ខេត្តបន្ទាយមានជ័យ÷នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំដាក់ផែនការការងារ និងសំណេះសំណាលសួរសុខទុក្ខដល់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកថ្មពួក ដោយមានការចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ លោកអធិការ អធិការរង នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៦ ឃុំ។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រីស្នងការ បានមានមតិសំណេះសំណាល និងដាក់ចេញនូវផែនការគន្លឹះសំខាន់ៗ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអធិការដ្ឋានស្រុកថ្មពួក រួមមាន៖
ត្រូវយកចិត្តទុកដាក់លើវិន័យ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។
លើកកម្ពស់សេវាសាធារណៈ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានរហ័ស ទន់ភ្លន់ និងប្រកបដោយប្រសិទ្ធភាព។
ត្រូវពង្រឹងការស្រាវជ្រាវ បង្ការ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំស្នងការដ្ឋានខេត្ត ក្នុងការជំរុញស្មារតីកងកម្លាំងឱ្យបំពេញភារកិច្ចការពារសេចក្តីសុខជូនប្រជាពលរដ្ឋកាន់តែខ្លាំងក្លាថែមទៀត៕ដោយ មុត ចិត្រា ប្រម៉ាញ់ជ័យដែន

