បន្ទាយមានជ័យ÷កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបញ្ជូនជនសង្ស័យចំនួន ០៥នាក់ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៦:១០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវឡើងសាកលវិទ្យាល័យ UME ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង។
ជនសង្ស័យ ៥ នាក់រួមមាន
១.ឈ្មោះ អៀវ ភិរម្យ ហៅយ៉ា
អាយុ ៣១ឆ្នាំ (មុខសញ្ញាជួញដូរ និងប្រើប្រាស់)
២.ឈ្មោះ វឹង យ៉ាវអាយុ ២៧ឆ្នាំ (មុខសញ្ញាជួញដូរ សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់)
៣.ឈ្មោះ វឹង់ ប៊ុនយ៉ាវ ហហៅប៉ូយ) អាយុ ២៤ឆ្នាំ (ប្រើប្រាស់)
៤.ឈ្មោះ ហុី លី ហៀង អាយុ ២៦ឆ្នាំ (ប្រើប្រាស់)
៥.ឈ្មោះ ហួត ដា ណេ ហៅដា
អាយុ ២១ឆ្នាំ (ប្រើប្រាស់)
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ១៤កូនថង់ (ទម្ងន់ ៨,១៤ក្រាម), ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃ ០៥គ្រឿង ព្រមទាំងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី សុខ ឡេងបានបញ្ជាក់ថា ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ជាធរមាន៕
ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន

