នគរបាលស្រុកសំពៅលូន បន្តសកម្មភាពបម្រើសេវាសាធារណៈជូនពលរដ្ឋដល់ខ្នងផ្ទះ ក្រោមការដឹកនាំផ្ទាល់របស់លោកអធិការ ទឹម វិឆ័យ

បាត់ដំបង៖ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ លោកវរៈសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦ ចុះបម្រើសេវាសាធារណៈយ៉ាងសកម្មជូនដល់មូលដ្ឋាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។

​ក្នុងយុទ្ធនាការចុះជួបពលរដ្ឋដោយផ្ទាល់នេះ កម្លាំងសមត្ថកិច្ចបានអនុវត្តការងារសំខាន់ៗជាច្រើនក្នុងពេលតែមួយ រួមមាន៖
​ បំពេញបែបបទ និងផ្តល់ជូននូវសៀវភៅស្នាក់នៅ (ក២), សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋយ៉ាងរហ័សទាន់ចិត្ត។
​ការចុះសួរសុខទុក្ខនេះមិនត្រឹមតែជាការផ្តល់សេវារដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសមត្ថកិច្ច និងប្រជាពលរដ្ឋ។
​បានបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីឱ្យពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន។

​សកម្មភាពនេះបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ក្នុងការអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ថ្នាក់ដឹកនាំ ក៏ដូចជាការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ ការចុះផ្តល់សេវាដល់ខ្នងផ្ទះបែបនេះ ដែលជួយកាត់បន្ថយការចំណាយ និងពេលវេលារបស់បងប្អូនប្រជាពលរដ្ឋបានយ៉ាងច្រើន។
​ប្រជាពលរដ្ឋក្នុងស្រុកសំពៅលូន បានសម្តែងនូវក្តីរីករាយ និងការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអធិការ និងកងកម្លាំងទាំងអស់ ដែលតែងតែនៅក្បែរ និងដោះស្រាយបញ្ហាកង្វល់របស់ពួកគាត់ជាប់ជាប្រចាំ។ ដោយមុតចិត្រា ប្រម៉ាញ់ជាយដែន