លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ នាំយកអំណោយរបស់ឯកឧត្តម ជួន ណារិន ប្រគល់ជូនវរសេនាតូចការពារព្រំដែន និងអធិការដ្ឋានស្រុក​បាត់ដំបង៖

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបែងចែក និងប្រគល់អំណោយដោយផ្ទាល់ ជូនដល់កងកម្លាំងនគរបាលជួរមុខ។
​អំណោយទាំងនេះ គឺជាការឧបត្ថម្ភដ៏ថ្លៃថ្លាពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានប្រគល់ជូនកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ អង្គភាពដែលទទួលបានរួមមាន៖
​វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង ០៤ (ដែលកំពុងឈរជើងប្រចាំការនៅតាមប៉ុស្តិ៍ប៉មជួរមុខ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ)។
​អធិការដ្ឋាននគរបាលស្រុកចំនួន ០៤ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
​លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា ការចែករំលែកនេះ គឺជាការឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់មន្ត្រីនគរបាល ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។
​ក្រោយទទួលបានអំណោយទាំងនេះ មេបញ្ជាការអង្គភាពនីមួយៗ នឹងយកទៅចាត់ចែងបែងចែកបន្តដល់មន្ត្រីក្រោមឱវាទ ឱ្យចំគោលដៅ និងតម្រូវការជាក់ស្តែង ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងប្រតិបត្តិការងារប្រចាំថ្ងៃយ៉ាងសកម្ម។