ការតែងតាំងមុខតំណែងថ្មី គឺផ្អែកលើសមត្ថភាព និងស្នាដៃ ការសង្កត់ធ្ងន់របស់ ឯកឧត្តម តាន់ សំណាង កក្នុងពិធីបំពាក់ឋានន្តរសក្ដិមន្ត្រីនគរបាលខេត្តតាកែ
តាកែវ៖ នារសៀលថ្ងៃពុធ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារបុគ្គលិក និងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋានបុគ្គលិក ស្នងការរង នាយការិយាល័យ អធិការនគរបាលក្រុង-ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៣២៣នាក់ (ស្រី ៣៦នាក់)។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ Read more



