ថ្នាក់ដឹកនាំស្រុកសំពៅលូន ចុះសំណេះសំណាល និងផ្ដល់គ្រឿងឧបភោគ បរិភោគជូនកងកម្លាំងប្រជាការពារ ឃុំសន្តិភាព ដើម្បីពង្រឹងស្មារតីការពារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
ខេត្តបាត់ដំបង÷ស្រុកសំពៅលូន នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរបស់កម្លាំងស្ម័គ្រចិត្តដែលកំពុងបម្រើការងារនៅមូលដ្ឋាន នាថ្ងៃនេះ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសំពៅលូន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកជូននូវឯកសណ្ឋាន ព្រមទាំងគ្រឿងឧបភោគបរិភោគ ដល់កម្លាំងប្រជាការពារឃុំសន្តិភាព ដើម្បីជាការលើកទឹកចិត្ត និងពង្រឹងប្រសិទ្ធភាពការងារសន្តិសុខសណ្តាប់ធ្នាប់។ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់៖១. លោក ផុន ផែន ប្រធានក្រុមប្រឹក្សាស្រុកសំពៅលូន២. លោក ហម សំខាន់ អភិបាលនៃគណៈអភិបាលស្រុកសំពៅលូន៣. លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន៤. លោក ស្រី អ៊ូច ធឿន មេឃុំសន្តិភាពព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានសរុបចំនួន ៣៥ នាក់។នៅក្នុងឱកាសនោះ កម្លាំងប្រជាការពារឃុំសន្តិភាពចំនួន ៨២ នាក់ (ស្រី Read more










