ខេត្តបាត់ដំបង÷ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៧២គ្រួសារ ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង។ សសកម្មភាពមនុស្សធម៌និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ
នៅក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តមសុខ លូ បានបង្ហាញនូវមនោសញ្ចេតនាឈឺឆ្អាល និងក្តីអាណិតអាសូរយ៉ាងពន្លឹកចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ។ សកម្មភាពចុះផ្ទាល់ដល់មូលដ្ឋានរបស់ឯកឧត្តម មិនត្រឹមតែជាការផ្តល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់កម្លាំងចិត្តយ៉ាងធំធេង បង្ហាញឱ្យឃើញនូវគុណសម្បត្តិដ៏ឧត្តុង្គឧត្តមក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ដែលតែងតែនៅក្បែរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ស្របតាមទិសស្លោករបស់កាកបាទក្រហម ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា”។
ទិន្ននៃការរងគ្រោះ
យោងតាមរបាយការណ៍ គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះបានបង្កផលប៉ះពាល់ដល់ឃុំចំនួន ៥ និងភូមិចំនួន ២២ ក្នុងស្រុករុក្ខគីរី ដែលក្នុងនោះរួមមាន៖
ផ្ទះរងគ្រោះសរុប៖ ១៧២ខ្នង
រលំទាំងស្រុង៖ ០៧ខ្នង
ខូចខាតធ្ងន់ធ្ងរ៖ ៦៦ខ្នង
ខូចខាតដោយអន្លើ៖ ៩៩ខ្នងអំណោយមនុស្សធម៌ដែលបានផ្ដល់ជូនដើម្បីសម្រាលការលំបាកចំពោះមុខ គ្រួសារនីមួយៗទទួលបាននូវសម្ភារៈឧបត្ថម្ភរួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកបរិសុទ្ធ, ត្រីខ និងឃីត (មុង និងក្រមា)។ ជាពិសេស ចំពោះគ្រួសារដែលផ្ទះត្រូវរលំខូចខាតទាំងស្រុង ឯកឧត្តមប្រធានសាខាបានបន្ថែមនូវ សំពត់តង់ និងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ការជួសជុលជម្រកឡើងវិញឱ្យបានឆាប់រហ័ស។
សកម្មភាពដ៏សប្បុរសនេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅស្រុករុក្ខគីរី សម្តែងនូវសេចក្តីត្រេកអរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម សុខ លូ និងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលតែងតែជួយសង្គ្រោះទាន់ពេលវេលា និងមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយឯកោឡើយ៕
សម្រួលអត្ថបទ÷ដោយ លោកមុត ចិត្រា ប្រម៉ាញ់ជាយដែន


