សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់រថយន្តដឹកពងមាន់ល្មើសច្បាប់ ៩០,០០០គ្រាប់ បញ្ជូនទៅក្រសួងជំនាញ

​ខេត្តព្រះសីហនុ÷ វិធានការរឹតបន្តឹង និងទប់ស្កាត់ការចរាចរណ៍ផលិតផលសត្វខុសច្បាប់ ដើម្បីធានាសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុក។ ជាក់ស្តែង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីជំនាញបានសហការជាមួយកម្លាំងសមត្ថកិច្ច ចុះស្ទាក់ឃាត់រថយន្តដឹកជញ្ជូនពងមាន់មួយគ្រឿង ដែលផ្ទុកពងមាន់សរុបប្រមាណ ៩០,០០០គ្រាប់ នាំចូលពីប្រទេសវៀតណាម។​ប្រតិបត្តិការនេះ បានធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិបត់គគីរ ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងអំឡុងពេលដែលមន្ត្រីជំនាញកំពុងបំពេញបេសកកម្មត្រួតពិនិត្យការដឹកជញ្ជូនសត្វ និងផលិតផលមានដើមកំណើតពីសត្វ។​ក្រោយរកឃើញភាពមិនប្រក្រតី កម្លាំងសមត្ថកិច្ចបានសម្រេចដកហូត និងបញ្ជូនទាំងរថយន្ត រួមទាំងវត្ថុតាងពងមាន់ទាំង ៩ម៉ឺនគ្រាប់នោះ ឆ្ពោះទៅកាន់រាជធានីភ្នំពេញភ្លាមៗ ដើម្បីប្រគល់ជូនស្ថាប័នមានសមត្ថកិច្ចថ្នាក់លើ ក្នុងការបន្តនីតិវិធីច្បាប់។​នាពេលនេះ មន្ត្រីជំនាញកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យយ៉ាងម៉ត់ចត់លើឯកសារគតិយុត្ត វិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ និងនីតិវិធីនៃការនាំចូល ថាតើបានអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជាដែរឬទេ។ អង្គភាពព័ត៌មានយើងខ្ញុំ នឹងបន្តតាមដាន និងផ្សាយជូនព័ត៌មានលម្អិតបន្ថែមទៀត ជុំវិញចំណាត់ការផ្លូវច្បាប់លើករណីមួយនេះ៕សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅ Read more

ទឹកចិត្តថ្នាក់ដឹកនាំ! លោកវរសេនីយ៍ទោ ហេង បារាំង អធិការស្រុកបាណន់ ចុះសួរសុខទុក្ខមន្ត្រីនគរបាលប៉ុស្តិ៍ភ្នំសំពៅ ដល់មន្ទីរពេទ្យបង្អែកខេត្ត

​ខេត្តបាត់ដំបង÷ ស្តែងឱ្យឃើញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ នារសៀលថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក លោកវរសេនីយ៍ទោ ហេង បារាំង អធិការនៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានដឹកនាំសហការី និងមន្ត្រីក្នុងអង្គភាព អញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ម៉ី រតនា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។​លោកអនុសេនីយ៍ឯក ម៉ី រតនា បច្ចុប្បន្នកំពុងទទួលការសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ បន្ទាប់ពីលោកបានជួបប្រទះនូវស្ថានភាពជំងឺទឹកនោមផ្អែមធ្វើទុក្ខ រហូតឈានដល់ការកាត់ម្រាបជើង ដើម្បីការពារសុវត្ថិភាពសុខភាព។​នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោកវរសេនីយ៍ទោ ហេង បារាំង បានពាំនាំនូវការសាកសួរសុខទុក្ខ និងការគិតគូរពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះស្ថានភាពជំងឺរបស់លោកនាយរងប៉ុស្តិ៍។ Read more

លោកវរសេនីយ៍ឯក ប៉ូវ ណ្ណឌី ស្នងការរងដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែ និងប្រកាសតែងតាំងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅ

​បាត់ដំបង÷ កាលពីព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី នាសាលប្រជុំអធិការដ្ឋាននគរបាលស្រុកបាណន់ បានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងប្រកាសតែងតាំងមុខតំណែងមន្ត្រីកងកម្លាំង។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងទទួលដឹកនាំស្រុកបាណន់ ដោយមានការចូលរួមសហការពី លោកវរសេនីយ៍ ទោ ហេង បារាំង អធិការនៃអធិការដ្ឋាននគរបាលស្រុកបាណន់។ សមាសភាពចូលរួមក្នុងឱកាសនោះ រួមមាន លោក-លោកស្រីអធិការរង, នាយ-នាយរងផ្នែក, នាយ-នាយរងប៉ុស្តិ៍, មន្ត្រីកងកម្លាំងចំណុះអធិការដ្ឋានស្រុកបាណន់ ព្រមទាំងកងកម្លាំងជាសិក្ខាកាមចុះកម្មសិក្សា សរុបចំនួន ៦០នាក់ (ស្រី Read more

បទល្មើសជួញដូរកូនក្រែងឈាម! ឆ្លងដែនទៅវៀតណាម ទីតាំងសាងទំនិញនៅការ៉ាសសាំងស៊ូគីមិច ផ្លូវបំបែកស្រែអំបិលកំពុងប្រឈមនឹងការរិះគន់ចំណែកសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់

ខេត្តកោះកុង÷ សកម្មភាពលួចលាក់នេសាទ និងប្រមូលទិញ «កូនក្រែងឈាម» ដែលជាប្រភេទជលផលហាមឃាត់ ដើម្បីនាំចេញទៅលក់នៅប្រទេសវៀតណាម កំពុងតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេងនៅក្នុងភូមិសាស្ត្រស្រុកស្រែអំបិល និងស្រុកបូទុមសាគរ។ អ្វីដែលធ្វើឱ្យមហាជនមានការងឿងឆ្ងល់ និងរិះគន់នោះគឺ ទីតាំងផ្ទេរផ្ទុក (សាង) ផលនេសាទខុសច្បាប់ទាំងនេះ បែរជាអាចធ្វើឡើងនៅចំកណ្តាលថ្ងៃត្រង់ ក្នុងបរិវេណស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ត្រង់ចំណុចផ្លូវបំបែកផ្លូវជាតិលេខ៤ ទៅវិញ។ ​យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ពីប្រជានេសាទក្នុងតំបន់ បានទម្លាយឱ្យដឹងថា មុខសញ្ញាដឹកជញ្ជូន និងប្រមូលទិញកូនក្រែងឈាមខុសច្បាប់ដ៏សកម្មម្នាក់ មានឈ្មោះហៅក្រៅថា “បាវ”។ ឈ្មោះ បាវ នេះ ត្រូវបានគេស្គាល់ថាជាមេខ្យល់ធំ ដែលតែងតែមកលួចទិញកូនក្រែងឈាមជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវកាលកូនក្រែងកើតម្តងៗ នៅក្នុងតំបន់ហាមឃាត់នៃឃុំជីខក្រោម ឃុំថ្មស និងឃុំអណ្តូងទឹក។ ​ប្រភពដដែលបានលាតត្រដាងទៀតថា កូនក្រែងតូចៗទាំងនោះ ត្រូវបានទិញក្នុងតម្លៃថោកសមរម្យពីមន្ត្រីសាលាឃុំជីខលើម្នាក់ (សុំមិនបញ្ចេញឈ្មោះ) និងពីប្រជានេសាទល្មើសច្បាប់ ដោយក្នុងមួយគីឡូក្រាមមានកូនក្រែងប្រមាណ ៣៣,០០០ក្បាល ទិញចូលតម្លៃ Read more

​អព្ភូតហេតុលើភ្នំគីរីរម្យរកឃើញបុរសម្ចាស់ម៉ូតូម៉ាកADVដើរធ្លាក់បាត់ខ្លួនជិតមួយសប្តាហ៍ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ

​ខេត្តកំពង់ស្ពឺ÷យុទ្ធនាការស្វែងរកយ៉ាងក្តៅគគុកពេញមួយសប្តាហ៍ ត្រូវបានបញ្ចប់ដោយក្តីរំភើប លាយឡំនឹងការតក់ស្លុត បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលបានរកឃើញខ្លួន បុរសម្ចាស់ម៉ូតូ ADV ដែលបានបន្សល់ទុកលិខិតមួយច្បាប់ រួមនិងទូរស័ព្ទដៃនៅលើខ្នងភ្នំគិរីរម្យ។ ជនរងគ្រោះត្រូវបានរកឃើញក្នុងស្ថានភាពរងរបួសបាក់ដៃជើង និងមានរបួសជាច្រើនកន្លែងទៀត ប៉ុន្តែនៅមានជីវិតនៅឡើយ។អត្តសញ្ញាណជនរងគ្រោះ​ឈ្មោះ គន់ សុខហេង ​ភេទប្រុសប្រុស ​អាយុ ៣២ ឆ្នាំ ទីលំនៅបច្ចុប្បន្ន÷ ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ជាថ្ងៃដែលលោក គន់ សុខហេង បានបាត់ខ្លួន ដោយបន្សល់ទុកត្រឹមតែម៉ូតូមួយគ្រឿង ព្រមទាំងលិខិតមួយច្បាប់ និងទូរស័ព្ទដៃនៅលើកាបគ្រីម៉ូតូ បង្កឱ្យមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំងពីក្រុមគ្រួសារ និងមហាជន។ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦​ក្រោយការរុករកយ៉ាងយកចិត្តទុកដាក់អស់រយៈពេលប្រហែល ៨ ថ្ងៃ Read more

មហាជនដាក់ការសង្ស័យ៖ លោកនាយប៉ុស្តិ៍ច្រករបៀងសំរោង «បើកភ្លើងខៀវ» ឱ្យឈ្មួញដឹកទំនិញគេចពន្ធបំផ្លាញផ្លូវជាតិ និងធ្វើឱ្យបាត់បង់ថវិការដ្ឋយ៉ាងធ្ងន់ធ្ងរ!

