នគរបាលស្រុកម៉ាឡៃ ចុះអប់រំផ្សព្វផ្សាយវិធានការទប់ស្កាត់ការប្រើប្រាស់គ្រឿងផ្ទុះ ដើម្បីធានាសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

​ខេត្តបន្ទាយមានជ័យ÷ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក វរសេនីយ៍ឯក បេនសំអាត អធិការ បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានបង្ហាញសកម្មភាពយ៉ាងសកម្មក្នុងការចុះពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។​នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងស្រុកម៉ាឡៃ បានចុះបេសកកម្មអប់រំ និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពី “វិធានការទប់ស្កាត់ការលក់ដូរ និងប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវគ្រប់ប្រភេទ”។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងបង្ការរាល់បាតុភាពអសន្តិសុខនានា ដែលអាចកើតមានឡើងក្នុងអំឡុងពេលត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម នាពេលខាងមុខ។​សកម្មភាពគន្លឹះក្នុងយុទ្ធនាការ៖​ការអប់រំផ្ទាល់៖ ចុះជួបអាជីវករ និងប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីពន្យល់ពីផលប៉ះពាល់នៃការដុតផាវ និងកាំជ្រួច។​ការហាមឃាត់ដាច់ខាត៖ ណែនាំមិនឱ្យមានការនាំចូល លក់ដូរ ឬបង្កការផ្ទុះអាវុធគ្រឿងផ្ទុះគ្រប់ប្រភេទ ដែលនាំឱ្យប៉ះពាល់ដល់ភាពស្ងប់ស្ងាត់ និងសណ្តាប់ធ្នាប់សាធារណៈ។​កិច្ចសហការ៖ ពង្រឹងស្មារតីម្ចាស់ការដល់បងប្អូនប្រជាពលរដ្ឋដែលមានខ្សែស្រឡាយ ចិន-វៀតណាម ឱ្យចូលរួមគោរពច្បាប់ និងរក្សាសុវត្ថិភាពសហគមន៍។​ការកោតសរសើរចំពោះស្មារតីទទួលខុសត្រូវ​យើងខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ លោកអធិការនគរបាលស្រុកម៉ាឡៃ ក៏ដូចជា កងកម្លាំងនគរបាលតាមប៉ុស្តិ៍រដ្ឋបាលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ចុះជាប់ជាមួយមូលដ្ឋានដោយមិនខ្លាចនឿយហត់។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ដាក់ចេញទិសដៅពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន និងត្រៀមការពារសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

​(បាត់ដំបង)៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដល់កងកម្លាំងនគរបាលការពារព្រំដែន និងអធិការដ្ឋាននគរបាលស្រុក ជាប់ព្រំដែន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន។​កិច្ចប្រជុំនេះបានធ្វើឡើងនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ ក្នុងស្រុកសំពៅលូន ដោយមានការចូលរួមពីវរសេនាតូចទាំង៤ និងអធិការដ្ឋាននគរបាល ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង។​ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំ​ លោកស្នងការបានពាំនាំនូវការសួរសុខទុក្ខ និងការនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងជួរមុខទាំងអស់។ថ្នាក់ដឹកនាំបានស្តាប់របាយការណ៍ និងកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់កងកម្លាំង ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី និងសុវត្ថិភាពជូនប្រជាពលរដ្ឋនាពេលកន្លងមក។​ការរុញការអនុវត្តបទបញ្ជា និងផែនការជាតិ៖ សង្កត់ធ្ងន់លើការត្រួតពិនិត្យ និងជម្រុញការអនុវត្ត បទបញ្ជាលេខ ០១ និង ០៣ របស់រាជរដ្ឋាភិបាល Read more

អធិការដ្ឋាននគរបាលស្រុកបាណន់ ចុះអប់រំផ្សព្វផ្សាយ និងហាមឃាត់ការលក់ដូរ ព្រមទាំងការដុតផាវគ្រប់ប្រភេទ ក្នុងមូលដ្ឋាន

​(បាត់ដំបង)៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្ដមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង កាលពីថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ៨ ចុះអនុវត្តវិធានការរឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់។​ក្នុងសកម្មភាពនេះ កម្លាំងសមត្ថកិច្ចបានចុះផ្សព្វផ្សាយផ្ទាល់ដល់អាជីវករក្នុងមូលដ្ឋានស្រុកបាណន់ ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖​ការបញ្ឈប់ការលក់ដូរ និងដុតផាវ៖ ណែនាំឱ្យអាជីវករបញ្ឈប់ការលក់ដូរផាវគ្រប់ប្រភេទ និងហាមឃាត់រាល់ការដុតផាវ ដែលបង្កឱ្យមានសំឡេងរំខាន និងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ​ការផ្តល់លេខទូរស័ព្ទទំនាក់ទំនង៖ កម្លាំងជំនាញបានផ្តល់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងបន្ទាន់ជូនដល់អាជីវករ ដើម្បីងាយស្រួលក្នុងការរាយការណ៍ ឬផ្តល់ព័ត៌មានជុំវិញសកម្មភាពមិនប្រក្រតីផ្សេងៗ។​កិច្ចសហការបង្ការបទល្មើស៖ជំរុញឱ្យមានការចូលរួមចំណែកពីបងប្អូនអាជីវករ ក្នុងការរាយការណ៍រាល់បទល្មើសគ្រប់ប្រភេទ ដើម្បីឱ្យសមត្ថកិច្ចចុះបង្ក្រាបបានទាន់ពេលវេលា។​យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់សកម្មភាពបង្កអសន្តិសុខក្នុងមូលដ្ឋានស្រុកបាណន់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ ដោយ ចិត្រា ប្រម៉ាញ់ជាយដែន

អធិការដ្ឋាននគរបាលស្រុកបាណន់ បើកកិច្ចប្រជុំពង្រឹងសន្តិសុខ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

​បាត់ដំបង៖ កាលពីថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ដល់កងកម្លាំងទូទាំងអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអម។​កិច្ចប្រជុំនេះ​ អនុវត្តតាមផែនការណែនាំ៖ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងការគ្រប់គ្រងសភាពការណ៍សន្តិសុខ បង្កើនការយកចិត្តទុកដាក់ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ដែលនឹងឈានចូលមកដល់។​ត្រៀមលក្ខណៈកម្លាំង៖ ដើម្បីបង្ការ និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក៏ដូចជាសម្រួលចរាចរណ៍នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រស្រុកបាណន់។​ក្នុងឱកាសនោះ លោកអធិការបានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារជំនាញ និងត្រូវមានវត្តមានប្រចាំការ ដើម្បីឆ្លើយតបបានទាន់ពេលវេលា រាល់សំណូមពររបស់ប្រជាពលរដ្ឋ។ ដោយមុត ចិត្រា ប្រម៉ាញ់ជាយដែន

នគរបាលស្រុកសំពៅលូន បន្តសកម្មភាពសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស ដើម្បីសុវត្ថិភាព និងកាត់បន្ថយការកកស្ទះ

