ខេត្តបាត់ដំបង÷សាសនាជាទីគោរពសក្ការៈរបស់ពុទ្ធបរិស័ទ ត្រូវបានបុគ្គលក្នុងគ្រងស្បង់ចីវរមួយចំនួនធ្វើឱ្យសៅហ្មងយ៉ាងខ្លាំង។ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរមូលដ្ឋាន គណៈសង្ឃនាយក និងមន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបង បានចុះស្រាវជ្រាវ និងបង្ក្រាបករណីមិនប្រក្រតីមួយ ស្ថិតនៅវត្តសំរោងលើ ក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោយពីមានការបែកធ្លាយវីដេអូអាស្រូវនៅលើបណ្តាញសង្គម ករណីព្រះសង្ឃធ្វើសកម្មភាពចាក់សាក់លើរាងកាយស្ត្រីភេទ។
នៅក្នុងប្រតិបត្តិការចុះពិនិត្យជាក់ស្តែងនោះ មន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ចបានឈានទៅដល់ការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើព្រះសង្ឃដែលគង់នៅក្នុងវត្ត។ ជាលទ្ធផល អាជ្ញាធរបានរកឃើញព្រះសង្ឃចំនួន ៥ អង្គ មានផ្ទុកសារធាតុញៀនក្នុងខ្លួនយ៉ាងច្បាស់ក្រឡែត រួមមាន៖
១. ឈ្មោះ តោ សុផាត
២. ឈ្មោះ ចាន ឌីណា
៣. ឈ្មោះ យួន មករា
៤. ឈ្មោះ វ៉ាត សុវណ្ណ
៥. ឈ្មោះ កែ សុខហេង
ក្រៅពីការរកឃើញសារធាតុញៀននៅក្នុងខ្លួន អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ក៏បានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនចំនួន ៣ កញ្ចប់, ស្រាថ្នាំចំនួន ២ ដប ព្រមទាំងឧបករណ៍សម្រាប់កែច្នៃ និងជក់ថ្នាំញៀនមួយចំនួនធំទៀតផងដែរ។
យោងតាមវិន័យព្រះពុទ្ធសាសនា គណៈសង្ឃខេត្តបានសម្រេចអនុវត្តវិធានការ
“ផ្សឹក”(បណ្ដេញចេញពីផុស ផង់សាសនា)
ភ្លាមៗទៅលើបុគ្គលទាំង ៥ រូបខាងលើ និងបានប្រគល់ខ្លួនឱ្យទៅកម្លាំងនគរបាលស្រុកគាស់ក្រឡ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់។ ផ្នែកបន្ថែមទោសទណ្ឌ÷និងការខុសវិន័យ (សម្រាប់ពិរុទ្ធជនទាំង៥រូប)
សកម្មភាពរបស់បុគ្គលទាំង ៥ រូបនេះ ត្រូវប្រឈមមុខនឹងទោសទណ្ឌ ២ ផ្នែកធំៗ៖
ខាងវិន័យសាសនា(អាបត្តិបារាជិក)ការប៉ះពាល់កាយស្ត្រីនិងសេព គ្រឿងស្រវឹង.គ្រឿងញៀន. នៅក្នុងវិន័យសង្ឃ ការសេពគ្រឿងញៀន ឬគ្រឿងស្រវឹង និងការប៉ះពាល់សរីរាង្គស្ត្រីភេទ (ជាពិសេសក្នុងចេតនាអនាចារ) គឺជាការបំពានសីលធម៌សាសនាយ៉ាងធ្ងន់ធ្ងរ។ បុគ្គលទាំងនេះត្រូវដាច់សីល និងធ្លាក់ក្នុង “អាបត្តិបារាជិក”ដែលជាទោសថ្នាក់ខ្ពស់បំផុតក្នុងព្រះពុទ្ធសាសនា មិនអាចអត់ឱនឱ្យបានឡើយ ពោលគឺត្រូវតែផ្សឹក (សឹកដាច់) និងមិនអាចបួសឡើងវិញបានជាដាច់ខាត។
ខាងផ្លូវច្បាប់(ទោសទណ្ឌ ព្រហ្មទណ្ឌ)
បន្ទាប់ពីក្លាយជាគ្រហស្ថ បុគ្គលទាំង ៥ រូបនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា យោងតាម ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនបទប្រើប្រាស់÷ តាមមាត្រា ៤៥ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ខែ ទៅ ៦ខែ និងពិន័យជាប្រាក់។
ប្រសិនបើការស៊ើបអង្កេតរកឃើញថា មានការរួមគំនិតគ្នារក្សាទុក ឬចែកចាយ តាមមាត្រា ៤០ អាចត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារពី២ ឆ្នាំ ទៅ ៥ ឆ្នាំ ឬអាចលើសពីនេះ អាស្រ័យលើទម្ងន់ទោស និងបរិមាណសារធាតុញៀនជាក់ស្តែងដែលសមត្ថកិច្ចរឹបអូសបាន។
បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តនីតិវិធីសាកសួរ និងពង្រីកការស៊ើបអង្កេត ដើម្បីស្វែងរកប្រភពមេខ្លោងដែលលួចចែកចាយថ្នាំញៀនចូលទៅក្នុងទីអារាមនេះផងដែរ៕ អត្ថបទ÷ដោយ លោក មុត ចិត្រា ហៅប្រម៉ាញ់ជាយដែន

