អធិការដ្ឋាននគរបាលស្រុកបាណន់ បើកកិច្ចប្រជុំពង្រឹងសន្តិសុខ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

​បាត់ដំបង៖ កាលពីថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ដល់កងកម្លាំងទូទាំងអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអម។
​កិច្ចប្រជុំនេះ​

អនុវត្តតាមផែនការណែនាំ៖ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងការគ្រប់គ្រងសភាពការណ៍សន្តិសុខ បង្កើនការយកចិត្តទុកដាក់ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ដែលនឹងឈានចូលមកដល់។
​ត្រៀមលក្ខណៈកម្លាំង៖ ដើម្បីបង្ការ និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក៏ដូចជាសម្រួលចរាចរណ៍នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រស្រុកបាណន់។
​ក្នុងឱកាសនោះ លោកអធិការបានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារជំនាញ និងត្រូវមានវត្តមានប្រចាំការ ដើម្បីឆ្លើយតបបានទាន់ពេលវេលា រាល់សំណូមពររបស់ប្រជាពលរដ្ឋ។ ដោយមុត ចិត្រា ប្រម៉ាញ់ជាយដែន