(បាត់ដំបង)៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្ដមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង កាលពីថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ៨ ចុះអនុវត្តវិធានការរឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់។
ក្នុងសកម្មភាពនេះ កម្លាំងសមត្ថកិច្ចបានចុះផ្សព្វផ្សាយផ្ទាល់ដល់អាជីវករក្នុងមូលដ្ឋានស្រុកបាណន់ ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖
ការបញ្ឈប់ការលក់ដូរ និងដុតផាវ៖ ណែនាំឱ្យអាជីវករបញ្ឈប់ការលក់ដូរផាវគ្រប់ប្រភេទ និងហាមឃាត់រាល់ការដុតផាវ ដែលបង្កឱ្យមានសំឡេងរំខាន និងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
ការផ្តល់លេខទូរស័ព្ទទំនាក់ទំនង៖ កម្លាំងជំនាញបានផ្តល់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងបន្ទាន់ជូនដល់អាជីវករ ដើម្បីងាយស្រួលក្នុងការរាយការណ៍ ឬផ្តល់ព័ត៌មានជុំវិញសកម្មភាពមិនប្រក្រតីផ្សេងៗ។
កិច្ចសហការបង្ការបទល្មើស៖
ជំរុញឱ្យមានការចូលរួមចំណែកពីបងប្អូនអាជីវករ ក្នុងការរាយការណ៍រាល់បទល្មើសគ្រប់ប្រភេទ ដើម្បីឱ្យសមត្ថកិច្ចចុះបង្ក្រាបបានទាន់ពេលវេលា។
យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់សកម្មភាពបង្កអសន្តិសុខក្នុងមូលដ្ឋានស្រុកបាណន់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ ដោយ ចិត្រា ប្រម៉ាញ់ជាយដែន



