ព្រោះអកុសល!ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យឆាបឆេះរថយន្ត Alphard មួយគ្រឿងអស់ទាំងស្រុងនៅខណ្ឌជ្រោយចង្វារ

​ភ្នំពេញ÷ករណីអគ្គិភ័យដ៏រន្ធត់មួយបានកើតឡើង ដោយសារការឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាបឆេះរថយន្តម៉ាក លុចស៊ុស អាល់ផាក (Alphard) ស៊េរីឆ្នាំ ២០១២ មួយគ្រឿង ខូចខាតទាំងស្រុង យ៉ាងអាសូរ។
​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០:១៥ នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវវិមានឈ្នះ-ឈ្នះ ក្រុមទី១ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអណ្តាតភ្លើងចាប់ផ្តើមឆាបឆេះចេញពីរថយន្តយ៉ាងសន្ធោសន្ធៅ ដោយសារមូលហេតុឆ្លងចរន្តភ្លើងនៅក្នុងរថយន្ត បង្កជាអគ្គិភ័យលេបត្របាក់រថយន្តទំនើបមួយគ្រឿងនេះស្ទើរគ្មានសល់។
​ក្រោយទទួលព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យ បានចេញអន្តរាគមន៍ភ្លាមៗ ដោយក្នុងនោះ៖
រថយន្តការិយាល័យបង្ការនិងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន (ស្មើនឹង ៦ម៉ែត្រគូប)។
រថយន្តពន្លត់អគ្គីភ័យជំនួយរបស់ ooclcជ្រោយចង្វារ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន (ស្មើនឹង ៤ម៉ែត្រគូប)។
​ដោយមានការខិតខំប្រឹងប្រែងពីកងកម្លាំងសង្គ្រោះ ជំនាញអគ្គិភ័យនេះត្រូវបានគ្រប់គ្រង និងពន្លត់បានទាំងស្រុងនៅវេលាម៉ោង ១០:៤៥ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល។ ទោះបីជាយ៉ាងណា គ្រោះថ្នាក់នេះមិនបានបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ក្រៅតែពីការខូចខាតរថយន្តទាំងស្រុងតែប៉ុណ្ណោះ៕សម្រួលអត្ថបទដោយលោកមុតចិត្រាហៅ ប្រម៉ាញ៉ជាយដែន