បាត់ដំបង÷ករណីមរណភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង ១៨.៣០នាទីល្ងាចថ្ងៃទី ២៩ ខែមីនាឆ្នាំ២០២៦ បន្ទាប់ពីបុរសវ័យចំណាស់ម្នាក់បានដេកស្លាប់ នៅក្នុងទីតាំងផ្ដល់សេវាកម្មម៉ាស្សា និងកោសជប់មួយកន្លែង ស្ថិតក្នុងសង្កាត់ទួលតាឯក។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤០៦ ក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតែឯក ក្រុងបាត់ដំបង បានឱ្យដឹងថា៖មុនពេលកើតហេតុ ជនរងគ្រោះមានអាការៈមិនសូវស្រួលខ្លួន ក៏សម្រេចចិត្តចូលទៅរកសេវាកម្មម៉ាស្សា និងកោសជប់នៅទីតាំងខាងលើ ដើម្បីសម្រាកបន្ធូរអាការៈ។
ខណៈកំពុងទទួលសេវា ជាអកុសល បុរសរូបនោះក៏បានដាច់ខ្យល់ស្លាប់ភ្លាមៗ បង្កឱ្យមានការឆោឡោដល់ម្ចាស់ទីតាំង និងប្រជាពលរដ្ឋដែលរស់នៅជិតខាង។
ក្រោយទទួលដំណឹងនេះ កម្លាំងសមត្ថកិច្ចជំនាញ រួមជាមួយមន្ត្រីកោសល្យវិច័យ បានចុះមកដល់ទីតាំងដើម្បីពិនិត្យសាកសព។ តាមការពិនិត្យបឋម សមត្ថកិច្ចសង្ស័យថា ជនរងគ្រោះបានស្លាប់ដោយសារ អាការៈគាំងបេះដូង។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី ដែលមានលំនៅឋានស្ថិតក្នុង ភូមិខ្វិត ឃុំព្រៃខ្ពប់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
នេះជាព័ត៌មានបឋម សមត្ថកិច្ចកំពុង បន្តនីតិវិធី ដើម្បីបញ្ជាក់ពីរ មូលហេតុពិតប្រាកដបន្ថែមទៀតប្រសិនបើមានតម្រុយផ្សេងៗ។
ដោយ មុត ចិត្រា ប្រម៉ាញ់ ជាយដែន
បុរសវ័យចំណាស់ម្នាក់ បានដាច់ខ្យល់ស្លាប់នៅក្នុងហាងម៉ាស្សានិងកោសជប់បង្ករមានភ្ញាក់ផ្អើលដល់អ្នកភូមិ
