ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ចប់ទស្សនកិច្ចជោគជ័យនៅប្រទេសតួកគីយ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព នាព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅសាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តពង្រឹង និងថែរក្សាមរតកកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យមហាផ្ទៃ ជាមួយសាធារណរដ្ឋតួកគីយ៉េ។ ក្នុងអំឡុងទស្សនកិច្ច ឯកឧត្តម ស សុខា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Mehmet Saglam អនុរដ្ឋមន្ត្រី តំណាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីយ៉េ និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើការអនុវត្តច្បាប់ រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានឯកភាពជំរុញការផ្លាស់ប្តូរបទពិសោធក្នុងការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការស្រាវជ្រាវ ការចាប់ និងបញ្ជូនជនល្មើស Read more

​នគរបាលស្រុកសង្កែ បង្ក្រាបមុខសញ្ញាចោរប្លន់យ៉ាងសាហាវ ដែលប្រើល្បិចរាយខ្សែលួសកាត់ផ្លូវ និងធាក់ម៉ូតូជនរងគ្រោះ

​ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកសង្កែ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម ដោយប្រើវិធីសាស្ត្រគ្រោះថ្នាក់បំផុត គឺការធាក់ម៉ូតូឱ្យដួល និងការរាយខ្សែលួសកាត់ផ្លូវ។​កិច្ចប្រតិបត្តិការ និងការឃាត់ខ្លួន​អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ធាវិសា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ។​វត្ថុតាងដែលដកហូតបានរួមមាន៖​ម៉ូតូចាស់ចំនួន ០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)​ទូរស័ព្ទដៃចំនួន ០២គ្រឿង (ជារបស់ជនរងគ្រោះ)​សកម្មភាពបង្កហេតុ​តាមចម្លើយសារភាព ជនសង្ស័យបានធ្វើសកម្មភាពចំនួន ២ ករណីធំៗ៖​ករណីប្លន់ (៩ កុម្ភៈ ២០២៦)៖ នៅចំណុចភូមិនរា Read more

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូនៅមុខសាលាឃុំវត្តគរ បណ្ដាលឱ្យមនុស្ស ២នាក់រងរបួសធ្ងន់

​ក្រុងបាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងម៉ូតូ និងម៉ូតូ ក្នុងទិសដៅស្របគ្នា បណ្ដាលឱ្យបុរសម្នាក់ និងស្ត្រីម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង ១០:០០ ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចមុខសាលាឃុំវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។​សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ​តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូចំនួន ២គ្រឿង បានធ្វើដំណើរក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចមុខសាលាឃុំវត្តគរ ក៏បានបុកគ្នាយ៉ាងពេញទំហឹង។ កម្លាំងនៃការប៉ះទង្គិចនេះ បានធ្វើឱ្យភាគីទាំងសងខាងដួលបោកទៅលើផ្លូវថ្នល់ បណ្ដាលឱ្យ៖ ​ជនរងគ្រោះទី១៖ ភេទប្រុស (រងរបួសធ្ងន់)​ជនរងគ្រោះទី២៖ ភេទស្រី (រងរបួសធ្ងន់)​​ភ្លាមៗបន្ទាប់ពីកើតហេតុ បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះរួមជាមួយអាជ្ញាធរមូលដ្ឋាន បានជួយទាក់ទងទៅកាន់រថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកជនរងគ្រោះទាំង ២នាក់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងយ៉ាងប្រញាប់ប្រញាល់។​​បច្ចុប្បន្ន មធ្យោបាយធ្វើដំណើរដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងយកទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីដោះស្រាយតាមច្បាប់។ ចំពោះមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ សមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេតបន្ថែមទៀត។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អន្តរាគមន៍ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែត

កម្លាំងនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើអន្តរាគមន៍ជួយជនជាតិឥណ្ឌូនេស៊ី ចំនួន ៣នាក់ ចេញពីកន្លែងធ្វើការមួយនៅ ក្រុងប៉ោយប៉ែត ដោយសុវត្ថិភាព កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីពួកគេបានស្នើសុំជំនួយ ដោយអះអាងថា ម្ចាស់ទីតាំងមិនអនុញ្ញាតឱ្យពួកគេចាកចេញត្រឡប់ទៅប្រទេសកំណើតវិញ។ បើតាមសេចក្តីរាយការណ៍ ក្រោយទទួលបានព័ត៌មានស្នើសុំអន្តរាគមន៍ពីជនជាតិឥណ្ឌូនេស៊ីទាំង៣រូប ក្រុមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានផ្តល់ព័ត៌មានភ្លាមៗជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ កម្លាំងជំនាញចម្រុះ នៃក្រុមប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ បានចុះអនុវត្តវិធានការស៊ើបអង្កេតតាមរយៈប្រព័ន្ធ GPS ដែលមានក្នុងបណ្តឹង ក្រោមការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញទីតាំងស្នាក់នៅរបស់ជនទាំងនោះ ក្នុងអគារមួយស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយបានសម្រួលនាំជនជាតិឥណ្ឌូនេស៊ីទាំង៣នាក់ (ក្នុងនោះមានស្ត្រី ១នាក់) Read more

