ខេត្តប៉ៃលិន÷ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខិតជិតមកដល់នេះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់នូវការរៀបចំសណ្តាប់ធ្នាប់ តុបតែងលម្អសោភ័ណភាព និងផែនការការពារសន្តិសុខទូទាំងខេត្ត។
ក្នុងឱកាសចុះពិនិត្យនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.ការពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ ២៤ម៉ោងលោកជំទាវអភិបាលខេត្ត បានបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការជាមួយកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។ ជាពិសេស ត្រូវសម្រួលចរាចរណ៍ និងធានាសុវត្ថិភាពដល់បងប្អូនដែលធ្វើដំណើរមកលេងស្រុកកំណើត ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តតាមរមណីយដ្ឋាននានា។២.ការលើកកម្ពស់សោភសន្តិភាពនិងតំបន់ទេសចរណ៍
រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំ៖តុបតែងភ្លើងពណ៌
នៅតាមសួនច្បារ អង្គភាពរដ្ឋ និងទីសាធារណៈឱ្យមានភាពទាក់ទាញ។
រៀបចំរមណីយដ្ឋានជាពិសេសនៅភ្នំយ៉ាត, ទឹកធ្លាក់ភ្នំខៀវ, អូរតាវ៉ៅ និងបរិវេណវិមានឯករាជ្យ ដោយត្រូវធានាឱ្យមានអនាម័យ និងសោភ័ណភាពស្រស់ស្អាត។៣.ស្មារតីសន្តិភាព ននិងសាមគ្គីភាព
លោកជំទាវក៏បានលើកឡើងផងដែរថា ភាពសប្បាយរីករាយដែលយើងមាននាពេលនេះ គឺអាស្រ័យដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចអធិបតី ហ៊ុនម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៤, ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៦។ ទេវតាឆ្នាំថ្មី ដែលនឹងយាងចុះមកគ្រប់គ្រងជម្ពូទ្វីបក្នុងឆ្នាំនេះ គឺព្រះនាមរាក្សសាទេវី៕រាយការណ៍ដោយលោកសសារឿន


