កម្លាំងរសនាតូច ៨១៥ បង្ក្រាបបារីលួចនាំចេញទៅប្រទេសថៃបានចំនួន២៣ ការ៉ុងប៉ុន្តែជនល្មើស នៅតែជាស្រមោល
បន្ទាយមានជ័យ÷ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំបក់ នៃវរសេនាតូចលេខ ៨១៥ បានបើកប្រតិបត្តិការបង្ក្រាបករណីលួចនាំចេញបារីខុសច្បាប់ទៅកាន់ប្រទេសថៃ ដោយដកហូតបានវត្ថុតាងចំនួន ២៣ការ៉ុង កាលពីវេលាម៉ោង ៣:០០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំដោយលោកវរសេនីយ៍ឯក សួង សៅមេបញ្ជាការវរសេនាតូច ៨១៥។ បច្ចុប្បន្ន វត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ទោះបីជាប្រតិបត្តិការនេះត្រូវបានមើលឃើញថាជាការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចក៏ដោយ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ និងជាក្ដីបារម្ភរបស់មហាជននោះគឺ វត្តមានរបស់ជនល្មើស។ ក្នុងករណីបង្ក្រាបបទល្មើសឆ្លងដែនភាគច្រើនកន្លងមក សមត្ថកិច្ចហាក់ដូចជាសម្រេចបានត្រឹមតែការដកហូតវត្ថុតាងប៉ុណ្ណោះ ចំណែកឯជនល្មើស ឬមេខ្លោងដែលនៅពីក្រោយខ្នង តែងតែអាចគេចខ្លួនបានដោយសុវត្ថិភាពជានិច្ច។ ការដែលសមត្ថកិច្ចមិនដែលឃាត់ខ្លួនជនល្មើសបាន តើមកពីសមត្ថកិច្ចខ្វះបច្ចេកទេសក្នុងការឡោមព័ទ្ធ ឬមួយក៏មានការ Read more