ខេត្តស្វាយរៀង÷សកម្មភាពរត់ពន្ធទំនិញឆ្លងដែនខុសច្បាប់ កំពុងតែបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋមូលដ្ឋាន និងមជ្ឈដ្ឋានទូទៅ ខណៈដែលសមត្ថកិច្ចប្រចាំការនៅច្រកព្រំដែន រងការរិះគន់ចំៗថា បានរក្សាភាពស្ងៀមស្ងាត់ និងអាចមានការ «បើកដៃ» ឱ្យក្រុមឈ្មួញធ្វើអ្វីៗតាមអំពើចិត្ត ដើម្បីតែផលប្រយោជន៍បុគ្គល និងបក្សពួក។ ​យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតច្រករបៀងព្រំដែនសំរោង ស្ថិតក្នុងភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានទម្លាយឱ្យដឹងថា បច្ចុប្បន្ននេះ សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធឆ្លងដែនទៅកាន់ប្រទេសវៀតណាម តាមរយៈរថយន្តវ៉េអងខ្នាតយក្សធំៗ កំពុងតែដំណើរការទៅយ៉ាងរលូនទាំងយប់ទាំងថ្ងៃ។ ប្រភពដដែលបានគូសបញ្ជាក់ថា បទល្មើសសេដ្ឋកិច្ចដ៏ទ្រង់ទ្រាយធំនេះ មិនអាចទៅរួចឡើយ ប្រសិនបើគ្មានការ «បើកភ្លើងខៀវ» ពីសំណាក់លោកនាយប៉ុស្តិ៍ច្រករបៀងនគរបាលការពារព្រំដែនគោកសំរោង ដែលជាអ្នកមានសិទ្ធិអំណាចផ្ទាល់នៅទីនោះ។ ​ផ្អែកតាមការចុះទៅពិនិត្យ និងផ្តិតយករូបភាពផ្ទាល់ពីសំណាក់អង្គភាពសារព័ត៌មានជាច្រើន បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសកម្មភាពឡានដឹកទំនិញធុនធ្ងន់ បើកបរឆ្លងកាត់ទាំងកម្រោល បណ្តាលឱ្យផ្លូវថ្នល់នៅក្នុងមូលដ្ឋានរងការខូចខាតខ្ទេចខ្ទីទាំងស្រុង បង្កការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ពលរដ្ឋ។ អ្វីដែលជាមន្ទិលសង្ស័យនោះគឺ ឡានដឹកទំនិញធំៗ រួមមាន៖ ស្ករស គ្រឿងអេឡិចត្រូនិច និងទំនិញគេចពន្ធផ្សេងៗទៀត Read more

ព្រៃឈើស្រុកភ្នំស្រួចកំពុងរលាយហិនហោច!ឡានវេអង្គរបស់មេឈ្មួញចែ”មុំ”ដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យខណៈរដ្ឋបាលព្រៃឈើរក្សាភាពស្ងៀមស្ងាត់ដូចត្រូវថ្នាំសណ្ដំ

​ខេត្តកំពង់ស្ពឺ÷សកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនអនុផលព្រៃឈើយ៉ាងរង្គាល បែបអាណាធិបតេយ្យ កំពុងតែផ្ទុះឡើងយ៉ាងពេញបន្ទុកនៅក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្ត និងដាក់ការសង្ស័យខ្លាំងនោះគឺ ក្រុមមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ហាក់បីដូចជាមើលមិនឃើញ  និងពុំមានចំណាត់ការទប់ស្កាត់ ឬបង្ក្រាបទាល់តែសោះ បណ្តោយឱ្យក្រុមឈ្មួញបំផ្លិចបំផ្លាញធនធានធម្មជាតិជាតិស្រស្រាំងតាមអំពើចិត្ត។ ​ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងថា រាល់ថ្ងៃគេសង្កេតឃើញមានរថយន្តធុនយក្សប្រភេទវេរអង (V1) ជាច្រើនគ្រឿង បើកបរចូលមកដឹកជញ្ជូនអនុផលព្រៃឈើទាំងថ្ងៃទាំងយប់ ចំណុចភូមិឈើជ្រុង ឃុំតាំងសំរោង និងចំណុចភូមិក្រាំងដីវ៉ាយ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បទល្មើសដ៏ធំធេងនេះ បានកើតមានឡើងជាយូរណាស់មកហើយ ប៉ុន្តែរដ្ឋបាលព្រៃឈើប្រចាំការស្រុកភ្នំស្រួច បែរជារក្សាភាពស្ងាត់ស្ងៀមដូចត្រីឆ្ដោស្រងាំចាប់នុយ  ឬមួយក៏ត្រូវ «ថ្នាំសណ្ដំ» របស់ក្រុមឈ្មួញអស់ទៅហើយ ទើបបានជាសម្ងំសម្ងើបមិនព្រមងើបមកអនុវត្តច្បាប់បែបនេះ?​ជាក់ស្តែង កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៦ ថ្មីៗនេះ ក្រុមការងារអ្នកសារព័ត៌មានរបស់យើងបានចុះទៅដល់ទីតាំងជាក់ស្តែង និងបានប្រទះឃើញរថយន្តវេរអងធុនធំចំនួន ២ Read more

ចុះមូលដ្ឋានស្រុកម៉ាឡៃ៖ ការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ និងក្រុមការងារថ្នាក់ជាតិ ក្ក្នុងការឆ្លើយតបតម្រូវការជាក់ស្តែងរបស់ពលរដ្ធ

ខេត្តបន្ទាយមានជ័យ÷ រដ្ឋបាលស្រុកម៉ាឡៃ ក្រោមការដឹកនាំរបស់ លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុក បាននិងកំពុងបន្តបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ លើការបម្រើសេវាសាធារណៈ និងការដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានយ៉ាងសកម្ម និងមានប្រសិទ្ធភាពបំផុត។ ​ជាក់ស្តែង នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានអញ្ជើញចូលរួមក្នុងពិធី «វេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកម៉ាឡៃ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ជំទាវចាន់ ផល លឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ​ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងស្រុក មន្ត្រីរាជការនៃរដ្ឋបាលស្រុកម៉ាឡៃ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងអង្គភាព-ស្ថាប័នពាក់ព័ន្ធ Read more

អធិការដ្ឋាននគរបាលស្រុកសំពៅលូនបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមិថុនានិងចុះត្រួតពិនិត្យផ្ទាល់តាមបណ្ដាប៉ុស្តិ៍រដ្ឋបាល

​ខេត្តបាត់ដំបង÷នៅរសៀលថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែបន្ទាប់។​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ត្រី ផង់ សុភាព ស្នងការរង ទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកសំពៅលូន និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង។សមាសភាពអញ្ជើញចូលរួម​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៤៣នាក់ (ស្រី ០៦នាក់) រួមមាន៖ លោកវរ:សេនីយ៍ទោ ហ៊ុន ខេត ស្នងការរង ទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកសំពៅលូន លោកវរៈសេនីយ៍ទោ បួយ សសារ៉ាវុធ ស្នងការរង ទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកសំពៅលូន លោកវរៈសេនីយ៍ ទោ Read more

ព្រោះអកុសល!ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យឆាបឆេះរថយន្ត Alphard មួយគ្រឿងអស់ទាំងស្រុងនៅខណ្ឌជ្រោយចង្វារ

​ភ្នំពេញ÷ករណីអគ្គិភ័យដ៏រន្ធត់មួយបានកើតឡើង ដោយសារការឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាបឆេះរថយន្តម៉ាក លុចស៊ុស អាល់ផាក (Alphard) ស៊េរីឆ្នាំ ២០១២ មួយគ្រឿង ខូចខាតទាំងស្រុង យ៉ាងអាសូរ។​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០:១៥ នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវវិមានឈ្នះ-ឈ្នះ ក្រុមទី១ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអណ្តាតភ្លើងចាប់ផ្តើមឆាបឆេះចេញពីរថយន្តយ៉ាងសន្ធោសន្ធៅ ដោយសារមូលហេតុឆ្លងចរន្តភ្លើងនៅក្នុងរថយន្ត បង្កជាអគ្គិភ័យលេបត្របាក់រថយន្តទំនើបមួយគ្រឿងនេះស្ទើរគ្មានសល់។​ក្រោយទទួលព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យ បានចេញអន្តរាគមន៍ភ្លាមៗ ដោយក្នុងនោះ៖រថយន្តការិយាល័យបង្ការនិងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន (ស្មើនឹង ៦ម៉ែត្រគូប)។រថយន្តពន្លត់អគ្គីភ័យជំនួយរបស់ ooclcជ្រោយចង្វារ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ Read more