នាយរងផ្នែកស៊ើបការណ៍ វរៈសេនាតូចការពារព្រំដែន លេខ៨១៧ដែលកំពុងសម្រាកព្យាបាលរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូន។
សកម្មភាពនេះមិនត្រឹមតែជាការចុះសួរសុខទុក្ខធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពី “មនោសញ្ចេតនាបងប្អូន និងស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុង” យ៉ាងរឹងមាំក្នុងជួរកងកម្លាំង។ ក្នុងឱកាសនោះ លោកមេបញ្ជាការ និងក្រុមការងារ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាលើកទឹកចិត្តមួយចំនួន ដែលជាការចូលរួមចំណែកពីសប្បុរសធម៌របស់លោកមេបញ្ជាការផ្ទាល់ និងកងកម្លាំង រួមមាន៖
ថវិកាចំនួន៖ ២០០,០០០ រៀល
ទឹកសុទ្ធ៖ ០១ កេស
មី៖ ០១ កេស
ត្រីខ៖ ០២ យួរ
តែ Green Tea៖ ០១ យួរ
លោកមេបញ្ជាការ ក៏បានពាំនាំនូវការសួរសុខទុក្ខ និងការលើកទឹកចិត្តដល់លោកអនុសេនីយ៍ឯក ពេជ្យ កុសល់ ឱ្យខិតខំថែទាំសុខភាព ដើម្បីឆាប់បានជាសះស្បើយពីរបួស និងត្រឡប់មកបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋវិញក្នុងពេលឆាប់ៗខាងមុខ។
សកម្មភាពដ៏ប្រពៃនេះ បានធ្វើឱ្យមន្ត្រីដែលរងគ្រោះ និងក្រុមគ្រួសារមានភាពកក់ក្តៅ និងរំភើបយ៉ាងខ្លាំងចំពោះការមិនបោះបង់គ្នា ទោះក្នុងកាលៈទេសៈជួបការលំបាកក៏ដោយ ដែលនេះជាគំរូដ៏ល្អសម្រាប់អង្គភាពទាំងមូល៕ ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន


