ចាក់ដីលុបច្រាំងទន្លេនៅ ខណ្ឌជ្រោយចង្វា កំពុងបង្ករព្យុះមន្ទិល! មហាជនសួរចាំៗ តើច្បាប់ស្រុកទេស ធ្លាក់ក្នុងដៃបុគ្គល មានលុយ មានអំណាចអស់ហើយមែនទេ?

​ភ្នំពេញ៖ សកម្មភាពចាក់ដីរំលោភយកឆ្នេរខ្សាច់ និងច្រាំងទន្លេដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ កំពុងតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេង និងព្រហើនបំផុត ស្ថិតក្នុងភូមិសាស្ត្រ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាក់ស្តែង នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាព បានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំង និងបានផ្ដិតយករូបភាព ដែលបង្ហាញយ៉ាងច្បាស់ថា សកម្មភាពចាក់ដីយ៉ាងអាណាធិបតេយ្យនេះ កំពុងតែលៀនជ្រែកចូលទៅក្នុងផ្ទៃទឹក និងដីចំណីទន្លេយ៉ាងជ្រៅ គួរឱ្យអាសូរដល់ទន្លេមេគង្គ។ ​ទីតាំងដែលកំពុងរងការរំលោភបំពាននេះ ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ បច្ចុប្បន្ន គេសង្កេតឃើញមានគ្រឿងចក្រធុនធ្ងន់ និងកម្មករជាច្រើននាក់ កំពុងតែបំពេញការងារយ៉ាងសកម្ម ដោយមិនញញើតនឹងច្បាប់ទម្លាប់បន្តិចណាឡើយ។​ផ្អែកតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងអ្នករាយការណ៍ព័ត៌មាន បាននិងកំពុងដាក់មន្ទិលសង្ស័យយ៉ាងខ្លាំងថា៖“បើមិនមានការឃុបឃិត បើកភ្លើងខៀវឬកាងពីក្រោយសំណាក់អាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋាននោះទេ តើបុគ្គលឯកជនអាចមានសិទ្ធិអំណាចអ្វីមកកាយដីលុបទន្លេដែលជាសទ្រព្តម្បត្តិរួមរបស់ជាតិបានតាមអំពើចិត្តបែបនេះ?” ឬមួយឱ្យតែមានលុយ មានអំណាច គឺអាចធ្វើអ្វីៗបានទាំងអស់ ដោយមិនបាច់ខ្វល់ពីច្បាប់? Read more

ក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលស្រុកភ្នំព្រឹក កម្លាំងចម្រុះបានចុះយាមល្បាតនិងពិនិត្យបទល្មើសនានានៅតាមដងផ្លូវក្នុងភូមិសាស្ត្រ

​ខេត្តបាត់ដំបង÷ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពសង្គម ព្រមទាំងទប់ស្កាត់រាល់បទល្មើសនានាឱ្យបានទាន់ពេលវេលា យប់ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំខាល អដ្ឋស័ក ព.ស.២៦៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក សុង សុភ័ក្ដ្រ អភិបាល នៃគណៈអភិបាលស្រុកភ្នំព្រឹក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកភ្នំព្រឹក បានចាត់តាំង លោក សុិន លន់ អភិបាលរងស្រុក ឱ្យដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះប្រតិបត្តិការពិនិត្យបទល្មើស និងរឹតបន្តឹងការអនុវត្តច្បាប់នៅតាមដងផ្លូវលេខ៥៩ ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ​នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការពិនិត្យទៅលើដានបទល្មើសផ្សេងៗ ដូចជាការចរាចរណ៍ខុសច្បាប់ ការដឹកជញ្ជូនទំនិញគេចពន្ធ និងការពិនិត្យអាវុធជាតិផ្ទុះ ដើម្បីធានាបាននូវការរស់នៅប្រកបដោយភាពកក់ក្តៅ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បន្ថែមពីលើនេះ ក្រុមការងារក៏បានធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយដល់អ្នកធ្វើដំណើរតាមដងផ្លូវ Read more

បង្ក្រាបទាន់ចិត្ត! សមត្ថកិច្ចក្រុងប៉ោយប៉ែតវែកមុខចាប់ខ្លួនជនសង្ស័យ និងមេបញ្ចាំខុសច្បាប់ ដកហូតម៉ូតូជាច្រើនគ្រឿង និងអំពាវនាវឲ្យម្ចាស់ពិតប្រាកដមកទទួលយកវិញ

​ខេត្តបន្ទាយមានជ័យ÷ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឿមសារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចាត់ចែងយ៉ាងម៉ឺងម៉ាត់ពីលោកវរសេនីយ៍ទោ ព្រហ្មពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានទៅដល់ការបង្ក្រាបករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកទៅបញ្ចាំ) និងឃាត់ខ្លួនបានទាំងជនសង្ស័យ ព្រមទាំងមេបញ្ចាំខុសច្បាប់ ដោយដកហូតបានម៉ូតូជាច្រើនគ្រឿងត្រឡប់មកវិញ។ ដំណើររឿងនឹងការបើកសំណុំរឿងស្រាវជ្រាវ​យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៨:៣០ នាទី កម្លាំងជំនាញបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ សេន មុំ ភេទស្រី អាយុ ៥៤ ឆ្នាំ (ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត)។ ជនរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ មានជនសង្ស័យឈ្មោះ យឿនឧត្តម ហៅ ដំ ភេទប្រុស Read more

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ដឹកនាំកិច្ចប្រជុំបូកសរុបការងារខែមិថុនា និងដាក់ទិសដៅក្តៅចំនួន ៤ចំណុច សម្រាប់ខែកក្កដា

​ខេត្តប៉ៃលិន÷ ក្រោមការដឹកនាំ និងអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នៅព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦។ ​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង, នាយ-នាយរងការិយាល័យជំនាញ, អធិការ-អធិការរងក្រុង-ស្រុក, មេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២១ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៨ ឃុំ/សង្កាត់ ទូទាំងខេត្ត។ Read more

ក្រឡុកមិនរួច! កម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្ក្រាបដូចភ្នែកបន្ទោល ក្រុមចោលឆក់កាបូបនារីជនជាតិឥណ្ឌូនេស៊ី

​ខេត្តបន្ទាយមានជ័យ÷ក្រោមការដឹកនាំនិងចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់ខ្ពស់ពី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងជំនាញនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បាននិងកំពុងបើកយុទ្ធនាការចុះស្រាវជ្រាវ និងបង្ក្រាបរាល់មុខសញ្ញាបទល្មើសគ្រប់ប្រភេទ ដូចភ្លៀងរលឹម ដើម្បីការពារសន្តិសុខ និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។​ជាស្តែង យោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០២:៣០ នាទីរំលងអធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ANlSA WULANDARl ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ជាបុគ្គលិកក្រុមហ៊ុន បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ Read more

ក្រឡុកមិនរួច! កម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្ក្រាបដូចភ្នែកបន្ទោល ក្រុមចោលឆក់កាបូបនារីជនជាតិឥណ្ឌូនេស៊ី

​ខេត្តបន្ទាយមានជ័យ÷ក្រោមការដឹកនាំនិងចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់ខ្ពស់ពី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងជំនាញនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បាននិងកំពុងបើកយុទ្ធនាការចុះស្រាវជ្រាវ និងបង្ក្រាបរាល់មុខសញ្ញាបទល្មើសគ្រប់ប្រភេទ ដូចភ្លៀងរលឹម ដើម្បីការពារសន្តិសុខ និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។​ជាស្តែង យោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០២:៣០ នាទីរំលងអធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ANlSA WULANDARl ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ជាបុគ្គលិកក្រុមហ៊ុន បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ Read more

ជំនាញខាងលក់លួចតែចុងក្រោយសល់តែឡាននិងទំនិញ! កម្លាំងនគរបាលស្រុកកំរៀងវាយបំបែកសម្បុកស្តុក បារីរត់ពន្ធឆ្លងដែនខុសច្បាប់ ដកហូតវត្ថុតាងសន្ធឹកសន្ធាប់

​ខេត្តបាត់ដំបង÷ ក្រុមឈ្មួញទុច្ចរិតដែលបំផ្លាញស្ថិរភាពសេដ្ឋកិច្ច និងលួចលាក់ធ្វើសកម្មភាពខុសច្បាប់ ហាក់មិនអាចលាក់ខ្លួនពួនអាត្មាបានទៀតឡើយ ក្រោមក្រសែភ្នែកដ៏មុតស្រួចរបស់ប្រជាពលរដ្ឋ និងកិច្ចសហការបង្ក្រាបយ៉ាងទាន់ពេលវេលាពីសំណាក់សមត្ថកិច្ច។ ជាក់ស្តែង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង បានបើកប្រតិបត្តិការយ៉ាងក្តៅគគុក ឈានទៅដល់ការដកហូតបារីរត់ពន្ធឆ្លងដែនខុសច្បាប់សរុបចំនួន ១០៦កេស ដែលលាក់ទុកក្នុងរថយន្ត និងផ្ទះមួយកន្លែង ត្រៀមបម្រុងនាំឆ្លងដែនទៅប្រទេសថៃ។​យោងតាមរបាយការណ៍ផ្លូវការពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥០នាទី ផ្អែកលើស្មារតីទទួលខុសត្រូវខ្ពស់ និងការផ្តល់ព័ត៌មានយ៉ាងរហ័សពីប្រជាពលរដ្ឋល្អ ស្តីពីវត្តមានរថយន្តសង្ស័យមួយគ្រឿង ម៉ាក WULING YANGGUANG ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-5762 ដែលចតចោលដោយគ្មានម្ចាស់នៅក្នុងភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង កម្លាំងផ្នែកជំនាញបានសហការភ្លាមៗជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី។ ដោយមានការសម្របសម្រួល និងអនុញ្ញាតផ្ទាល់ពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបើកការត្រួតពិនិត្យរថយន្តនោះ និងបានរកឃើញបារីចំនួន Read more

ក្រញាំច្បាប់ជាន់លើមុខសញ្ញាគ្រឿងញៀន! ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បង្ក្រាបដកហូតបានទាំងថ្នាំញៀន និងអាវុធជាច្រើន ឃាត់ខ្លួនជនសង្ស័យ ៧នាក់ បញ្ជូនទៅតុលាការ

ខេត្តស្វាយរៀង÷ក្រោមការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ និងម៉ឺងម៉ាត់ពីឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម បង់ ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្មមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ (ស្រី ០១នាក់) ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀន និងអាវុធមួយចំនួនធំ។​ប្រតិបត្តិការដ៏ជោគជ័យ និងទទួលបានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍។ ប្រតិបត្តិការនេះក៏មានការសម្របសម្រួលផ្ទាល់ពីលោក ហួត វិចិត្រ Read more

តើថ្នាក់ការគួរចល័តតំបន់២ ស្រុកកណ្ដាលស្ទឹងជាប៉ុស្តិ៍ត្រួតពិនិត្យឯកសារទំនិញ ឬជាកន្លែងចាំរាប់ក្បាលឡានយក”លុយបាយទឹក”

​ខេត្តកណ្ដាល÷ ស្នាក់ការគយចល័តតំបន់២ មួយកន្លែង ដែលមានទីតាំងឈរជើងនៅលើខ្សែផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន និងក្រុមអាជីវករថា បាននិងកំពុងបំពេញបេសកកម្មយ៉ាងមមាញឹកទាំងថ្ងៃទាំងយប់ មិនមែនដើម្បីទប់ស្កាត់ទំនិញគេចពន្ធនោះទេ គឺមមាញឹកក្នុងការចាំតែទទួលលុយ «ថ្លៃបាយទឹក» និងទទួលទូរស័ព្ទពីក្រុមអ្នកដឹកជញ្ជូន ដើម្បីកត់ស្លាកលេខរថយន្ត ប្រភេទឡាន និងប្រភេទទំនិញតែប៉ុណ្ណោះ។​សកម្មភាពនេះកំពុងរងការរិះគន់ថា ធ្វើឡើងដោយមិនខ្វល់ខ្វាយពីវិធានការមុតស្រួច និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលតែងតែណែនាំឱ្យមន្ត្រីក្រោមឱវាទពង្រឹងការបង្ការ និងបង្ក្រាបបទល្មើសគេចពន្ធគ្រប់ប្រភេទ ដើម្បីការពារចំណូលថវិកាជាតិឡើយ។​បើតាមប្រភពបង្ហើបឱ្យដឹងពីក្រុមអាជីវករដែលរកស៊ីដឹកជញ្ជូនទំនិញឆ្លងដែនឆ្លងកាត់ផ្លូវជាតិលេខ២ បានទម្លាយថា ពួកគាត់ត្រូវរាយការណ៍ជាមុនតាមទូរស័ព្ទទៅមន្ត្រីគយចល័តតំបន់២ ប្រចាំការនៅស្នាក់ការស្រុកកណ្តាលស្ទឹង ដើម្បីសុំបើកផ្លូវ ឬត្រូវចូលទៅបង់លុយថ្លៃបាយទឹកតិចឬច្រើន ទៅតាមប្រភេទទំនិញ និងទំហំរថយន្តតូចធំ ដែលក្រុមមន្ត្រីគយទាំងនោះបានកំណត់ទុក ដោយមិនអាចកុហក ឬគេចវេសបានឡើយ។ ដោយឡែកសម្រាប់ក្រុមហ៊ុនធំៗ ដែលមានឥទ្ធិពលខាងម៉ៅការដឹកទំនិញឆ្លងដែនវិញ គឺមិនបង់លុយផ្ទាល់ដៃនោះទេ ដោយពួកគេគ្រាន់តែរាយការណ៍កត់ស្លាកលេខធ្វើបញ្ជីសរុប សម្រាប់ទូទាត់ជាប្រចាំសប្តាហ៍ ឬប្រចាំខែប៉ុណ្ណោះ។​ប្រភពដដែលបានបន្តថា ជារៀងរាល់ថ្ងៃ Read more

វិនាសសាសនា! ព្រះសង្ឃ ៥អង្គនៅវត្តសំរោងលើ ត្រូវផ្សឹកទាំងអាម៉ាស់ និងបញ្ជូនទៅតុលាការ ក្រោយរកឃើញប្រើប្រាស់គ្រឿងញៀន និងចាក់សាក់ឱ្យស្រី

​ខេត្តបាត់ដំបង÷សាសនាជាទីគោរពសក្ការៈរបស់ពុទ្ធបរិស័ទ ត្រូវបានបុគ្គលក្នុងគ្រងស្បង់ចីវរមួយចំនួនធ្វើឱ្យសៅហ្មងយ៉ាងខ្លាំង។ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរមូលដ្ឋាន គណៈសង្ឃនាយក និងមន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបង បានចុះស្រាវជ្រាវ និងបង្ក្រាបករណីមិនប្រក្រតីមួយ ស្ថិតនៅវត្តសំរោងលើ ក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោយពីមានការបែកធ្លាយវីដេអូអាស្រូវនៅលើបណ្តាញសង្គម ករណីព្រះសង្ឃធ្វើសកម្មភាពចាក់សាក់លើរាងកាយស្ត្រីភេទ។​នៅក្នុងប្រតិបត្តិការចុះពិនិត្យជាក់ស្តែងនោះ មន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ចបានឈានទៅដល់ការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើព្រះសង្ឃដែលគង់នៅក្នុងវត្ត។ ជាលទ្ធផល អាជ្ញាធរបានរកឃើញព្រះសង្ឃចំនួន ៥ អង្គ មានផ្ទុកសារធាតុញៀនក្នុងខ្លួនយ៉ាងច្បាស់ក្រឡែត រួមមាន៖១. ឈ្មោះ តោ សុផាត២. ឈ្មោះ ចាន ឌីណា៣. ឈ្មោះ យួន មករា៤. ឈ្មោះ វ៉ាត សុវណ្ណ៥. ឈ្មោះ កែ សុខហេង​ក្រៅពីការរកឃើញសារធាតុញៀននៅក្នុងខ្លួន Read more