អភិបាលខេត្តប៉ៃលិន សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត ដើម្បីពង្រឹងការអនុវត្តន៍តួនាទីភារកិច្ច និងប្រសិទ្ធភាពការងារ

ប៉ៃលិន៖ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្ត ដើម្បីពង្រឹងការអនុវត្តន៍តួនាទីភារកិច្ច និងប្រសិទ្ធភាពការងារ ក្នុងការបម្រើជាតិ និងប្រជាជន ដែលពិធីនេះមានការចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត នាយក-នាយករង រដ្ឋបាលខេត្តនាយក-នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាផងដែរ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះថ្នាក់ ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមតួនាទីភារកិច្ចរៀងៗខ្លួនដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ឲ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការ អនុវត្តតាមអនុសាសន៍ និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ Read more

នគរបាលស្រុកសំពៅលូន បន្តសកម្មភាពបម្រើសេវាសាធារណៈជូនពលរដ្ឋដល់ខ្នងផ្ទះ ក្រោមការដឹកនាំផ្ទាល់របស់លោកអធិការ ទឹម វិឆ័យ

​បាត់ដំបង៖ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ លោកវរៈសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦ ចុះបម្រើសេវាសាធារណៈយ៉ាងសកម្មជូនដល់មូលដ្ឋាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។ ​ក្នុងយុទ្ធនាការចុះជួបពលរដ្ឋដោយផ្ទាល់នេះ កម្លាំងសមត្ថកិច្ចបានអនុវត្តការងារសំខាន់ៗជាច្រើនក្នុងពេលតែមួយ រួមមាន៖​ បំពេញបែបបទ និងផ្តល់ជូននូវសៀវភៅស្នាក់នៅ (ក២), សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋយ៉ាងរហ័សទាន់ចិត្ត។​ការចុះសួរសុខទុក្ខនេះមិនត្រឹមតែជាការផ្តល់សេវារដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសមត្ថកិច្ច និងប្រជាពលរដ្ឋ។​បានបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីឱ្យពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន។​​សកម្មភាពនេះបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ក្នុងការអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ថ្នាក់ដឹកនាំ ក៏ដូចជាការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ ការចុះផ្តល់សេវាដល់ខ្នងផ្ទះបែបនេះ ដែលជួយកាត់បន្ថយការចំណាយ និងពេលវេលារបស់បងប្អូនប្រជាពលរដ្ឋបានយ៉ាងច្រើន។​ប្រជាពលរដ្ឋក្នុងស្រុកសំពៅលូន បានសម្តែងនូវក្តីរីករាយ និងការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអធិការ និងកងកម្លាំងទាំងអស់ ដែលតែងតែនៅក្បែរ និងដោះស្រាយបញ្ហាកង្វល់របស់ពួកគាត់ជាប់ជាប្រចាំ។ ដោយមុតចិត្រា ប្រម៉ាញ់ជាយដែន

អាជីវកររអ៊ូរទាំរឿងស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ខេត្តព្រៃវែង ប្រែក្លាយជាកន្លែង “ថ្លឹងលុយ” ក្រោមក្រសែភ្នែកមន្ទីរសាធារណការ

​ព្រៃវែង៖ ក្រុមអាជីវករ និងអ្នកបើកបររថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង កំពុងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពមិនប្រក្រតីរបស់មន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្ត ដែលរងការចោទប្រកាន់ថា កំពុងអនុវត្តផ្ទុយពីច្បាប់អំពើពុករលួយ។ ទោះបីជារថយន្តដឹកមិនលើសទម្ងន់ក៏ដោយ ក៏មន្ត្រីនៅទីនោះតែងតែទាមទារ “ថ្លៃបាយទឹក ឬកាហ្វេ” ដែលក្លាយជាទម្លាប់អាក្រក់ និងជាបន្ទុកដល់អ្នករកស៊ី។ប្រភពផ្ទៃក្នុងបានបង្ហើបថា សកម្មភាពនេះអាចមានការបើកដៃពីសំណាក់លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ទើបមន្ត្រីថ្នាក់ក្រោមហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ដោយសារការជំរិតទារប្រាក់ខ្ពស់ពេក អ្នកបើកបរមួយចំនួនបង្ខំចិត្តវាងទៅប្រើប្រាស់ផ្លូវតូចៗតាមភូមិ ដែលបណ្តាលឱ្យផ្លូវទាំងនោះខូចខាតមុនអាយុកាល។ ​អាស្រ័យហេតុនេះ សាធារណជន និងក្រុមអាជីវករ សូមគោរពស្នើសុំដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ, ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងជាពិសេស ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យុិនទៀង Read more

