ខេត្តកំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក និល ប៊ុនធឿន មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី សោម វណ្ណារិទ្ធិ ប្រធានមន្ទីរផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
សកម្មភាពមនុស្សធម៌នេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់មន្ត្រីក្រោមឱវាទ ដែលជាស្មារតីសាមគ្គីភាព និងការរួមសុខរួមទុក្ខក្នុងអង្គភាព។ ក្នុងឱកាសនោះ លោកមេបញ្ជាការរង បានពាំនាំនូវសម្ភារឧបត្ថម្ភ និងថវិកាដែលជាការចូលរួមចំណែកពីសំណាក់លោកឧត្តមសេនីយ៍មេបញ្ជាការ ថ្នាក់ដឹកនាំ និងនាយទាហានទាំងអស់ រួមមាន៖
ថវិកា៖ ១,២០០,០០០ រៀល
អង្ករ៖ ៥០ គីឡូក្រាម
ទឹកសុទ្ធ៖ ១០ កេស
ទឹកស៊ីអ៊ីវ៖ ០៣ យួរ និង មី៖ ០២ កេស
ថ្លែងក្នុងភាពកក់ក្តៅនេះ លោកវរសេនីយ៍ត្រី សោម វណ្ណារិទ្ធិ និងភរិយា បានសម្តែងនូវសេចក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ព្រមទាំងសហការីទាំងអស់ ដែលតែងតែផ្តល់តម្លៃ និងមិនបោះបង់កូនចៅក្នុងគ្រាលំបាក។ លោកក៏បានគោរពជូនពរដល់ថ្នាក់ដឹកនាំ និងពលទាហានទាំងអស់ សូមជួបតែពុទ្ធពរទាំង ៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយមុត ចិត្រា ប្រម៉ាញ់ជាយដែន


