ក្តៅគគុក! បែកធ្លាយភស្តុតាង”ស្ពាន ដែក” ស្រុកកំរៀង ក្លាយជាច្រកសេដ្ឋកិច្ច ងងឹត និងការជួញដូរមនុស្សឆ្លងដែន ខណៈមន្ត្រី បីស្ថាប័នជាប់សង្ស័យ ឃុបឃិត បើកដៃដើម្បីផលប្រយោជន៍បុគ្គល!
ខេត្តបាត់ដំបង÷ បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង ក្នុងការទប់ស្កាត់បទល្មើសតាមព្រំដែន ហាក់កំពុងត្រូវបានមន្ត្រីថ្នាក់ក្រោមមួយចំនួនយកទៅជាន់ឈ្លី ដើម្បីដោះដូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាក់ស្តែង យោងតាមភស្តុតាងដែលទម្លាយដោយអង្គភាព SBT News កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នេះ បានបង្ហាញឱ្យឃើញនូវភាពអនាធិបតេយ្យនៅចំណុច «ស្ពានដែក» ស្ថិតក្នុងភូមិអូដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ប្រភពច្បាស់ការណ៍បានទម្លាយថា ទីតាំងច្រករបៀង «ស្ពានដែក» ដែលស្ថិតនៅខាងក្រោយកាស៊ីណូនោះ កំពុងក្លាយជាច្រកសេដ្ឋកិច្ចងងឹតយ៉ាងសកម្ម។ អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះគឺ ទីតាំងនេះត្រូវបានគ្រប់គ្រង និងកាន់សោរចេញ-ចូលដោយផ្ទាល់ពីសំណាក់កម្លាំងជំនាញចំនួន ៣ អង្គភាព រួមមាន៖ កម្លាំងនគរបាលអន្តរប្រវេសន៍ច្រកទ្វារអន្តរជាតិដូង កម្លាំងយោធាផ្នែកទំនាក់ទំនងព្រំដែន និងកម្លាំងយោធាកងពល សកម្មភាពដែលកំពុងកើតឡើងនៅទីនោះ រួមមានការនាំទំនិញគេចពន្ធ ជាពិសេសបារី និងអ្វីដែលគ្រោះថ្នាក់បំផុតសម្រាប់សន្តិសុខជាតិ គឺការនាំមនុស្សឆ្លងដែនខុសច្បាប់ចេញ-ចូល រវាងកម្ពុជា Read more