​[ខេត្តបាត់ដំបង]៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកវរសេនីយ៍ទោ ទឹមវិឆ័យ អធិការនគរបាលស្រុកសំពៅលូន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបន្តចុះបេសកកម្មសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាផ្សេងៗក្នុងមូលដ្ឋាន។​សកម្មភាពនេះត្រូវបានធ្វើឡើងជាប្រចាំ ដោយឡែកនៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានបង្ហាញវត្តមាននៅតាមដងផ្លូវមុខសាលារៀន ដើម្បី៖​ជួយសម្រួលឱ្យក្មួយៗសិស្សានុសិស្សឆ្លងកាត់ផ្លូវ និងចេញពីសាលារៀនដោយសុវត្ថិភាពបំផុត។ រៀបចំសណ្ដាប់ធ្នាប់យានយន្តនៅមុខច្រកចេញ-ចូលសាលា ដើម្បីជៀសវាងការស្ទះចរាចរណ៍ដែលបង្កការរំខានដល់អ្នកដំណើរផ្សេងទៀត។ ​លើកកម្ពស់សីលធម៌ចរាចរណ៍៖ ជាការបង្ហាញនូវគំរូដ៏ល្អ និងការយកចិត្តទុកដាក់របស់មន្ត្រីនគរបាលចំពោះសុខមាលភាពសហគមន៍ ជាពិសេសស្រទាប់យុវវ័យដែលជាទំពាំងស្នងឫស្សី។​អាណាព្យាបាលសិស្ស ក៏ដូចជាមហាជនក្នុងស្រុកសំពៅលូន បានសម្តែងនូវការត្រេកអរ និងកោតសរសើរដល់កម្លាំងនគរបាលដែលតែងតែលះបង់កម្លាំងកាយចិត្ត ចុះជួយសម្រួលការធ្វើដំណើររបស់កូនចៅពួកគេជារៀងរាល់ថ្ងៃ ទោះបីស្ថិតក្នុងស្ថានភាពអាកាសធាតុបែបណាក៏ដោយ។​សកម្មភាពនេះមិនត្រឹមតែជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងចំណងមិត្តភាពរវាងសមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែជិតស្និទ្ធថែមទៀតផង។

អធិការនគរបាលស្រុកសំពៅលូន ជំរុញការងារសន្តិសុខ និងចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយល្អ

​(បាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងដាក់ចេញទិសដៅការងារបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំអធិការដ្ឋាន នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងស្រុក។​កិច្ចប្រជុំនេះធ្វើឡើងស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ណែនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីពង្រឹងប្រសិទ្ធភាពការងារសន្តិសុខក្នុងមូលដ្ឋាន។​ លោកអធិការបានប្រគល់វិទ្យុទាក់ទងចំនួន ២០ គ្រឿង ជូនដល់លោកអធិការរង នាយផ្នែក និងនាយប៉ុស្តិ៍ ដើម្បីបង្កើនល្បឿនក្នុងការទំនាក់ទំនង និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ក្រោយបញ្ចប់កិច្ចប្រជុំ លោកអធិការបានចាត់តាំងកម្លាំងផ្នែកសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចសំខាន់ៗ រួមមាន ផ្លូវបំបែកត្រាក់ទ័រចាស់ និង ផ្សារបុរីស្រីសុប៉ិន។​ការអប់រំ និងការណែនាំ៖ កម្លាំងសមត្ថកិច្ចបានចុះអប់រំដល់អាជីវករ Read more

ឃាត់ខ្លួនបានហើយ! ជនជាតិចិនដែលបាញ់ស្រ្តីម្នាក់នៅមុខ The Peak រួចរត់គេចខ្លួនទៅខេត្តព្រះសីហនុ

​ភ្នំពេញ÷កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ជាបន្តបន្ទាប់ក្រោយករណីផ្ទុះអាវុធផ្អើលក្រុងភ្នំពេញ កាលពីយប់មិញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ៧:៥០ យប់។​ទីតាំងកើតហេតុ៖ នៅចំណុចមុខអគារ The Peak (ផ្លូវក្រសួងការបរទេស) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។​ ជនសង្ស័យបានដកកាំភ្លើងបាញ់ទៅលើស្រ្តីរងគ្រោះម្នាក់ ខណៈកំពុងស្ថិតក្នុងរថយន្ត Prius បណ្ដាលឱ្យរងរបួសធ្ងន់ រួចក៏បើករថយន្តរត់គេចខ្លួនបាត់ស្រមោល។ ​ក្រោយទទួលបញ្ជាយ៉ាងម៉ឺងម៉ាត់ កម្លាំងជំនាញបានស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុច សណ្ឋាគារ DV ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។​អត្តសញ្ញាណជនសង្ស័យ៖​ឈ្មោះ៖ ZHOU HAO RAN ភេទប្រុស អាយុ ២៥ ឆ្នាំ។​សញ្ជាតិ៖ ចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន)។​ស្ថានភាព៖ ពិនិត្យឃើញមាន សារធាតុញៀន Read more

