អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបង្កើនការល្បាតពង្រឹងសន្តិសុខ២៤ម៉ោងលើ ២៤ ម៉ោងដើម្បី ភូមិសង្កាត់មានសុវត្ថិភាព

​បន្ទាយមានជ័យ÷ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចម្រុះចុះល្បាតផ្ទាល់ និងដាក់គោលដៅត្រួតពិនិត្យតាមចំណុចសញ្ញាដែលងាយរងគ្រោះបំផុតក្នុងភូមិសាស្ត្រក្រុងទាំងមូល កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។
​ប្រតិបត្តិការនេះធ្វើឡើងតាមការណែនាំ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ លោកអធិការ ព្រហ្ម ពិសិដ្ឋ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ដល់កម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ សង្កាត់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារ៖
ល្បាតចល័តជាប្រចាំ ដើម្បីបង្ការ និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន។បង្ក្រាបក្រុងក្មេងទំនើង។
​កម្ចាត់រាល់សកម្មភាពបង្កអសន្តិសុខដែលធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។
ឈរជើងតាមគោលដៅយុទ្ធសាស្ត្រ៖ ត្រួតពិនិត្យ និងយាមកាមនៅចំណុចដែលងាយកើតមានបទល្មើស។
​ការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ
​ក្នុងឱកាសចុះប្រតិបត្តិការនោះដែរ លោកអធិការក៏បានសង្កត់ធ្ងន់លើកិច្ចសហការរវាងសមត្ថកិច្ច និងប្រជាពលរដ្ឋ។ លោកបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមរាយការណ៍ជាបន្ទាន់ ប្រសិនបើឃើញសកម្មភាពមិនប្រក្រតី ឬករណីបង្កអសន្តិសុខណាមួយកើតឡើង។កម្លាំងនគរបាលត្រៀម ខ្លួនឆ្លើយតបនឹងអន្តរាគមន៍ជូនបងប្អូនឲ្យបានលឿនបំផុតដើម្បីសេចក្តីសុខសាន្តរបស់សហគមន៍យើង។ប្រសាសន៍មកវរៈសេនីយ៍ទោ ពព្រហ្មពិសិដ្
​ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមផ្ដល់លេខទូរស័ព្ទប្រចាំបញ្ជាសម្រាប់បងប្អូនរាយការណ៍ព័ត៌មាន ២៤ម៉ោង តាមរយៈលេខ៖ ០៩៧ ៧៧៨ ០១៦៤