អគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ បានចេញសេចក្តីបំភ្លឺទាក់ទងនឹងការចោទប្រកាន់លើបណ្តាញសង្គមរបស់លោក តាន់ គឹមសួរ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយបញ្ជាក់ពីកាលប្បវត្តិនៃការចុះអនុវត្តច្បាប់ជាក់ស្តែងដូចតទៅ៖១.ការទំនាក់ទំនងនិងការក្លាយតបដំបូងម៉ោង៦:០៨-៦:៣០ល្ងាច
លោក ញឹម សសនស៊ីដា បានព្យាយាមទាក់ទងទៅលោក រុន តូនី(នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ) តាមលេខផ្ទាល់ខ្លួនក្រៅម៉ោងធ្វើការ ប៉ុន្តែលោកមិនបានទទួលព្រោះជាប់កម្មវិធីមង្គលការនៅឆ្ងាយ។
លោក ម៉ែន វុទ្ធី(នាយរងសង្កាត់) បានទទួលជួបក្រុមលោក តាន់ គឹមសួរ នៅស្នាក់ការ ប៉ុន្តែដោយសារលោកគ្មាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ លោកមិនអាចចាត់ការបង្ក្រាបភ្លាមៗដោយខ្លួនឯងបានទេ គឺត្រូវរាយការណ៍តាមឋានានុក្រម។២.កិច្ចសហការ និងការរៀបចំកម្លាំងម៉ោង៦:៣០-៩:០០០យប់
មន្ត្រីថ្នាក់កណ្តាល និងថ្នាក់ផ្នែក បានព្យាយាមភ្ជាប់ទំនាក់ទំនងគ្នាជុំវិញការស្នើសុំកម្លាំងអន្តរាគមន៍។
ទោះបីជាស្ថិតក្នុងស្ថានភាពខ្វះកម្លាំង និងនៅក្រៅម៉ោងធ្វើការ លោក ម៉ែន វុទ្ធី បានចុះទៅពិនិត្យទីតាំងសង្ស័យមុនគេតាមការណែនាំពីថ្នាក់លើ និងបានរកឃើញគំនរឈើពិតប្រាកដមែន។៣.ប្រតិបត្តិការបង្ក្រាបនិងការប្រមូលវត្ថុតាង(ម៉ោង៩:០០យប់-២:០០០រំលងអធ្រាត្រម៉ោង៩:៥៥៧យប កម្លាំងនគរបាលស្រុកអូរគ្រៀងសែនជ័យ បានមកដល់ទីតាំងកើតហេតុ។
ម៉ោង១០.០០យប់លោក រុន តូនី បានមកដល់ទីតាំង និងដឹកនាំការប្រមូលវត្ថុតាង។ម៉ោង២.០០រំលងអាធ្រាត ប្រតិបត្តិការត្រូវបានបញ្ចប់ទាំងស្រុង បន្ទាប់ពីជួលគោយន្ត និងកម្មករដើម្បីដឹកជញ្ជូនឈើទៅរក្សាទុកនៅស្នាក់ការសង្កាត់។
សេចក្តីសន្និដ្ឋាន
អគ្គនាយកដ្ឋានព្រៃឈើ បានបញ្ជាក់ថា មន្ត្រីជំនាញបានខិតខំដោះស្រាយតាមនីតិវិធីច្បាប់ និងតួនាទីភារកិច្ច ទោះបីជាមានការយឺតយ៉ាវខ្លះដោយសារកត្តាពេលវេលាក្រៅម៉ោងធ្វើការ ចម្ងាយផ្លូវ និងនីតិវិធីនៃការរៀបចំកម្លាំងនគរបាលយុត្តិធម៌។ អគ្គនាយកដ្ឋាននឹងបិទបញ្ចប់ករណីនេះ ក្រោយការចូលខ្លួនមកបំភ្លឺបន្ថែមពីលោក តាន់ គឹមសួរ។
ថ្ងៃព្រហស្បតិ៍ទី ២ខែមេសាឆ្នាំ ២០២៦ អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ។


