ខេត្តបាត់ដំបង÷ សំណួរដដែលៗដែលមហាជនតែងតែសួរទៅកាន់សមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនគឺ «ចុះមនុស្សទៅណាអស់ហើយ?»។ ជាក់ស្តែង ក្នុងប្រតិបត្តិការបង្ក្រាបការនាំបារីគេចពន្ធឆ្លងដែនទៅប្រទេសថៃ កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចដកហូតបានសម្ភារៈជាច្រើន ប៉ុន្តែជនល្មើស និងមេខ្លោង នៅតែអាចគេចខ្លួនបានដោយសុវត្ថិភាព ដែលរឿងនេះកំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
វវត្ថុតាងនៅនឹងភ្នែក តែជនល្មើសនៅក្បែរប្រជាក្បែរ មើលមិនឃើញ?
យោងតាមសេចក្តីរាយការណ៍ កម្លាំងចម្រុះដឹកនាំដោយ លោកវរសេនីយ៍ឯក អ៊ិន កុល មេបញ្ជាការវរសេនីយ៍ការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយកម្លាំងកងពលលេខ៥៣ និងយោធាវរៈ៥០៤ បានចុះប្រតិបត្តិការនៅចំណុចស្ពានឈើ (ផ្ទះតាយួន) ក្នុងភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង។ ជាលទ្ធផល សមត្ថកិច្ចដកហូតបាន៖
បារីគេចពន្ធ÷ចំនួន ៦០ ប៊ិច
មធ្យោបាយដឹកជញ្ជូន÷រទេះរុញ ០៥គ្រឿង, កូនត្រាក់ទ័រ ០១គ្រឿង និងម៉ូតូ ០៦គ្រឿង។
ទោះបីជាវត្ថុតាងទាំងនេះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំរៀងក៏ដោយ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជន «ហួសចិត្ត» នោះគឺ ក្នុងខណៈពេលដែលសម្ភារៈដកហូតបានយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ បែរជាមិនអាចឃាត់ខ្លួនមនុស្សបានសូម្បីម្នាក់។ មតិរិះគន់ជុំវិញ”សេនា រីយ៉ូ ភ្នែកមហាជន” តាមរយៈការសង្កេត និងមតិប្រតិកម្មពីមហាជនក្នុងបណ្តាញសង្គម ក៏ដូចជាប្រជាពលរដ្ឋផ្ទាល់ បានលើកឡើងនូវចំណុចមន្ទិលសង្ស័យធំៗចំនួន ៣៖ ការបង្ក្រាបដោយអសមត្ថភាព។ឬចេតនាបើកផ្លូវ? ជារឿងដដែលៗដែលសមត្ថកិច្ចចាប់បានតែ «ខ្យល់ និងរបស់របរ» ចំណែកមនុស្សគឺ «គេចខ្លួនបាត់ស្រមោល»។ តើមធ្យោបាយដឹកជញ្ជូន និងបារីរាប់សិបប៊ិច អាចហោះមកដាក់ចោលនៅទីនោះដោយខ្លួនឯងមែនទេ? ឬមួយមានការដឹងមុនពីប្រតិបត្តិការ ទើបមេខ្លោងដកថយទាន់ពេល? មុនទិនលើការសំដែងបង្កប់កិច្ច
មហាជនដាក់ការសង្ស័យថា នេះអាចជាការរៀបចំសេនារីយ៉ូដើម្បី «ដោះយករួចខ្លួន» ឬបង្ហាញរូបភាពធ្វើការងារដើម្បីបិទបាំងភាពមិនប្រក្រតី ក្រោយពេលមានព័ត៌មានបែកធ្លាយដល់ថ្នាក់លើ ដើម្បីជៀសវាងការស្តីបន្ទោស ឬការដកតំណែង។ សសមត្ថកិច្ចខ្មែរភ្នែកស្រវាំង។
ស្រុកកំរៀងជាចំណុចក្តៅនៃការរត់ពន្ធ ប៉ុន្តែកន្លងមកគេសង្កេតឃើញតែខាងភាគីថៃទេ ដែលបង្ក្រាបបានទាំងវត្ថុតាង និងមនុស្ស។ រីឯសមត្ថកិច្ចមូលដ្ឋាន ហាក់ដូចជា «តាមមិនទាន់» ល្បិចឈ្មួញដុះស្លែដែលរកស៊ីនៅក្រោមច្រមុះខ្លួនឯងទៅវិញ។ សសម្រែកសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្ត
ឆ្លងតាមមតិរិះគន់ដ៏ក្តៅគគុកនេះ ប្រជាពលរដ្ឋក្នុងស្រុកកំរៀង ក៏ដូចជាមហាជនទូទៅ បានគោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និង លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុន ចាន់ ស្នងការនគរបាលខេត្តបាត់ដំបង មេត្តាជួយពិនិត្យ និងចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតស៊ីជម្រៅ ដើម្បីវែកមុខ «មេឈ្មួញដុះស្លែ» ដែលនៅពីក្រោយខ្នងការនាំបារីគេចពន្ធនេះមកផ្តន្ទាទោសតាមច្បាប់។ បើចង់លាងជម្រះ មន្ទិល សសង្ស័យសមត្ថកិច្ចត្រូវតែបង្ហាញមុខមេខ្លោង មិនមែនបង្ហាញតែ រូបភាពម៉ូតូនិងរទេះរុញនោះទេ នេះគឺជាការលើកឡើងរបស់ប្រជាពលរដ្ឋម្នាក់។
អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន tv យើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះក្នុងន័យឆ្លុះបញ្ចាំងការពិត និងរិះគន់ដើម្បីស្ថាបនា ក្នុងបំណងជម្រាបជូនថ្នាក់ដឹកនាំឱ្យជ្រាបពីព្រឹត្តិការណ៍ជាក់ស្តែង។ យើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ដើម្បីធានានូវតម្លាភាព និងតុល្យភាពព័ត៌មាន៕