ពលរដ្ឋរិះគន់អាជ្ញាធរខណ្ឌដូនពេញថា «មើលមិនឃើញ» ទីតាំងល្បែងអនឡាញមួយកន្លែង កំពុងបើកបង្អួតភ្នែកច្បាប់នៅសង្កាត់ស្រះចក​តើមានអ្វីនៅពីក្រោយ​

​(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ស្រះចក បានសម្តែងការមិនពេញចិត្ត និងដាក់ការសង្ស័យលើការអនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋាន បន្ទាប់ពីឃើញទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៨២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្តបើកដំណើរការយ៉ាងអនាធិបតេយ្យ។​តាមការលើកឡើងពីប្រភពព័ត៌មាននៅកៀកនឹងទីតាំងនោះបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងនេះបានបើកទ្វារស្វាគមន៍អតិថិជនឱ្យចេញចូលលេងទាំងយប់ទាំងថ្ងៃ ដោយគ្មានការរំខាន ឬការចុះបង្ក្រាបណាមួយពីសំណាក់សមត្ថកិច្ចក្នុងតំបន់នោះឡើយ។ ភាពមិនប្រក្រតីនេះ បានធ្វើឱ្យមហាជនដាក់ជាសំណួរថា៖ «តើអាជ្ញាធរមូលដ្ឋានពិតជាមិនដឹង ឬធ្វើជាមិនដឹង? ឬមួយម្ចាស់ទីតាំងមាន “មន្តអាគម” បំបាំងកាយទើបអាចគេចផុតពីភ្នែកសមត្ថកិច្ចបានយូរយ៉ាងនេះ?»​ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋបានគោរពសំណូមពរយ៉ាងទទូចទៅដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការណ៍ក្តៅ និងបញ្ជាកម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងខាងលើ ដើម្បីពង្រឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងលុបបំបាត់ល្បែងស៊ីសងដែលជាប្រភពនៃបទល្មើសផ្សេងៗ។​មហាជនសង្ឃឹមថា ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់របស់លោកស្នងការរាជធានីភ្នំពេញ ទីតាំងល្បែងអនឡាញនៅផ្លូវលេខ ៨២ នេះ នឹងត្រូវបង្ក្រាបក្នុងពេលឆាប់ៗខាងមុខ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើងវិញ។អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ Read more

តើឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជ្រាបដែរឬទេ? ស្ថានីយជញ្ជីងផ្លូវជាតិលេខ១ ស្រុកព្រះស្តេច រងការរិះគន់ថា ក្លាយជាកន្លែង «ថ្លឹងលុយ» ជាងថ្លឹងទម្ងន់

​ខេត្តព្រៃវែង៖ ភាពមិនប្រក្រតីនៅស្ថានីយជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្តេច កំពុងក្លាយជាប្រធានបទក្តៅគគុក ក្រោយពីក្រុមអាជីវករ និងអ្នកដឹកជញ្ជូនទំនិញ បានទម្លាយថា មន្ត្រីប្រចាំការនៅទីនោះ កំពុងអនុវត្តផ្ទុយពីច្បាប់ និងមានចរិតពុករលួយជាប្រព័ន្ធ។​​ការទារលុយមិនថាឡានដឹកលើសទម្ងន់ ឬមិនលើសនោះទេ គឺត្រូវតែបង់ប្រាក់តាមការកំណត់របស់ប្រធាន និងអនុប្រធានស្ថានីយ ក្រោមរូបភាព «ថ្លៃបាយ ទឹក និងកាហ្វេ»។​ប្រភពផ្ទៃក្នុងពីមន្ទីរសាធារណការខេត្តព្រៃវែងដែលមិនបានលាភសក្ការៈដាក់ក្នុងហោប៉ៅ បានបង្ហើបប្រាប់អង្គភាពអ្នកសារព័ត៌មានយើងឱ្យដឹងថា សកម្មភាពប្រមូលលុយទាំងយប់ទាំងថ្ងៃនេះ អាចមានការបើកដៃពីសំណាក់លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង។យោងតាមប្រភពពី​ក្រុមរថយន្តដឹកទំនិញតូច ធំបានបង្ហើរប្រាប់ឲ្យដឹងទៀតថា ដើម្បីគេចចេញពីការសង្កត់កទារលុយ អ្នកបើកបរមួយចំនួនបានវាង ទៅប្រើប្រាស់ផ្លូវតូចៗក្នុងភូមិ ដែលបណ្តាលឱ្យផ្លូវដទៃទៀតឆាប់ខូចខាតមុនអាយុកាល។ ​អាស្រ័យហេតុនេះ ក្រុមអាជីវករ និងមហាជន សំណូមពរយ៉ាងទទូចដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ Read more

