ខេត្តបាត់ដំបង÷ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសជាប់ជាស្ថាពរចំនួន ២៦នាក់ ដើម្បីឆ្ពោះទៅកាន់វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ក្នុងគោលបំណងចូលរួមវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាព។
ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗដូចខាងក្រោម៖
ឯកឧត្តមបានចាត់ទុកថា ការហ្វឹកហាត់គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់កងទ័ព ដើម្បីក្រេបយកចំណេះដឹង ជំនាញ និងវិន័យ យកមកបម្រើអង្គភាព និងការពារជាតិមាតុភូមិឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមបានដាស់តឿនឱ្យយោធិនថ្មីទាំងអស់ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា និងវិន័យកងទ័ពឱ្យបានដាច់ខាត។ ជាពិសេស ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមរាយការណ៍តាមរយៈកម្មវិធី NoDrig App ដើម្បីរួមគ្នាលុបបំបាត់គ្រឿងញៀនពីសង្គម។
ពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃដែលជាវិបត្តិសកល ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានណែនាំថា៖ សូមផ្ដាំបងប្អូនកុំទិញប្រេងស្តុបទទុកក្នុងផ្ទះដែលអាចបង្កឲ្យជាអាហារិភ័យគ្រោះអគ្គិភ័យ
ជជាយថាហេតុនិងកុំអារម្មណ៍ពីខ្វះខាតប្រេងព្រោះកម្ពុជាមានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃ។
ជាទីបញ្ចប់ ឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកដល់កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាស្មារតីស្នេហាជាតិ រួបរួមគ្នាជាធ្លុងមួយក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕


