ឃាត់ខ្លួនបានហើយ! ជនជាតិចិនដែលបាញ់ស្រ្តីម្នាក់នៅមុខ The Peak រួចរត់គេចខ្លួនទៅខេត្តព្រះសីហនុ

​ភ្នំពេញ÷កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ជាបន្តបន្ទាប់ក្រោយករណីផ្ទុះអាវុធផ្អើលក្រុងភ្នំពេញ កាលពីយប់មិញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ៧:៥០ យប់។
​ទីតាំងកើតហេតុ៖ នៅចំណុចមុខអគារ The Peak (ផ្លូវក្រសួងការបរទេស) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
​ ជនសង្ស័យបានដកកាំភ្លើងបាញ់ទៅលើស្រ្តីរងគ្រោះម្នាក់ ខណៈកំពុងស្ថិតក្នុងរថយន្ត Prius បណ្ដាលឱ្យរងរបួសធ្ងន់ រួចក៏បើករថយន្តរត់គេចខ្លួនបាត់ស្រមោល។

​ក្រោយទទួលបញ្ជាយ៉ាងម៉ឺងម៉ាត់ កម្លាំងជំនាញបានស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុច សណ្ឋាគារ DV ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
​អត្តសញ្ញាណជនសង្ស័យ៖
​ឈ្មោះ៖ ZHOU HAO RAN ភេទប្រុស អាយុ ២៥ ឆ្នាំ។
​សញ្ជាតិ៖ ចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន)។
​ស្ថានភាព៖ ពិនិត្យឃើញមាន សារធាតុញៀន ក្នុងខ្លួន។
​បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ដោយ លោក វង់សុខរដ្ឋា