អគ្គិភ័យឆាបឆេះសិប្បកម្មដុតធ្យូងអនាម័យនៅស្រុកបាណន់ ត្រូវបានពន្លត់ទាំងស្រុង ក្រោមអន្តរាគមន៍ពីកម្លាំងចម្រុះ

​ខេត្តបាត់ដំបង៖ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តបាត់ដំបង សហការជាមួយកម្លាំងអធិការដ្ឋានស្រុកចំនួន ៤ បានបើកប្រតិបត្តិការអន្តរាគមន៍យ៉ាងទាន់ពេលវេលា ដើម្បីគ្រប់គ្រង និងពន្លត់អគ្គិភ័យដែលបានឆាបឆេះសិប្បកម្មចំហុយឈើ និងដុតធ្យូងអនាម័យមួយកន្លែង កាលពីយប់មិញ។​​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២០:០០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវកោង ក្នុងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ម្ចាស់ទីតាំងដែលរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ ទី គឹមអៀង ភេទប្រុស អាយុ ៥៩ឆ្នាំ។ ​ប្រតិបត្តិការសង្គ្រោះ និងមធ្យោបាយប្រើប្រាស់​ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការរង និងលោកនាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ០៧គ្រឿង រួមមាន៖​ស្នងការដ្ឋានខេត្តបាត់ដំបង៖ ០៣ គ្រឿង​អធិការដ្ឋាននគរបាលស្រុកបាណន់៖ ០១ គ្រឿង​អធិការដ្ឋាននគរបាលស្រុកសង្កែ៖ ០១ គ្រឿង​អធិការដ្ឋាននគរបាលស្រុកឯកភ្នំ៖ ០១ គ្រឿង​អធិការដ្ឋាននគរបាលស្រុកថ្មគោល៖ Read more

រដ្ឋបាលស្រុកសំពៅលូន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចូលរួមរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋក្នុងឃុំជ្រៃសីមា

​ខេត្តបាត់ដំបង៖ បង្ហាញពីមនោសញ្ចេតនាថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសំពៅលូន បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពលោក មុត សុផល្លា ដែលបានទទួលមរណភាព កាលពីថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ ២០២៦ស្ថិតនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។​ក្នុងពិធីចុះសួរសុខទុក្ខនេះ ដឹកនាំដោយ លោក ម៉ែន ឡូច នាយករដ្ឋបាលស្រុក តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហម សំខាន់ អភិបាលនៃគណៈអភិបាលស្រុកសំពៅលូន ដោយមានការអញ្ជើញចូលរួមសហការពីសំណាក់៖​លោក មុត ម៉េងហួត នាយករងរដ្ឋបាលសាលាស្រុកសំពៅលូន​លោក សៅ រ៉ា ជំទប់ទី១ ឃុំជ្រៃសីមា (តំណាងលោក ស៊ិន សន Read more

រដ្ឋបាលខេត្តប៉ៃលិន ត្រៀមសាងសង់រង្វង់មូលថ្មីនៅចំណុចផ្លូវបំបែកវត្តអូរច្រា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