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ នាំយកអំណោយរបស់ឯកឧត្តម ជួន ណារិន ប្រគល់ជូនវរសេនាតូចការពារព្រំដែន និងអធិការដ្ឋានស្រុក​បាត់ដំបង៖

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបែងចែក និងប្រគល់អំណោយដោយផ្ទាល់ ជូនដល់កងកម្លាំងនគរបាលជួរមុខ។​អំណោយទាំងនេះ គឺជាការឧបត្ថម្ភដ៏ថ្លៃថ្លាពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានប្រគល់ជូនកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ អង្គភាពដែលទទួលបានរួមមាន៖​វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង ០៤ (ដែលកំពុងឈរជើងប្រចាំការនៅតាមប៉ុស្តិ៍ប៉មជួរមុខ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ)។​អធិការដ្ឋាននគរបាលស្រុកចំនួន ០៤ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។​លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា ការចែករំលែកនេះ គឺជាការឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់មន្ត្រីនគរបាល ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។​ក្រោយទទួលបានអំណោយទាំងនេះ មេបញ្ជាការអង្គភាពនីមួយៗ Read more

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់នាយទាហានដែលកំពុងមានជំងឺ

​ខេត្តកំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក និល ប៊ុនធឿន មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី សោម វណ្ណារិទ្ធិ ប្រធានមន្ទីរផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។​សកម្មភាពមនុស្សធម៌នេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់មន្ត្រីក្រោមឱវាទ ដែលជាស្មារតីសាមគ្គីភាព និងការរួមសុខរួមទុក្ខក្នុងអង្គភាព។ ក្នុងឱកាសនោះ លោកមេបញ្ជាការរង បានពាំនាំនូវសម្ភារឧបត្ថម្ភ និងថវិកាដែលជាការចូលរួមចំណែកពីសំណាក់លោកឧត្តមសេនីយ៍មេបញ្ជាការ ថ្នាក់ដឹកនាំ និងនាយទាហានទាំងអស់ រួមមាន៖​ថវិកា៖ ១,២០០,០០០ រៀល​អង្ករ៖ ៥០ គីឡូក្រាម​ទឹកសុទ្ធ៖ ១០ កេស​ទឹកស៊ីអ៊ីវ៖ ០៣ យួរ Read more

សកម្មភាពមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទ

​បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់មន្ត្រីក្រោមឱវាទ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការ វរៈសេនាតូចការពារព្រំដែន លេខ៨១៧ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ពេជ្យ កុសល់ នាយរងផ្នែកស៊ើបការណ៍ វរៈសេនាតូចការពារព្រំដែន លេខ៨១៧ដែលកំពុងសម្រាកព្យាបាលរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូន។​សកម្មភាពនេះមិនត្រឹមតែជាការចុះសួរសុខទុក្ខធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពី “មនោសញ្ចេតនាបងប្អូន និងស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុង” យ៉ាងរឹងមាំក្នុងជួរកងកម្លាំង។ ក្នុងឱកាសនោះ លោកមេបញ្ជាការ និងក្រុមការងារ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាលើកទឹកចិត្តមួយចំនួន ដែលជាការចូលរួមចំណែកពីសប្បុរសធម៌របស់លោកមេបញ្ជាការផ្ទាល់ និងកងកម្លាំង រួមមាន៖​ថវិកាចំនួន៖ ២០០,០០០ រៀល​ទឹកសុទ្ធ៖ ០១ កេស​មី៖ Read more

ការតែងតាំងមុខតំណែងថ្មី គឺផ្អែកលើសមត្ថភាព និងស្នាដៃ ការសង្កត់ធ្ងន់របស់ ឯកឧត្តម តាន់ សំណាង កក្នុងពិធីបំពាក់ឋានន្តរសក្ដិមន្ត្រីនគរបាលខេត្តតាកែ

តាកែវ៖ នារសៀលថ្ងៃពុធ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារបុគ្គលិក និងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ​ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋានបុគ្គលិក ស្នងការរង នាយការិយាល័យ អធិការនគរបាលក្រុង-ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៣២៣នាក់ (ស្រី ៣៦នាក់)។​ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ Read more

​នគរបាលស្រុកបវេល ចុះផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងការបោសសម្អាតបទល្មើស