នគរបាលបង្ក្រាបសម្បុកគ្រឿងញៀន និងអាវុធកែច្នៃ ឃាត់ខ្លួនជនសង្ស័យ ៥នាក់

​បាត់ដំបង៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានបើកប្រតិបត្តិការចុះបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ រួមជាមួយវត្ថុតាងជាច្រើន។​​ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី ស្ថិតនៅចំណុចក្រុមទី១០ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។​​ជនសង្ស័យទាំង ៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន៖​ឈ្មោះ រ័ត្ន បូរី (ហៅតក់) ភេទប្រុស អាយុ ២៩ឆ្នាំ (ស្នាក់នៅភូមិអូរតាគាំ២)។​ឈ្មោះ ស្រុឺ ភីសារ ភេទប្រុស អាយុ ៣៤ឆ្នាំ (ស្នាក់នៅភូមិអូរតាគាំ២)។​ឈ្មោះ អុិន ស្រីមុី (ហៅយួន) ភេទស្រី អាយុ ៤៦ឆ្នាំ Read more

អធិការនគរបាលស្រុកទ្រាំង ចុះជំរុញការផ្តល់សេវាអត្តសញ្ញាណកម្មដល់មូលដ្ឋានឃុំអង្កាញ់

​​ខេត្តតាកែវ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក អ៊ុំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ កប សេម អធិការនគរបាលស្រុកទ្រាំង បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងជំរុញសកម្មភាពផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតក្នុងឃុំអង្កាញ់ ស្រុកទ្រាំង។​សកម្មភាពសំខាន់ៗក្នុងបេសកកម្ម៖​ការផ្តល់សេវាផ្ទាល់៖ ពិនិត្យការបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងការផ្តល់សព្វុធថ្មីជូនបងប្អូនប្រជាពលរដ្ឋ។​ការសំណេះសំណាល៖ លោកអធិការបានជួបសួរសុខទុក្ខ និងស្វែងយល់ពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាសាធារណៈ ដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ។​ការផ្ដាំផ្ញើដល់មន្ត្រីជំនាញ៖ ក្នុងឱកាសនោះ លោកអធិការបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ផ្នែកជំនាញអត្តសញ្ញាណកម្មស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបម្រើសេវាជូនពលរដ្ឋ ដោយត្រូវធានាឱ្យបាននូវភាពរហ័ស ទាន់ពេលវេលា និងប្រកបដោយក្រមសីលធម៌។​សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ក្នុងការបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងជីវភាពរស់នៅ និងការប្រើប្រាស់តាមតម្រូវការច្បាប់ផ្សេងៗ។ដោយ វង់សុខរដ្ឋា

អាវុធហត្ថក្រុងសិរីសោភ័ណ បង្ក្រាបករណីគ្រឿងញៀន និងអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ ១៦នាក់

​(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងកាន់កាប់អាវុធដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៦នាក់ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវឡើងសកលវិទ្យាល័យ UME ភូមិភ្នំកន្ទួត។​វត្ថុតាងដែលដកហូតបានរួមមាន៖​គ្រឿងញៀន៖ ប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ១២ថង់ (ទម្ងន់ ២០,៧៤ក្រាម) និងថ្នាំគ្រាប់ពណ៌ក្រហម (WY) ០៦គ្រាប់។​អាវុធ៖ កាំភ្លើងស្នប់កែច្នៃ ០៣ដើម និងកាំបិតស្នៀត ០១ដើម។​សម្ភារៈផ្សេងៗ៖ ម៉ូតូ ០៦គ្រឿង, ទូរស័ព្ទ ០៩គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។​ក្រោយការសាកសួរ ជនសង្ស័យទាំងអស់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែន។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។​បច្ចុប្បន្ន៖ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ Read more