តើឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជ្រាបដែរឬទេ? ស្ថានីយជញ្ជីងផ្លូវជាតិលេខ១ ស្រុកព្រះស្តេច រងការរិះគន់ថា ក្លាយជាកន្លែង «ថ្លឹងលុយ» ជាងថ្លឹងទម្ងន់

​ខេត្តព្រៃវែង៖ ភាពមិនប្រក្រតីនៅស្ថានីយជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្តេច កំពុងក្លាយជាប្រធានបទក្តៅគគុក ក្រោយពីក្រុមអាជីវករ និងអ្នកដឹកជញ្ជូនទំនិញ បានទម្លាយថា មន្ត្រីប្រចាំការនៅទីនោះ កំពុងអនុវត្តផ្ទុយពីច្បាប់ និងមានចរិតពុករលួយជាប្រព័ន្ធ។

​ការទារលុយមិនថាឡានដឹកលើសទម្ងន់ ឬមិនលើសនោះទេ គឺត្រូវតែបង់ប្រាក់តាមការកំណត់របស់ប្រធាន និងអនុប្រធានស្ថានីយ ក្រោមរូបភាព «ថ្លៃបាយ ទឹក និងកាហ្វេ»។
​ប្រភពផ្ទៃក្នុងពីមន្ទីរសាធារណការខេត្តព្រៃវែងដែលមិនបានលាភសក្ការៈដាក់ក្នុងហោប៉ៅ បានបង្ហើបប្រាប់អង្គភាពអ្នកសារព័ត៌មានយើងឱ្យដឹងថា សកម្មភាពប្រមូលលុយទាំងយប់ទាំងថ្ងៃនេះ អាចមានការបើកដៃពីសំណាក់លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង។
យោងតាមប្រភពពី​ក្រុមរថយន្តដឹកទំនិញតូច ធំបានបង្ហើរប្រាប់ឲ្យដឹងទៀតថា ដើម្បីគេចចេញពីការសង្កត់កទារលុយ អ្នកបើកបរមួយចំនួនបានវាង ទៅប្រើប្រាស់ផ្លូវតូចៗក្នុងភូមិ ដែលបណ្តាលឱ្យផ្លូវដទៃទៀតឆាប់ខូចខាតមុនអាយុកាល។

​អាស្រ័យហេតុនេះ ក្រុមអាជីវករ និងមហាជន សំណូមពរយ៉ាងទទូចដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ជាពិសេស ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតឱ្យបានស៊ីជម្រៅ ដើម្បីលុបបំបាត់ភាពអសកម្ម និងពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាព។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន TVយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។ ដោយ មុតចិត្រា ប្រម៉ាញ់ជាយដែន