​ខេត្តប៉ៃលិន៖ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងពង្រឹងសុវត្ថិភាពចរាចរណ៍ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងសម្រាប់ត្រៀមសាងសង់រង្វង់មូលថ្មីមួយទៀត នៅលើដងផ្លូវជាតិលេខ ៥៧ ត្រង់ចំណុចផ្លូវបំបែកជាបួន (វត្តអូរច្រា) ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។​ក្នុងឱកាសចុះពិនិត្យនោះ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ការសម្រេចសាងសង់រង្វង់មូលនៅចំណុចនេះ គឺធ្វើឡើងតាមសំណូមពរ និងតម្រូវការជាក់ស្តែង ដើម្បី៖​កាត់បន្ថយហានិភ័យដែលតែងតែកើតមានជាញឹកញាប់នៅចំណុចផ្លូវបំបែកជាបួននេះ។​ធានាឱ្យការចរាចរណ៍របស់ប្រជាពលរដ្ឋមានភាពរលូន និងមានសណ្តាប់ធ្នាប់។​បង្កើនសោភ័ណភាពខេត្តប៉ៃលិនឱ្យកាន់តែស្រស់ត្រកាល បម្រើដល់វិស័យទេសចរណ៍ និងការរស់នៅ។​ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងមេត្តាយោគយល់ចំពោះផលប៉ះពាល់តិចតួចក្នុងអំឡុងពេលសាងសង់ ព្រមទាំងសហការជាមួយអាជ្ញាធរ ដើម្បីឱ្យគម្រោងនេះសម្រេចបានជោគជ័យតាមផែនការ។​ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្ដែងនូវក្ដីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខ និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ដោយ ស.សារឿន

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ឧបត្ថម្ភសម្លៀកបំពាក់ប្រតិបត្តិការ និងស្បៀងអាហារ ដល់សិក្ខាកាមកងរាជអាវុធហត្ថ

នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត ខេត្តព្រះវិហារ កង សៅគុណ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភសម្លៀកបំពាក់ប្រតិបត្តិការ និងស្បៀងអាហារ ដល់សិក្ខាកាមវគ្គទី៤៧ ដែលកំពុងបំពេញវគ្គបណ្តុះបណ្តាល។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានលើកឡើងថា ស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់លើសុខុមាលភាព និងជីវភាពរស់នៅរបស់មន្ត្រីក្រោមឱវាទ គឺជាកត្តាសំខាន់ក្នុងការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់កងកម្លាំង។ លោកបានជំរុញឱ្យសិក្ខាកាមទាំងអស់ ខិតខំរៀនសូត្រ គោរពវិន័យ និងអនុវត្តតួនាទីភារកិច្ចឱ្យបានល្អ ដើម្បីក្លាយជាមន្ត្រីកងរាជអាវុធហត្ថដែលមានសមត្ថភាព និងសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ។ អំណោយដែលបានផ្តល់ជូន រួមមាន សម្លៀកបំពាក់ប្រតិបត្តិការ (ពណ៌ត្រេអ៉ី) ចំនួន ២០កំប្លេ សម្រាប់សិក្ខាកាម ២០នាក់ Read more

បង្ក្រាបករណីឈូសឆាយព្រៃលិចទឹកជិត ១០ហិកតា ឃាត់ខ្លួនជនសង្ស័យម្នាក់ និងត្រាក់ទ័រមួយគ្រឿង

​ខេត្តកំពង់ឆ្នាំង÷អាជ្ញាធរចម្រុះខេត្តកំពង់ឆ្នាំង បានបើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងគ្រឿងចក្រ ខណៈកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកដោយខុសច្បាប់ជិត ១០ហិកតា ស្ថិតក្នុងស្រុករលាប្អៀរ។​​កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករលាប្អៀរ ដឹកនាំដោយ លោក មុី សុផល្លី (អភិបាលរងស្រុក) និង លោក លី ហុងស្រេង (នាយរងខណ្ឌរដ្ឋបាលជលផល) បានចុះពិនិត្យទីតាំងជាក់ស្ដែងនៅចំណុច ត្រពាំងគឈ្មោល ភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បន្ទាប់ពីមានការឃាត់ចាប់គ្រឿងចក្រពីសំណាក់កងកម្លាំងសឹករងខេត្ត។​ទំហំនៃបទល្មើស និងវត្ថុតាង​តាមរយៈការពិនិត្យផ្ទាល់ដី ក្រុមការងារបានរកឃើញថា៖ ​ផ្ទៃដីរងគ្រោះ៖ ប្រមាណ ៩,៨៧ ហិកតា ត្រូវបានឈូសឆាយខូចខាតទាំងស្រុង ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ស្ដីពីជលផល។​គ្រឿងចក្រដកហូត៖ ត្រាក់ទ័រម៉ាក Kubota M6240 SUH ពណ៌ក្រហម ចំនួន ០១ គ្រឿង។​ជនសង្ស័យ៖ ឈ្មោះ ចំរើន Read more