​(បាត់ដំបង)៖ កាលពីថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចាត់តាំងលោកវរសេនីយ៍ត្រី ចាន់ ថេង អធិការរងទទួលផែនការងារសន្តិសុខ ឱ្យដឹកនាំកម្លាំងផ្នែកជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល និងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា ចុះអនុវត្តការងារផ្សព្វផ្សាយច្បាប់ និងណែនាំដល់ម្ចាស់ទីតាំងស្នាក់នៅនានា។​ខ្លឹមសារសំខាន់ៗនៃការចុះផ្សព្វផ្សាយ រួមមាន៖​ការគ្រប់គ្រងសន្តិសុខ៖ ផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។​ការបង្ក្រាបបទល្មើស៖ ផ្សព្វផ្សាយផែនការណែនាំ លេខ ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្តីពីការបោសសម្អាតសកម្មភាពល្មើសគ្រប់ប្រភេទ នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំជនបរទេស។​គោលដៅចម្បង៖ ណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះសំណាក់ និងផ្ទះជួល ក្នុងមូលដ្ឋានស្រុកបវេល ឱ្យយល់ដឹងច្បាស់ពីកាតព្វកិច្ច និងចូលរួមសហការជាមួយអាជ្ញាធរដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម។​ក្នុងឱកាសនោះដែរ កម្លាំងសមត្ថកិច្ចក៏បានឆ្លៀតឱកាសអប់រំ និងដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន នូវសារអប់រំដ៏មានសារៈសំខាន់ពីរឃ្លាគឺ៖​«ដើម្បីក្លាយជាសិស្សល្អ ពលរដ្ឋល្អ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន»​«ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។ ដោយ សឿនហៀឡុង

កន្ទេលធំប្រឡំដេក? ល្បែងស៊ីសងដុះស្លែនៅក្បែរសាលាខណ្ឌឫស្សីកែវ ល្បីថាមាន “ខ្នងបង្អែក” ជាអ្នកបង្ក្រាបទៅវិញ

​រាជធានីភ្នំពេញ៖ ខណៈដែលរាជរដ្ឋាភិបាលកំពុងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ ដើម្បីពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បែរជាមានទីតាំងល្បែងស៊ីសងយ៉ាងសកម្មមួយកន្លែង កំពុងបើកដំណើរការយ៉ាងរំភើយនៅក្បែរសាលាខណ្ឌឫស្សីកែវ ដែលជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់មហាជន។​យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានទម្លាយឱ្យដឹងថា ទីតាំងតារាងបាល់ទះមួយកន្លែងបានបង្កប់នូវល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យ។ អ្វីដែលកាន់តែហួសចិត្ត និងធ្វើឱ្យពលរដ្ឋអស់សង្ឃឹមនោះ គឺមានការសង្ស័យថា ម្ចាស់ទីតាំងខាងលើបានសហការជាមួយ “អធិការរងម្នាក់” ដែលទទួលបន្ទុកផ្នែកបង្ក្រាបល្បែងស៊ីសងផ្ទាល់តែម្តង ជាអ្នកនៅពីក្រោយខ្នងចាំបើកភ្លើងខៀវឱ្យដំណើរការ។ ​ភាពមិនប្រក្រតីនេះ បានធ្វើឱ្យមជ្ឈដ្ឋានទូទៅដាក់ការសង្ស័យថា៖​តើច្បាប់មានតម្លៃអ្វី បើអ្នកអនុវត្តច្បាប់ជាអ្នកបំពានច្បាប់ខ្លួនឯង? * តើការមិនបង្ក្រាបនេះ មកពីមើលមិនឃើញ ឬមកពីមាន “ផលប្រយោជន៍” ចងរឹតមាត់? ​ការបើកល្បែងស៊ីសងយ៉ាងគគ្លើនក្បែរច្រមុះសមត្ថកិច្ចបែបនេះ មិនត្រឹមតែបង្កក្ដីបារម្ភដល់សន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងតែបំផ្លាញនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋបានលើកឡើងដោយភាពអស់សង្ឃឹមថា៖ “បើយើងសង្ឃឹមលើអ្នកបង្ក្រាប តែអ្នកបង្ក្រាបបែរជាអ្នកកាងទៅវិញ តើឱ្យពលរដ្ឋទៅរំពឹងអ្វីទៀត?”​តាមរយៈអង្គភាពសារព័ត៌មានយើង សូមគោរពស្នើសុំដល់ លោកអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ និងលោកអធិការខណ្ឌ មេត្តាជួយពិនិត្យ និងមានវិធានការណ៍ក្តៅចំពោះករណីនេះផង។ តើទីតាំងនេះពិតជាមានខ្នងបង្អែកដូចការលើកឡើងមែន ឬមួយក៏គ្រាន់តែជាករណី “កន្ទេលធំប្រឡំដេក” ដែលថ្នាក់លើមិនទាន់ជ្រាបព័ត៌មាន?​មហាជនរង់ចាំមើលថា តើចំណាត់ការផ្លូវច្បាប់នឹងត្រូវអនុវត្តដោយស្មើភាព ឬក៏ត្រូវបន្តសណ្តំភ្នែកមហាជនក្រោមឥទ្ធិពលនៃ “លុយខ្មៅ” ពីល្បែងស៊ីសងបន្តទៀត? អង្គភាពសារព័ត៌មានយើងខ្ញុំ Read more